លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា

18:16 | 25/04/2021 Print
យុគសម័យ - នៅរសៀលថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២១ នៅទីក្រុងហ្សាការតា (ឥណ្ឌូនេស៊ី) លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកនាយករដ្ឋមន្រ្តីវៀតណាម ផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព ហើយចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេ លោកនាយករដ្ឋមន្រ្តីវៀតណាម ផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព ហើយចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេ
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានពិភាក្សាជាមួយសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី​និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ចែករំលែកការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានកើតឡើងក្នុងប្រទេសកម្ពុជានិងបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមត្រៀមខ្លួនជានិច្ច ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា តាលទ្ធភាពរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់នឹងការពារការរីករាលដាលនៃជំងឺនេះ។ ក្នុងស្មារតីនេះ ប្រទេសវៀតណាមគាំទ្រដល់ប្រទេសកម្ពុជានូវទឹកប្រាក់ ៥០០.០០០ ដុល្លារអាមេរិកនិងម៉ាស៊ីនជំនួយដកដង្ហើមចំនួន ៨០០ ម៉ាស់ពេទ្យចំនួន ២ លាននិងម៉ាស់ប្រភេទ N-95 ចំនួន ៣០០.០០០ ហើយបានរៀបចំកិច្ចប្រជុំ តាមអ៊ិនធើណិតរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ហើយនឹងបន្តសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ក្នុងការការពារជំងឺជាមួយប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណនិងសំណូមពរដល់ភាគីកម្ពុជាបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភសហគមន៍វៀតណាមនៅប្រទេសកម្ពុជា។ ជាពិសេស ក្នុងការដោះស្រាយលិខិតច្បាប់សម្រាប់ប្រជាជនឱ្យរស់នៅប្រកបដោយស្ថេរភាពនិងធ្វើសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា
ទិដ្ឋភាពរួមនៃជំនួបនេះ។ (រូបថត៖ VNA)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអបអរសាទរជាថ្មីម្តងទៀតចំពោះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចំពោះការតែងតាំងក្នុងតំណែងថ្មី អបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បញ្ជាក់ថា ប្រទេសកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីជាមួយវៀតណាម។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័សទាំងខាងសម្ភារៈនិងបទពិសោធន៍ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ដែល​រួមចំណែកក្នុងការគាំទ្រប្រទេសកម្ពុជាក្នុងការការពារជំងឺ។

លោកនាយករដ្ឋមន្រ្តីទាំងពីរ់មានសេចក្តីរីករាយ ដោយឃើញថា ទោះបីមានឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាតនេះក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែបន្តមានការអភិវឌ្ឍន៍ល្អនិងទទួលបានលទ្ធផលវិជ្ជមានជាច្រើន ដោយទំហំពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង (៣ ខែដើម ក្នុងឆ្នាំ ២០២១ សម្រេចបាន ២,៦៩ ពាន់លានដុល្លារ កើនឡើងទ្វេដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០) ។

លោកនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាសម្របសម្រួលការអនុវត្តន៍បណ្តាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរប្រកបដោយប្រសិទ្ធភាព បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងផ្លាស់ប្តូរជាមួយគ្នាយ៉ាងឆាប់រហ័សនូវគោលនយោបាយនិងវិធានការបង្ការជំងឺកូវីដ ១៩ របស់គ្នាទៅវិញទៅមក សម្របសម្រួលការត្រួតពិនិត្យព្រំដែននៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែមានភាពស្មុគស្មាញ បន្តគាំទ្រសហគមន៍ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជានិងសហគមន៍ប្រជាជន​ខ្មែរ នៅប្រទេសវៀតណាម ក្នុងបរិបទនៃការរាតត្បាត រួមទាំង ការចាក់វ៉ាក់សាំងការពារពលរដ្ឋរបស់ប្រទេសនិមួយៗ។

លោកនាយករដ្ឋមន្រ្តីទាំងពីរក៏បានវាយតម្លៃខ្ពស់ផងដែរថា ប្រទេសវៀតណាមនិងប្រទេសកម្ពុជាបានផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័នលើឯកសារច្បាប់ស្តីពីការខណ្ឌសីមាបោះបង្គោលព្រំដែនគោក ដោយទទួលស្គាល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជាដែលសម្រេចបានមកដល់បច្ចុប្បន្ន (ប្រមាណ ៨៤%) និងបន្តផ្លាស់ប្តូរនិងចរចា ដើម្បីដោះស្រាយបណ្តាតំបន់ដែលមិនទាន់សម្រេចនូវការងារបោះបង្គោលព្រំដែន (ប្រមាណ ១៦ %) នៅពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលបានជួយគាំទ្រប្រទេសវៀតណាមឱ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន ២០២០ និងស្នើឱ្យកម្ពុជាគាំទ្រដល់ប្រទេសវៀតណាម ក្នុងការធ្វើជាម្ចាស់ផ្ទះនូវមជ្ឈមណ្ឌលជំងឺដែលកំពុងកើតឡើងនិងស្ថានភាពវេជ្ជសាស្ត្របន្ទាន់។ លោកនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីលើកកម្ពស់ការចរចារ COC ស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ./.

ឌីណា

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម