ទីក្រុងហូជីមិញខិតខំស្ដារវិស័យទេសចរណ៍និងសេដ្ឋកិច្ចឡើងវិញ

23:45 | 04/12/2021 Print
នៅរសៀលថ្ងៃទី៣ ខែធ្នូ នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញបានរៀបចំកិច្ចសន្ទនារវាងថ្នាក់ដឹកនាំទីក្រុងជាមួយនិយោជិតផ្នែកវប្បធម៌-សារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសប្រចាំការនៅវៀតណាម ដើម្បីណែនាំ ផ្លាស់ប្ដូរមតិអំពីដំណោះស្រាយស្ដារ អភិវឌ្ឍសេដ្ឋកិច្ចឡើងវិញនិយាយរួម និងវិស័យ ទេសចរណ៍នៃទីក្រុងនិយាយដោយឡែក ក្រោយវិបត្តិកូវីដ-១៩។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុងហូជីមិញ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុងហូជីមិញ
គយគន់ទីក្រុងហូជីមិញពីឡានក្រុងពីរជាន់ គយគន់ទីក្រុងហូជីមិញពីឡានក្រុងពីរជាន់
ទីក្រុងហូជីមិញខិតខំស្ដារវិស័យទេសចរណ៍និងសេដ្ឋកិច្ចឡើងវិញ
ទីក្រុងហូជីមិញខិតខំស្ដារវិស័យទេសចរណ៍និងសេដ្ឋកិច្ចឡើងវិញ។

ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននានានៃទីក្រុងហូជីមិញបានចែករំលែកអំពីទិសដៅ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះមានវិស័យទេសចរណ; វិធានការជាក់ស្ដែងក្នុងការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានអនុវត្តន៍ចំពោះជនបរទេសនៅពេលមកដល់ទីក្រុង; កាលបរិច្ឆេទបើកទ្វារទទួលភ្ញៀវទេសចរបរទេសនៅទីក្រុង; កម្មវិធីអាទិភាពសំដៅ ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងក្នុងស្ថានការណ៍ប្រក្រតីភាពតាមគន្លងថ្មី ជាដើម។

ទីក្រុងហូជីមិញក៏ដូចជាប្រទេសវៀតណាមកំពុងផ្លាស់ប្ដូរស្ថានភាពពី «Zero Covid» ទៅ «ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន ប្រសិទ្ធភាពនឹងកូវីដ-១៩» ដែលទទួលយកកសាងជីវភាពរស់នៅតាមប្រក្រតីភាពតាមគន្លងថ្មី រួមជាមួយវត្តមាន នៃវីរុស SARS-CoV-2 ប៉ុន្តែធានាសុវត្ថិភាព។ រួមជាមួយខេត្ត ក្រុងផ្សេងៗ ទីក្រុង ហូជីមិញបាននិងកំពុងខិតខំប្រឹងប្រែងកែតម្រូវគោលនយោបាយ ហើយស្នើឲ្យរដ្ឋា ភិបាល ពិចារណា បើកជើងហោះហើរពាណិជ្ជកម្មឡើងវិញដើម្បីជួយសម្រួលដល់ ប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម