ក្រុមអ្នកវិទ្យាសាស្ត្រលើក​ដំណោះស្រាយ​ឈានទៅ​ការរស់នៅ​ប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS – CoV-2

17:34 | 17/09/2021 Print
នាថ្ងៃទី ១៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam អនុប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញនៃអគ្គសមាគមវេជ្ជសាស្ត្រវៀតណាមស្តីពីវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងស្ថានភាពថ្មី។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី 0៧ ខែធ្នូ ៖អត្រាប្តូរប្រាក់ដុល្លារអាមេរិកនិងប្រាក់អឺរ៉ូគ្មានការប្រែប្រួលទេ អត្រាប្តូរប្រាក់យ៉ន់ចិនកើនឡើងត្រឹម 2 ដុង /យ៉ន់ អត្រាប្តូរប្រាក់បរទេស ថ្ងៃទី 0៧ ខែធ្នូ ៖អត្រាប្តូរប្រាក់ដុល្លារអាមេរិកនិងប្រាក់អឺរ៉ូគ្មានការប្រែប្រួលទេ អត្រាប្តូរប្រាក់យ៉ន់ចិនកើនឡើងត្រឹម 2 ដុង /យ៉ន់
អាល្លឺម៉ង់ និង រុស្ស៊ី ថ្កោលទោសទណ្ឌកម្មរបស់អាមេរិកលើគម្រោងបង្ហូរឧស្ម័ន Nord Stream 2 អាល្លឺម៉ង់ និង រុស្ស៊ី ថ្កោលទោសទណ្ឌកម្មរបស់អាមេរិកលើគម្រោងបង្ហូរឧស្ម័ន Nord Stream 2
ក្រុមអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រលើក​ដំណោះស្រាយ​ឈានទៅ​ការរស់នៅ​ប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS – CoV-2។ (រូបថត៖ thanhnien)
ក្រុមអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រលើក​ដំណោះស្រាយ​ឈានទៅ​ការរស់នៅ​ប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS – CoV-2។ (រូបថត៖ thanhnien)

នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្របានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ ១៩ នឹងបន្តអូសបន្លាយ ជាមួយវត្តមានរីរុស SARS – CoV-2 បំប្លែងខ្លួនថ្មី ដូច្នេះហើយ ចាំបាច់ត្រូវមានការកែសម្រួលដំណោះស្រាយនិងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងស្ថានភាពថ្មី។

អង្គប្រជុំបានបាត់ទុកថា ខេត្ត ក្រុងនានាដែលកំពុងគ្រប់គ្រងបានជំងឺរាតត្បាតគឺបន្តទប់ស្ដាត់ រកឃើញករណីឆ្លងជំងឺឲ្យបានឆាប់ៗ ស្វែងរកអ្នកពាក់ពាល់ ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។

ចំពោះខេត្ត ក្រុងណា ដែលផ្ទុះជំងឺរាតត្បាតយ៉ាង ស្មុគស្មាញ ដូចជាទីក្រុងហូជីមិញ ខេត្ត Binh Duong Dong Nai និង Long An នោះ គឺចាំបាច់ត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងពិសេស ក្នុងនោះផ្តោតសំខាន់លើការគ្រប់គ្រងប្រភពឆ្លងជំងឺ ដើម្បីកាត់បន្ថយចំនួន ករណីឆ្លងជំងឺថ្មី កាត់បន្ថយចំនួនអ្នកស្លាប់យ៉ាងឆាប់រហ័ស និងពន្លឿនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ ក្រោយមកបើកសកម្មភាពផលិតកម្ម ធ្វើអាជីវកម្មជាបណ្ដើរៗតាមស្ថានការណ៍ប្រក្រតីភាពថ្មី ព្រមទាំងបង្កើតខ្សែក្រវ៉ាត់សុវត្ថិភាពនៅជុំវិញតំបន់នេះ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះមនុស្សចេញចូល មិនឲ្យជំងឺឆ្លងទៅខេត្ត ក្រុងផ្សេងទៀត។

ដើម្បីឆ្ពោះទៅរកការរស់នៅប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS-CoV-2 នោះ អ្នកជំនាញបានលើកសំណើរអំពីការបង្កើនសមត្ថភាពឆ្លើយតបនឹងផ្នែកវេជ្ជសាស្ត្រ“ ប្រការទាំង ៤ នៅហ្នឹងកន្លែង”៖ សមត្ថភាពធ្វើតេស្ត ការស៊ើបអង្កេតរោគរាតត្បាត ; ធ្វើចត្តាឡីស័ក; មូលដ្ឋានព្យាបាលមាន ថ្នាំព្យាបាលគ្រប់គ្រាន់ ប្រព័ន្ធអុកស៊ីសែនក្នុងតម្លៃថោក និងវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩៕

យោងតាមវិឡុសំលេងវៀតណាម

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម