សមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រគល់ឧបករណ៍ធ្វើតេស្តរកឃើញជំងឺ Covid-19 ចំនួន ២០០០ ឈុតជូនដល់ប្រទេសនេប៉ាល់

02:00 | 16/06/2021 Print
យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែមិថុនា​ តាមរយៈក្រសួងការបរទេសវៀតណាម​សមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រគល់អំណោយ ដើម្បី​គាំទ្រដល់រដ្ឋាភិបាលនិងប្រជាជននេប៉ាល់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត Covid-19 ។
ពុទ្ធបរិស័ទវៀតណាមគាំទ្រប្រជាជនឥណ្ឌានិងនេប៉ាល់ប្រឆាំងនឹងជំងឺកូវីដ ១៩ ពុទ្ធបរិស័ទវៀតណាមគាំទ្រប្រជាជនឥណ្ឌានិងនេប៉ាល់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
វិស័យឯកជននៅកម្ពុជា សុំពេលសិក្សាគ្នាសិន មុននឹងសម្រេចបើកពាណិជ្ជកម្មជាមួយនេប៉ាល់ វិស័យឯកជននៅកម្ពុជា សុំពេលសិក្សាគ្នាសិន មុននឹងសម្រេចបើកពាណិជ្ជកម្មជាមួយនេប៉ាល់
សមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រគល់ឧបករណ៍ធ្វើតេស្តរកឃើញជំងឺ Covid-19 ចំនួន ២០០០ ឈុតជូនដល់ប្រទេសនេប៉ាល់
ឧបករណ៍ធ្វើតេស្តរកឃើញជំងឺ Covid-19។

ព្រះតេជគុណ Thich Nguyen Chinh អនុប្រធានខុទ្ទកាល័យមជ្ឈិម​នៃសមាគមព្រះពុទ្ធសាសនាវៀតណាមបានមានប្រសាសន៍ថា ជំងឺរាតត្បាត Covid-19 បានឆក់យកអាយុជីវិត​ប្រជាជនរា​ប់​ពាន់នាក់និងបង្កការខូចខាតយ៉ាងខ្លាំងដល់ប្រជាជននេប៉ាល់។ ព្រះសង្ឃនិងពុទ្ធបរិស័ទ​វៀតណាមបានបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍ រកឃើញជំងឺ Covid-19 ចំនួន ២០០០ ឈុតដែលមានតម្លៃ ៦០០ លានដុង​ជូនដល់រដ្ឋាភិបាលនិងប្រជាជននេប៉ាល់ ដែល​បានបង្ហាញ​ពីមនោសញ្ចេតនារបស់ព្រះសង្ឃ ពុទ្ធបរិស័ទ​នៃ​សមាគម​ព្រះពុទ្ធសាសនា វៀតណាមនិងបំណងប្រាថ្នា​ប្រជាជន​នេប៉ាល់ជំនះលើជំងឺរាតត្បាតយ៉ាងឆាប់ៗ។

អំណោយខាងលើត្រូវបានប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជននេប៉ាល់តាមរយៈក្រសួងការរទេសវៀតណាម និងលោកឯកអគ្គរដ្ឋទូត Pham Sanh Chau ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាទទួលបន្ទុកនេប៉ាល់។

ក្នុងឆ្នាំ ២០១៥ នេប៉ាល់រងគ្រោះដោយការរញ្ជួយដីកំរិត ៧.៨ រិចទ័រ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិហើយសមាគម ព្រះពុទ្ធសាសនាវៀតណាមក៏បានអំពាវនាវ​ដល់ព្រះសង្ឃ ពុទ្ធបរិស័ទទូទាំងប្រទេសជួយគាំទ្រនិងចែករំលែកដល់ប្រជាជននេប៉ាល់ផងដែរ។

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម