![]() |
![]() |
![]() |
បរិមាណចេករបស់ប្រទេសជប៉ុនជាតិចណាស់ ដូច្នេះចេកត្រូវបាននាំចូលជាចម្បងពីប្រទេសជាច្រើនជុំវិញពិភពលោក |
វៀតណាមគឺជាទីផ្សាផ្គត់ផ្គង់ចេកធំលេខ ៧ ទៅកាន់ទីផ្សារជប៉ុន ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២២ សម្រេចបាន ១,៥ ពាន់តោនដែលមានតម្លៃ ១៦៦ លានយ៉េន (ស្មើនឹង ១,៣ លានដុល្លារ) កើនឡើង ៣៨,៥% នៅក្នុងបរិមាណនិង ៣០,២% ក្នុងតម្លៃ បើសិនប្រៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១។ សមាមាត្រនៃការនាំចូលចេកដែលមកពីប្រទេសវៀតណាមមានត្រឹមតែ ០,៦% នៃការនាំចូលសរុបរបស់ប្រទេសជប៉ុន កើនឡើង ០,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
យ៉ាងណាមិញ បើតាមសហគ្រាសនាំចូល ចេកវៀតណាមមានរសជាតិឆ្ងាញ់ជាង។ ថែមទាំងមានតម្លៃប្រកួតប្រជែង និងគុណភាពល្អ ចេកវៀតណាមមានសមត្ថភាពប្រកួតប្រជែងជាមួយផលិតផលស្រដៀងប្រភេទនៅទីផ្សារជប៉ុន៕
ឌីណា
URL: https://huunghivietnamcampuchia.thoidai.com.vn/detail-article-14513.html
Print© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម