ទីក្រុង Ho Chi Minh រៀបចំកម្មវិធីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ប្រទេសជិតខាងទាំង ៤

08:45 | 15/04/2021 Print
យុគសម័យ - សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ho Chi Minh និងគណៈកម្មាធិការព្រះពុទ្ធសាសនាអន្តរជាតិ សមាគម ព្រះពុទ្ធសាសនា​​វៀតណាមទីក្រុង Ho Chi Minh បាន​រៀបចំ​កម្មវិធី​ស្វាគមន៍ពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃនៅឆ្នាំ ២០២១ ។
ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបសំណេះសំណាល និងជូនពរ ដល់និស្សិតឡាវនិងកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវនិងកម្ពុជា ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបសំណេះសំណាល និងជូនពរ ដល់និស្សិតឡាវនិងកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវនិងកម្ពុជា
ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទដែលចងសម្ព័ន្ធមេត្រីជាមួយបញ្ជាការដ្ឋានយោធាទីក្រុង Ho Chi Minh ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទដែលចងសម្ព័ន្ធមេត្រីជាមួយបញ្ជាការដ្ឋានយោធាទីក្រុង Ho Chi Minh
ទីក្រុង Ho Chi Minh រៀបចំកម្មវិធីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ប្រទេសជិតខាងទាំង ៤
ទិដ្ឋភាពរួមនៃកម្មវិធីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៤ ខែ មេសា នៅវត្ត Pho Minh (សង្កាត់ Go Vap ទីក្រុង Ho Chi Minh) សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ho Chi Minh និងគណៈកម្មាធិការព្រះពុទ្ធសាសនាអន្តរជាតិ សមាគម ព្រះពុទ្ធសាសនា​​វៀតណាមទីក្រុង Ho Chi Minh បាន​រៀបចំ​កម្មវិធី​ស្វាគមន៍ពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃនៅឆ្នាំ ២០២១ ។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកស្រីអនុប្រធានសម្ព័ន្ធអង្គការ​មិត្តភាពនៃទីក្រុង Ho Chi Minh (HUFO) Tran Hoang Khanh Van បានមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃ​ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់​ថែមទៀតនូវការយោគយល់គ្នារវាងប្រទេសវៀតណាមនិងបណ្តាប្រទេសជិតខាង ជំរុញការផ្លាស់ប្តូរវប្បធម៌​កិច្ចសហប្រតិបត្តិការ​ពហុភាគីរវាងប្រទេសវៀតណាម និយាយរួមនិងទីក្រុង Ho Chi Minh និយាយដោយឡែក ជាមួយបណ្តាប្រទេសមិត្តភាពដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសនីមួយៗ។

យោងតាមលោកស្រី Tran Hoang Khanh Van ប្រទេស​វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ គឺជាប្រទេស​ជិតខាងដ៏ជិតស្និទ្ធនៅក្នុងសហគមន៍អាស៊ាន ហើយ​ជាមួយគ្នានេះមានកិច្ចសហប្រតិបត្តិការនិងជំនួយទៅវិញទៅមកជាច្រើន ក្នុងប៉ុន្មានឆ្នាំកន្លងមក។

ប្រជាជននៃប្រទេសទាំង ៥ បានរួមគ្នាក្នុងបុព្វហេតុតស៊ូ ដើម្បី​ដណ្តើមឯករាជ្យជាតិ ចែករំលែកផ្អែមល្ហែមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិងឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយសន្តិភាព និងស្ថិរភាព ការអភិវឌ្ឍ​ កិ​ច្ចសហប្រតិបត្តិការ​និងវិបុលភាព។

ទន្ទឹមនឹងនេះអនុប្រធានក្រុមប្រឹក្សាអភិបាលមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម អនុប្រធាន​ក្រុមប្រឹក្សាអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមនៃទីក្រុង Ho Chi Minh ប្រធានគណៈកម្មាធិការព្រះ​ពុទ្ធសាសនាអន្តរជាតិ​នៃសមាគមព្រះ​ពុទ្ធសាសនា​វៀតណាមនៅទីក្រុង Ho Chi Minh ព្រះតេជគុណ Thich Thien Tam បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃ​បង្ហាញពីភាពស្រដៀងគ្នាក្នុង​វប្បធម៌​និងសាសនាក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ អនុវត្តការលើកកម្ពស់ទំនាក់ទំនងសាមគ្គីភាពរវាងប្រជាជនក្នុងការកសាងនិងអភិវឌ្ឍន៍នៅប្រទេសនីមួយៗក្នុងសហគមន៍អាស៊ានប្រកបដោយចីរភាព./.

ឌីណា

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម