ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung

18:07 | 21/04/2021 Print
នាព្រឹកថ្ងៃទី ២១ ខែមេសា (ថ្ងៃទី ១០ ខែត្រី តាមច័ន្ទគតិ) នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung នៅខេត្ត Phu Tho ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីបូជាទានធូបដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធនិងឧទ្ទិសកុសលដល់បណ្តាស្តេច Hung។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung (ប្រភព៖ VOV)
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung (ប្រភព៖ VOV)

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្វាយទានធូបនៅពិធីបុណ្យនេះ។ ពិធីបុណ្យសែនខួបបណ្តាស្តេច Hung គឺជាសែនបុណ្យខួបជាតិ ជាថ្ងៃដែលប្រទេសជាតិទាំងមូល សម្តែងនូវការកោតសរសើរពីគុណបំណាច់កសាងប្រទេសជាតិរបស់បណ្តាស្តេច Hung។

នៅវិហារ Kinh Thien នៅលើកំពូលភ្នំ Nghia Linh, លោក Bui Van Quang ប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត Phu Tho បានតាងនាមប្រជាជនវៀតណាមជាង ៩០ លាននាក់ទាំងក្នុងនិងក្រៅប្រទេស អានអារម្មណ៍កថារំលឹកដល់វិញ្ញាណក្ខ័ន្ធនិងគុណបំណាចរបស់បណ្តាស្តេច Hung ក្នុងការកសាង និងអភិរក្សប្រទេសជាតិ។ បន្ទាប់ពីពិធីថ្វាយទានធូបនៅវិហារ Thuong ប្រធានរដ្ឋលោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានៅឯផ្នូររបស់បណ្តាស្តេច Hung។

ក្នុងថ្ងៃដដែល ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាឃុំជនបទថ្មី Tu Xa បៃស្រុក Lam Thao ខេត្ត Phu Tho។ នៅទីនេះ លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត Phu Tho ធ្វើការស្រាវជ្រាវដើម្បីនាំគំរូជនបទថ្មី ទៅជាទីប្រជុំជនថ្មី ស្របតាមផែនការយុទ្ធសាស្ត្រដោយដោះស្រាយយ៉ាងល្អរាល់បញ្ហាសេដ្ឋកិច្ច សង្គម បញ្ហាបរិស្ថាននិងការអភិរក្សវប្បធម៌ជនបទ៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម