បណ្ដាអង្គការអន្តរជាតិប្រចាំវៀតណាមវាយតម្លៃខ្ពស់ចំពោះមូលនិធិវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

16:02 | 08/06/2021 Print
មូលនិធិវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ត្រូវបានបំផុសឡើងនៅថ្ងៃទី ៣១ ខែឧសភា និងបានបង្កើតជាផ្លូវការនៅយប់ថ្ងៃទី ៥ ខែមិថុនា សំដៅអំពាវនាវឲ្យអង្គការ និងបុគ្គលក្នុងសង្គមចូលរួមវិភាគទានក្នុងការទិញវ៉ាក់សាំង និងស្រាវជ្រាវ និងផលិតវ៉ាក់សាំងនៅក្នុងប្រទេស។
កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)

វ៉ាក់សាំង Covid-19 ត្រូវបានប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដោយឈរលើគោលការណ៍ធានាការចូលរួមវិភាគទានដោយស្ម័គ្រចិត្ត បើកចំហ តម្លាភាព និងស្របតាមច្បាប់។ គិតត្រឹមម៉ោង ១៦ រសៀល ថ្ងៃទី ៤ ខែមិថុនា មូលនិធិវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ទទួលបានថវិកាប្រមាណ ២៦៤.៨ ពាន់លានដុង និងជាង ៨,៧០០ ដុល្លារអាមេរិក និងជាង ២,៧០០ អឺរ៉ូ។ ជាមួយនឹងគំនិតផ្តួចផ្តើមនៃការបង្កើតមូលនិធិនេះ បណ្ដាអង្គការអន្តរជាតិប្រចាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវរបស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹង “សត្រូវ Covid-19”។

សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព (Viettel) បានបរិច្ចាគថវិកាចំនួន ៤៥០ ពាន់លានដុង ដល់មូលនិធិវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព (Viettel) បានបរិច្ចាគថវិកាចំនួន ៤៥០ ពាន់លានដុង ដល់មូលនិធិវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

*វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម

យោងតាមការគិតគូរបានបង្ហាញថា វៀតណាមត្រូវការវ៉ាក់សាំង Covid-19 ចំនួន ១៥០ លានដូសដើម្បីចាក់វ៉ាក់សាំងឲ្យប្រជាជនប្រមាណ ៧៥ លាននាក់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជាសហគមន៍។ ការចំណាយថវិកាសរុបត្រូវបានប៉ាន់ប្រមាណជាង ២៥,០០០ ពាន់លានដុង។ ទន្ទឹមនឹងនោះ រោគរាតត្បាតត្រូវបានព្យាករណ៍ថានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះបានទេ ហេតុដូច្នេះតម្រូវឲ្យមានប្រភពថវិកាយ៉ាងច្រើនក្នុងបរិបទដែលប្រទេសនៅតែជួបការលំបាកជាច្រើន ខណៈថវិការដ្ឋមានកំរិត។ រាល់​ការរួមចំណែករបស់ប្រជាពលរដ្ឋចូលក្នុងមូលនិធិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នឹងឆ្ពោះទៅរកសុវត្ថិភាពសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមទាំងមូល។

ក្នុងបរិបទនេះ ការបង្កើតមូលនិធិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 សំដៅអំពាវនាវឱ្យអង្គការ និងបុគ្គលទាំងអស់ក្នុងស្រុកនិងក្រៅប្រទេសចូលរួមវិភាគទាន និងជួយគាំទ្រមូលនិធិវ៉ាក់សាំង។ បណ្ដាអង្គការអន្តរជាតិប្រចាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមមួយនេះរបស់វៀតណាម។

យោងតាមលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំវៀតណាមបានឲ្យដឹងថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលវៀតណាមក្នុងការកៀរគរធនធានទាំងឡាយដើម្បីលើកកំពស់ការទទួលវ៉ាក់សាំងយ៉ាងទាន់ពេលវេលា និងស្របនឹងគំនិតផ្ដួចផ្ដើមវ៉ាក់សាំងជាសកល។ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកៀរគរពីថវិការដ្ឋ ប៉ុន្តែតាមពិតនៅត្រូវការថវិកាជាច្រើនថែមទៀត។ ការដែលរដ្ឋាភិបាលគ្រប់គ្រង និងប្រើប្រាស់មូលនិធិបានល្អនឹងនាំមកនូវប្រសិទ្ធភាពសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកបណ្ឌិត Kidong Park បានសង្កត់ធ្ងន់ថា "ដោយផ្ដើមចេញពីសាមគ្គីភាពនេះ នឹងជួយប្រទេសវៀតណាមទប់ស្កាត់ជំងឺរាតត្បាតបានឆាប់ៗ"។

ខណៈដែលលោក Kamal Malhotra អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំវៀតណាមឲ្យដឹងថា “នេះគឺជាគំនិតផ្តួចផ្តើមដ៏ល្អ ហើយជាអ្វីដែលអង្គការសហប្រជាជាតិគាំទ្រអស់រយៈពេលជាច្រើនខែហើយ”។

បណ្ដាអង្គការអន្តរជាតិប្រចាំវៀតណាមវាយតម្លៃខ្ពស់ចំពោះមូលនិធិវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19
លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំវៀតណាម។

* ពន្លឿនការទទួលវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ

ដោយអបអរសាទររដ្ឋាភិបាលវៀតណាមបានបង្កើតមូលនិធិវ៉ាក់សាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 លោកស្រី Carollyn Turk នាយិកាធនាគារពិភពលោកប្រចាំវៀតណាម បានឲ្យដឹងថា ការចាក់វ៉ាក់សាំង Covid-19 យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពគឺជាវិធានការចាំបាច់ និងសំខាន់ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។ លោកស្រី Carollyn Turk ជឿជាក់ថា រដ្ឋាភិបាលវៀតណាមកំពុងចាត់វិធានការត្រឹមត្រូវក្នុងការពន្លឿនការទទួលវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ។

លោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំវៀតណាមបានឲ្យដឹងថា លទ្ធផលនៃការសិក្សារបស់ UNDP លើទស្សនៈរបស់ប្រជាពលរដ្ឋជាមួយនឹងការរីករាលដាលនៃ Covid-19 បានបង្ហាញពីការគាំទ្រពេញទំហឹងរបស់ប្រជាជនវៀតណាមចំពោះគោលនយោបាយបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់រដ្ឋាភិបាល។

ក្រៅពីនេះ លោកស្រី Caitlin Wiesen បានបន្ថែមថា ការគាំទ្ររបស់ប្រជាជនវៀតណាមចំពោះសេចក្តីសម្រេចចិត្តនិងគោលនយោបាយរបស់រដ្ឋាភិបាលគឺស្ថិតនៅកំរិតខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅលើពិភពលោក។ ដូច្នេះ លោកស្រីជឿជាក់ថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអាជីវកម្មនិងបុគ្គលមានសក្តានុពលផ្នែកហិរញ្ញវត្ថុនឹងគាំទ្រការអំពាវនាវរបស់រដ្ឋាភិបាលនិងចូលរួមវិភាគទានយ៉ាងសកម្មដល់មូលនិធិវ៉ាក់សាំងនេះ។

ចែករំលែកជាមួយគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការបង្កើតមូលនិធិវ៉ាក់សាំង លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំវៀតណាម ឲ្យដឹងថា ការបង្កើតមូលនិធិនេះគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ក្នុងយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀងគរការរួមវិភាគទានក្នុងសង្គម។ “ប្រការនេះបង្ហាញថា រដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការនិងភាពចាំបាច់លើបញ្ហានេះ”៕

យោងតាមកាសែតកងទ័ពប្រជាជន

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម