ខេត្ត Kien Giang ពិនិត្យជំងឺឲ្យប្រជាជនកម្ពុជាក្រីក្រជាង ៤០០០ នាក់

14:30 | 18/04/2021 Print
តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ បញ្ជាការដ្ឋានយោធា និងសមាគមកាកបាទក្រហមខេត្ត Kien Giang វៀតណាម បានពិនិត្យជំងឺ ផ្ដល់យោបល់ការពារសុខាភាព ចែកថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយឲ្យប្រជាជនកម្ពុជាក្រីក្រ អ្នកទទួលរបបពីរដ្ឋ ៨៥,០០០ នាក់។
ខេត្ត Kien Giang ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ២ ៣០០ គ្រួ ក្នុងឱកាសទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី ខេត្ត Kien Giang ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ២ ៣០០ គ្រួ ក្នុងឱកាសទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី
ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងការទប់ទល់នឹងជំងឺ Covid-19 អង្គភាពទាំងពីរបានសហការគ្នា រៀបចំក្រុមទៅកម្ពុជាដើម្បីជូនគ្រឿងឧបភោគបរិភោគ គិតជាទឹកប្រាក់ជិត ១៣៥ លានដុងដល់ប្រជាជន ៣,២០០ នាក់។

ខេត្ត Kien Giang ពិនិត្យជំងឺឲ្យប្រជាជនកម្ពុជាក្រីក្រជាង ៤០០០ នាក់
សមូហភាពនិងបុគ្គលនៃបញ្ជាការដ្ឋានយោធា និងសមាគមកាកបាទក្រហមខេត្ត Kien Giang ត្រូវបានលើកសរសើរដោយសារមានស្នាដៃល្អក្នុងកិច្ចសហការ នៅតំណាក់កាល ២០១៦-២០២១ (រូបថត៖ vov.vn)

ស្ថាប័នយោធាគ្រប់លំដាប់ថ្នាក់បានសហការជាមួយសមាគមកាកបាទក្រហមខេត្តអំពាវនាវឲ្យអង្គការនិង​​បុគ្គលចូលរួមការសាងសង់ផ្ទះយុទ្ធមិត្ត ៤៨៩ ខ្នង ផ្ទះតបស្នងសងគុណ ៩៣៦ ខ្នង និងផ្ទះកាកបាទក្រហម ១០៥២ ខ្នង ដោយមានតម្លៃសរុប ៥២ ពាន់លានដុង។

ជាពិសេស ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក អង្គភាពទាំងពីរបានសហការជាមួយស្ថាប័ន មន្ទីរ អង្គភាពទាំងឡាយរៀបចំកម្មវិធី “បុណ្យចូលឆ្មាំថ្មីសម្រាប់កងទ័ព-ប្រជាជន” នៅឃុំចំនួន៥ ដោយចំណាយថវិកាជាង ៣៩ ពាន់លានដុង ព្រមទាំងចូលរួមចំណែកជួយតំបន់មូលដ្ឋានកសាងជនបទថ្មី៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម