នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញផ្ញើលិខិតអបអរសាទរដល់បងប្អូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

09:12 | 14/04/2021 Print
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២១ របស់បងប្អូនជនរួមជាតិខ្មែរ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានផ្ញើលិខិតអបអរសាទរដល់បងប្អូនជនរួមជាតិ សមមិត្តនិងព្រះសង្ឃជនរួមជាតិខ្មែរ។
លោក ផាមមីញជីញ (Pham Minh Chinh) ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម លោក ផាមមីញជីញ (Pham Minh Chinh) ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញផ្ញើលិខិតអបអរសាទរដល់បងប្អូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញផ្ញើលិខិតអបអរសាទរដល់បងប្អូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះប្រជាជននិងព្រះសង្ឃខ្មែរ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាលើកដំបូង ប្រទេសវៀតណាមមានគម្រោងនិងកម្មវិធីគោលដៅជាតិ ដែលផ្តោតលើការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំង មូលរបស់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដោយបានដាក់ចេញនូវគោលដៅជាក់ស្តែងជាច្រើន ដើម្បីដោះស្រាយបញ្ហាបន្ទាន់ នៅតំបន់មានជនជាតិភាគតិច និងតំបន់ដែលមានការលំបាក។

លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនទាំងមូលក្នុងការអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការការពារនិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ប្រជាជនខ្មែរអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំឆ្លូវត្រីស័ក ដោយសុខសន្តិភាព ពោរពេញទៅដោយអត្ថន័យវប្បធម៌ រួមទាំងលើកកម្ពស់នូវអត្តសញ្ញាណនិងទំនៀមទម្លាប់ប្រពៃណីល្អប្រពៃរបស់ជនជាតិខ្លួន។ ទន្ទឹមនឹងនេះ ត្រូវបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីភាព សិក្សារៀនសូត្រហាត់ ពត់លត់ដំយ៉ាងសកម្ម រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម