រាជរដ្ឋាភិបាលចាត់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មុនពិធីបុណ្យចូលឆ្នាំខ្មែរ

08:00 | 05/04/2021 Print
ដោយការវិវត្តន៍នៃជំងឺកូវីដ ១៩​ នៅព្រះរាជាណាចក្រកម្ពុជា មានភាពស្មុគស្មាញ ដូច្នេះរាជរដ្ឋាភិបាលបានចាត់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។
ខេត្តព្រះសីហនុបើកទូលាយកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩ ខេត្តព្រះសីហនុបើកទូលាយកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩
វៀតណាម - កម្ពុជាបានសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩  និងការឆ្លងដែនដោយខុសច្បាប់ វៀតណាម - កម្ពុជាបានសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩ និងការឆ្លងដែនដោយខុសច្បាប់

ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់ កាត់បន្ថយ​ការជួបជុំ និង​ផ្អាក​ធ្វើដំណើរ​កម្សាន្ត​នៅ​កន្លែង ដែល​កំពុង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ។ ការកាត់បន្ថយ​ការជួបជុំ និង​ផ្អាក​ដំណើរ​កម្សាន្ត នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ជាការ​ចូលរួម​ទប់ស្កាត់​កូ​វីដ​-១៩​។​

រាជរដ្ឋាភិបាលចាត់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មុនពិធីបុណ្យចូលឆ្នាំខ្មែរ

ដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបំពាននឹងបំរាមគោចរ។ (រូបថត៖ Thmey Thmey)

​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នេះ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​ដោយ​អនាម័យ តាមរយៈ​ការពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត និង​មិន​ទៅ​ជួបជុំ​នៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន និង​កុំ​ចេញពីផ្ទះ​។

​ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​ពលរដ្ឋ រក្សា​នូវ​អនាម័យ​ម្ហូបអាហារ ត្រូវ​រក្សា​គម្លាត បាញ់​ទឹក​អាល់កុល និង​ពាក់​ម៉ាស់​នៅពេល​ចូលទៅក្នុង​វត្ត​អារាម​នានា​។ ទន្ទឹមនឹងនេះ​តាម​វត្ត​អារាម​នានា​ក៏ត្រូវ​ត្រៀម​រៀបចំ​ទឹក​អាល់កុល និង​ឧបករណ៍​វាស់​កម្តៅ និង​កាត់បន្ថយ​ព្រះសង្ឃ ឬ​ដូនជី​ក្នុង​វត្ត​។ ដូនជី​ត្រូវ​រៀបចំ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​ឲ្យ​ដាច់ដោយឡែក​ពីគ្នា​ដើម្បី​ជៀសវាង​ឆាន់​រួមគ្នា​។​

រាជរដ្ឋាភិបាលចាត់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មុនពិធីបុណ្យចូលឆ្នាំខ្មែរ
អាជ្ញាធរ​សម្រេច​ផ្អាក​ដំណើរការ​មជ្ឈមណ្ឌល​ពា​ណិជ្ជ​កម្ម​ផ្សារ​អូរ​ស្សី រយៈពេល​១៤ ថ្ងៃ។ (រូបថត៖ Internet)

សូមរំលឹក​ថា រាជរដ្ឋាភិបាលកម្ពុជា​បានចាត់វិធានការម៉ឹងមាំមួយចំនួន ដើម្បីទប់ស្កាត់នឹងការរីក​រាល​ដាល​នៃជំងឺនេះ ដូចជា៖ អាជ្ញាធរ​សម្រេច​ផ្អាក​ដំណើរការ​មជ្ឈមណ្ឌល​ពា​ណិជ្ជ​កម្ម​ផ្សារ​អូរ​ស្សី រយៈពេល​១៤ ថ្ងៃ ក្រោយពី​មាន​អាជីវករ និង​សន្តិសុខ​ក្នុង​ផ្សារ ឆ្លង​វីរុស​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ មេសា ។

ម្យ៉ាងទៀត​ រាជធានី​ភ្នំពេញ​ បាន​ចូលរួម​ពេញ​ទំហឹង​នៅ​ក្នុង​ការ​អនុវត្ត​បម្រាម​គោចរ​ ដែល​ដាក់​ឲ្យ​អនុវត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​យប់​ថ្ងៃ​ទី​០២​ ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែ​មេសា​។ នេះ​ជា​ការ​លើកឡើង​របស់​អភិបាល​រាជធានី​ភ្នំពេញ​ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៣​ ខែ​មេសា​នេះ​៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម