វៀតណាមត្រៀមជាស្រេចជួយប្រទេសឡាវក្នុងការទប់ទល់នឹងជំងឺ Covid-19

08:07 | 02/05/2021 Print
នារសៀលថ្ងៃទី២៩ មេសា លោក Nguyen Thanh Long រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមមានកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវីដេអូជាមួយលោក Bounfeng Phoummalaysith រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ។
កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)
វៀតណាមត្រៀមជាស្រេចជួយប្រទេសឡាវក្នុងការទប់ទល់នឹងជំងឺ Covid-19
លោក Nguyen Thanh Long ពិភាក្សាតាមរយៈប្រព័ន្ធវីដេអូជាមួយលោក Bounfeng Phoummalaysith (រូបថត៖ suckhoedoisong.vn)

ក្នុងកិច្ចពិភាក្សា លោក Nguyen Thanh Long បានបញ្ជាក់ថា វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយប្រទេសឡាវ។ ចំពោះសំណើររបស់ក្រសួងសុខាភិបាលឡាវ លោក Nguyen Thanh Long បញ្ជាក់ថា វៀតណាមត្រៀមជាស្រេចជួយប្រទេសឡាវក្នុងការទប់ទល់នឹងជំងឺ Covid-19។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមសម្រេចចិត្តផ្តល់ជំនួយដល់ប្រទេសឡាវ រួមមាន ឧបករណ៍ជួយដកដង្ហើមចំនួន២០០ ម៉ាស់ ២ លានសន្លឹក ថ្នាំសំលាប់មេរោគ Cloramin B ចំនួន ១០ តោន និងសម្ភារៈបរិក្ខារពេទ្យផ្សេងៗ។ ក្រសួងសុខាភិបាលវៀតណាមនឹងបញ្ជូនអ្នកជំនាញទៅជួយប្រទេសឡាវ កសាងប្រព័ន្ធធ្វើតេស្តយ៉ាងឆាប់ៗ អ្នកជំនាញវៀតណាមដែលមានបទពិសោធន៍ក្នុងការព្យាបាលសម្រាប់អ្នកឆ្លងជំងឺ Covid-19 នឹងជួយប្រទេសឡាវតាមរយៈប្រព័ន្ធ Telehealth (ប្រព័ន្ធពិនិត្យ និងព្យាបាលជំងឺពីឆ្ងាយ)៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម