ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបសំណេះសំណាល និងជូនពរ ដល់និស្សិតឡាវនិងកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវនិងកម្ពុជា

19:25 | 13/04/2021 Print
យុគសម័យ - នាល្ងាចថ្ងៃទី ១២ ខែមេ សាសម្ព័ន្ធយុវជនទីក្រុង​ Ho Chi Minh បានរៀបចំពិធីជួបសំណេះសំណាលជាមួយនិស្សិតឡាវនិងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុង ​ក្នុងឱកាស​អបអរសាទរ​​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ Bunpimay នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងបុណ្យចូលឆ្នាំប្រៃណីខ្មែរនៃព្រះរាជាណាចក្រកម្ពុជា។
ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទដែលចងសម្ព័ន្ធមេត្រីជាមួយបញ្ជាការដ្ឋានយោធាទីក្រុង Ho Chi Minh ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទដែលចងសម្ព័ន្ធមេត្រីជាមួយបញ្ជាការដ្ឋានយោធាទីក្រុង Ho Chi Minh
HUFO បានផ្តល់អំណោយដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុង Ho Chi Minh HUFO បានផ្តល់អំណោយដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុង Ho Chi Minh
ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបសំណេះសំណាល និងជូនពរ ដល់និស្សិតឡាវនិងកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវនិងកម្ពុជា
ក្រុមនិស្សិតបានធ្វើពិធីជះទឹក ដើម្បីបួងសួង​សុំសំណាងល្អ​ដល់ប្រតិភូ។

បច្ចុប្បន្ននេះ ទីក្រុង Ho Chi Minh មាននិស្សិតឡាវនិងខ្មែរជាង ៩០០ នាក់កំពុងសិក្សានៅតាម​សាកលវិទ្យាល័យ​មហាវិទ្យាល័យ​​ និងវិទ្យាស្ថាននានាក្នុងទីក្រុង។ តាមរយៈ​សកម្មភាពជាច្រើន និស្សិតឡាវនិងនិស្សិតកម្ពុជាគឺ​ជាកត្តាវិជ្ជមានដែលរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាព មិត្តភាពនិងភាពស្និទ្ធស្នាលរបស់ប្រជាជននៃប្រទេសទាំងបី រវាងយុវជននៃទីក្រុង Ho Chi Minh និងយុទ្ធជន​នៃ​ប្រទេសឡាវ កម្ពុជា ដើម្បីរួមគ្នាឆ្ពោះទៅគោលដៅកសាងសហគមន៍​អាស៊ាន ​ប្រកបដោយ​សន្តិភាព​ សហប្រតិបត្តិការ​និងការ​អភិវឌ្ឍន៍។

ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបសំណេះសំណាល និងជូនពរ ដល់និស្សិតឡាវនិងកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវនិងកម្ពុជា
ការសម្តែងសិល្បៈពិសេស នៅឯជំនួបសំណេះសំណាល។

ថ្លែងមតិនៅកម្មវិធីនេះ លោក​ Nguyen Ho Hai អនុលេខា គណៈកម្មាធិការបក្ស ទីក្រុង Ho Chi Minh បានសង្កត់ធ្ងន់ថា៖“ ថ្នាក់ដឹកនាំទីក្រុងតែងតែតាមដាននិងយកចិត្តទុកដាក់ខ្ពស់ចំពោះនិស្សិតឡាវនិងនិស្សិតកម្ពុជាដែលកំពុងសិក្សានិងកំពុងរស់នៅក្នុងទីក្រុង។ សកម្មភាពស្ម័គ្រចិត្តរបស់យុវជនវៀតណាមនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងព្រះរាជាណាចក្រកម្ពុជា ការប្រកួតបាល់ទាត់មិត្តភាព​ការប្រកួតបោះដុំដែកមិត្តភាពវៀតណាម - ឡាវ - កម្ពុជា​កម្មវិធីផ្លាស់ប្តូរវប្បធម៌និស្សិតវៀតណាម - ឡាវ - កម្ពុជា…គឺជាព្រឹត្តិការណ៍ដ៏សំខាន់ៗ ក្នុង​ការ​ជួយសិស្សានុសិស្សឱ្យស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ប្រទេសនីមួយៗប្រវត្តិនៃទំនាក់ទំនងល្អ សាមគ្គីភាព​និងមិត្តភាព​រវាងប្រទេសទាំងបីនិងចលនាយុវជននៃទីក្រុង Ho Chi Minh។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គណៈកម្មាធិការបក្ស​ទីក្រុងសូមជូនពរ​ដល់​និស្សិតឡាវ​និងនិសិ្សតកម្ពុជា​មានសុខភាពល្អបរិបូរណ៍ និង​​មានសិរីមង្គល” ៕

ឌីណា

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម