ខេត្ត ក្រុងនានាបង្ការ ទប់ស្កាត់ការឆ្លងជំងឺរាតត្បាតក្នុងមណ្ឌលឧស្សាហកម្ម

17:45 | 13/05/2021 Print
សហគ្រាសនានាគប្បីចូលរួមយ៉ាងសកម្មក្នុងការធ្វើតេស្ដតាមកាលកំណត់ដើម្បីធានាផលិតកម្មប្រកបដោយសុវត្ថិភាព។
ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតាមតំបន់ព្រំដែននៃខេត្ត An Giang ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតាមតំបន់ព្រំដែននៃខេត្ត An Giang
ពួតដៃជាមួយកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ពួតដៃជាមួយកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
ខេត្ត ក្រុងនានាបង្ការ ទប់ស្កាត់ការឆ្លងជំងឺរាតត្បាតក្នុងមណ្ឌលឧស្សាហកម្ម
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN)

ខេត្តក្រុងនានាចាំបាច់ត្រូវខិតខំប្រឹងប្រែងមិនឱ្យជំងឺរាតត្បាតឆ្លងរាលដាលក្នុងមញ្ឌលឧស្សាហកម្ម។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃអចិន្ត្រៃយ៍គណកម្មការ ជាមួយថ្នាក់ដឹកនាំខេត្តក្រុង ៖ Bac Ninh Bac Giang Da Nang ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺនៅក្នុងមណ្ឌលឧស្សាហកម្ម។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១២ ខែឧសភា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាលពន្លឿនការផ្តល់អាជ្ញាប័ណ្ណលើបច្ចេកវិទ្យាធ្វើតេស្តថ្មី ដោយឆាប់រហ័ស មានតម្លៃសមរម្យប្រកបដោយប្រសិទ្ធភាពជាងមុន។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យខេត្ត - ក្រុងទាំងនេះត្រូវធ្វើការផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងជំងឺដល់សហគ្រាស ដែលមានចំនួនពលករច្រើន ជាពិសេសគឺសហគ្រាសក្នុងមណ្ឌលឧស្សាហកម្ម។ ទន្ទឹមនឹងនេះ សហគ្រាសនានាគប្បីចូលរួមយ៉ាងសកម្មក្នុងការធ្វើតេស្ដតាមកាលកំណត់ដើម្បីធានាផលិតកម្មប្រកបដោយសុវត្ថិភាពផងដែរ៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម