ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោត​នៅទីក្រុងហូជីមិញ

18:06 | 11/05/2021 Print
នារសៀលថ្ងៃទី ១០ ឧសភា ដដែល ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនកិច្ចនៅ យោធភូមិភាគទី ៧។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung
ប្រធានរដ្ឋលោក Nguyen Xuan Phuc (រូបថត៖ TTXVN)
ប្រធានរដ្ឋលោក Nguyen Xuan Phuc (រូបថត៖ TTXVN)

អនុវត្តន៍កម្មវិធីចលនាម្ចាស់ឆ្នោត មុនការបោះឆ្នោតសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នោះ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែឧសភា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងបេក្ខជនដទៃទៀតបានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមស្រុក Cu Chi និងស្រុក Hoc Mon នៃទីក្រុងហូជីមិញ។ ទាក់ទងនឹងកម្មវិធីធ្វើសកម្មភាពនោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “អភិវឌ្ឍន៍ទីក្រុងហូជីមិញឱ្យក្លាយទៅជាមជ្ឈមណ្ឌលដ៏ធំមួយ ពោលគឺមិនត្រឹមតែជាគ្រាប់ពេជ្រនៅចុងបូព៌ាប៉ុណ្ណោះទេ ថែមទាំងជាគ្រាប់ពេជ្របំភ្លឺចុងបូព៌ាទៀតផង។ ជាពិសេសគឺផ្ដល់ការយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់តំបន់ដីបដិវត្ត Cu Chi និង Hoc Mon ។ ជាក់ស្ដែង ត្រូវនាំតំបន់ដីនេះប្រកៀកស្មាជាមួយតំបន់ដីផ្សេងទៀតនៃទីក្រុងហូជីមិញ។ ដូច្នេះ បញ្ហាដែលត្រូវផ្តោតការយកចិត្តទុកដាក់គឺ ជំរុញការកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម កាត់បន្ថយបែបបទរដ្ឋបាលធានាសន្តិសុខ និងសុវត្ថិភាព ថែទាំសុខភាពជូនប្រជាជន ការពារបរិស្ថានអេកូឡូស៊ីក្នុងការអភិវឌ្ឍរយៈពេលវែងផងដែរ”។

នារសៀលថ្ងៃទី ១០ ឧសភា ដដែល ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនកិច្ចនៅ យោធភូមិភាគទី ៧ ផងដែរ៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម