ថែទាំជីវភាពរស់នៅរបស់ជនជាតិ La Ha

13:16 | 18/05/2022 Print
ជនជាតិ La Ha ជាជនជាតិភាគតិចដែលមានចំនួនប្រជាជនតិចណាស់ (មានប្រជាជនតិចជាង១ម៉ឺននាក់) ផលិតកម្មកសិកម្មនៅអន់ខ្សោយ ជីវភាពរស់នៅជួបការលំបាកខ្លាំង អត្រាភាពក្រីក្រខ្ពស់...
ទំនៀមទំលាប់សែនផ្ទះដើមឆ្នាំថ្មីរបស់ជនជាតិ Thai នៅខេត្ត Son La ទំនៀមទំលាប់សែនផ្ទះដើមឆ្នាំថ្មីរបស់ជនជាតិ Thai នៅខេត្ត Son La
លក្ខណៈពិសេសនៃផ្សារ Pa Co - ផ្សារតាំងលក់ចរបាប់ចម្រុះពណ៌នៅខេត្ត Son La លក្ខណៈពិសេសនៃផ្សារ Pa Co - ផ្សារតាំងលក់ចរបាប់ចម្រុះពណ៌នៅខេត្ត Son La

ប្រឈមមុខនឹងស្ថានភាពពោលខាងលើ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ស្រុក Muong La ខេត្ត Son La បានយកចិត្តទុកដាក់អនុវត្តកម្មវិធី និងគោលនយោបាយជាក់លាក់ជាច្រើន ដើម្បីជួយគាំទ្រជនជាតិ La Ha លប់បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ និងលើកកំពស់គុណភាពនៃជីវភាពរស់នៅ។

ស្រុក Muong La ទាំងមូល បច្ចុប្បន្នមាន ១១៥៧ គ្រួសារ ដោយមានប្រជាជនចំនួន ៤៨៥៨ នាក់ជាជនជាតិ La Ha ហើយរស់នៅក្នុងភូមិចំនួន ៣៣ នៅឃុំទាំង ១៤ ឃុំ។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនស្រុកបានដឹកនាំការរិយាល័យជនជាតិស្រុកចុះពិនិត្យមើលតម្រូវការ​ជួយ​គាំទ្រអភិវឌ្ឍ​​សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រៀបចំផែនការជួយគាំទ្រភូមិ និងឃុំដែល​មានជនជាតិ La Ha។ ស្ថាប័នជំនាញបានសម្របសម្រួលជាមួយឃុំ និងទីរួមស្រុក ដើម្បីរៀបចំការផ្សព្វផ្សាយឃោសនាអំពីគោលនយោបាយសម្រាប់ជនជាតិ La Ha និងអនុវត្តការជួយ​គាំទ្រតាមផែនការ។ ក្នុងនោះ ផ្តោតលើការអនុវត្តគម្រោង “គាំទ្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ជនជាតិ La Ha ដំណាក់កាល ២០១៧-២០២៥” យោងតាមសេចក្តីសម្រេចលេខ ២៤៧៧/QD-UBND ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្ត និងសេចក្តីសម្រេចលេខ ២០៨៦/QD-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រី ស្តីពី “គម្រោងជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចដែលមានចំនួនប្រជាជនតិច ដំណាក់កាល ២០១៦-២០២៥”។ ជាមួយនឹងគោលនយោបាយគាំទ្រជាច្រើនដូចជា៖ ការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ; ជំនួយក្នុងវិស័យកសិកម្ម រុក្ខាកម្ម និងផ្តល់​កម្ចីអនុគ្រោះសម្រាប់គ្រួសារក្រីក្រនៅតំបន់លំបាក។ គោលនយោបាយចំពោះអ្នកមានប្រជាប្រិយ្យភាពក្នុងចំណោមជនជាតិភាគតិច រួមទាំងការផ្តល់ជូនការសែតដោយឥតគិតថ្លៃ ... បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន La Ha ក្នុងស្រុក។

ថែទាំជីវភាពរស់នៅរបស់ជនជាតិ La Ha
ជនជាតិ La Ha នៅខេត្ត Son La ត្រូវបានជួយឧបត្ថម្ភធ្វើស្រះទឹក ដើម្បីបម្រើដល់ផលិតកម្ម និងចិញ្ចឹមសត្វ (រូបថត៖ vnanet.vn)

ដោយបានកំណត់ថាការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគឺជាដំណោះស្រាយដ៏សំខាន់មួយដើម្បីជួយប្រជាជន La Ha ផ្លាស់ប្តូរគំនិត អនុវត្បច្ចេកទេសជឿនលឿនក្នុងផលិតកម្ម អាស្រ័យហេតុនេះបង្កើនប្រាក់ចំណូល ចាប់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន ដោយមានប្រភពទុនពីខេត្ត ស្រុកបានជួយឧបត្ថម្ភថវិកាចំនួន ១០.៦ ពាន់លានដុងដើម្បីទិញកូនសត្វ គ្រឿងយន្តកសិកម្ម និងថវិកាធ្វើទ្រុង ធ្វើក្រោល ជូន ៨៨២ គ្រួសារ; រៀបចំវគ្គបណ្តុះបណ្តាលចំនួន ២៤ វគ្គ; រៀបចំទៅទស្សនា សិក្សា ស្វែងយល់បទពិសោធន៍ បាន ៤ លើក នៅតាមមូលដ្ឋាននានាក្នុងខេត្ត ស្តីពីការអនុវត្តភាពជឿនលឿនបច្ចេកទេសក្នុងផលិតកម្ម ការកសាងគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ អាស្រ័យហេតុនេះលើកកម្ពស់ចំណេះដឹង និងសមត្ថភាពផលិតកម្មសម្រាប់សិក្ខាកាមដែលតំណាងមេគ្រួសារ។

នាពេលខាងមុខ ស្រុក Muong La នឹងបន្តអនុវត្តកម្មវិធី និងគម្រោងប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រការអភិវឌ្ឍន៍ផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសកម្មភាពអប់រំ សុខាភិបាល វប្បធម៌ និងសង្គមនៅតំបន់ដែលមានជនជាតិភាគតិច La Ha រស់នៅ ជំរុញការឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់បក្ស រដ្ឋចំពោះប្រជាជន ជម្រុញស្មារតីខ្លួនទីពឹងខ្លួន ឆ្ពោះទៅរកលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជម្រុញឲ្យជនជាតិភាគតិច La Ha សម្របខ្លួនទៅនឹងការអភិវឌ្ឍ រួមរបស់បណ្តាជនជាតិដទៃទៀតនៅក្នុងស្រុក៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម