លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

13:00 | 28/07/2021 Print
លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ ស្មើនឹង៦០% នៃប្រជាជន១០លាននាក់ សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ ស្មើនឹង៦០% នៃប្រជាជន១០លាននាក់
សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការ UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការ UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»
លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន
លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

ស្ថានទូតរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា»។

សូមជម្រាបថា គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី។

ជាថ្មីនាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហេង សួរ សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន
លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

សូមជម្រាបថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី៕

ហេង វុធ្ធី

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម