កម្ពុជាបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)

09:53 | 14/10/2021 Print
មកទល់បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាពេញវ័យ (ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) ចំនួន ៩៩.២៤% បានចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងតិចមួយដូស ដែល​​ក្នុង​នោះ​​មាន​ជាង ៩៥% បាន​ចាក់​ដូសទី ២ ហើយ។
រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋគ្រប់ៗគ្នា រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋគ្រប់ៗគ្នា
កម្ពុជា៖ អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់​បាន​ជាសះស្បើយ​ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​​ កម្ពុជា៖ អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់​បាន​ជាសះស្បើយ​ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​​

នាថ្ងៃទី ១១ ខែតុលា កម្ពុជាបានបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញក្នុងបរិបទដែលយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យចំនួន ១០ លាននាក់សម្រេចបានជាង ៩៩% ហើយ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំងគឺជាកត្តាដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយប្រទេសកម្ពុជាប្តេជ្ញាចាក់វ៉ាក់សាំងជូនប្រជាជនឆាប់ៗ ធានាឲ្យបាននូវភាពស៊ាំសហគមន៍រឹងមាំ ឆ្ពោះទៅកាន់ផែនការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

កម្ពុជាបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)
ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ (រូបថត៖ vnanet.vn)

យោងតាមស្ថិតិ ប្រជាជនកម្ពុជាពេញវ័យ (ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) ចំនួន ៩៩.២៤% បានចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងតិចមួយដូស ដែល​ក្នុង​នោះ​មាន​​ជាង ៩៥% បាន​ចាក់ដូសទី២ហើយ​។

​តាម​សេចក្តីប្រកាសមួយដែលចេញដោយក្រសួងសុខាភិបាលកម្ពុជានាថ្ងៃទី ១២ ខែតុលា បានឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី​ចំនួន ២៦៧ នាក់ និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៧ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ រហូតមកទល់បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១១៥,៣៣៥ នាក់ ក្នុងនោះ ១០៨,៨០២ នាក់បានជាសះស្បើយ និង ២,៥៤៤ នាក់បានស្លាប់៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម