Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញបំផុសបុណ្យរុក្ខទិវា

00:54 | 14/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី១០ខែកុម្ភៈ ពោលគឺថ្ងៃទី៦នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញបំផុស “បុណ្យរុក្ខទិវាដឹងគុណចំពោះលោកប្រធានហូជីមិញជានិច្ច” នៅឃុំ Viet Cuong ស្រុក Tran Yen ខេត្ត Yen Bai។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong វាយស្គរបំផុសបុណ្យរុក្ខទិវា (រូបថតៈ VGP/Nhat Bac)

អញ្ជើញថ្លែងនៅព្រឹត្តិការណ៍នេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសម្តែងក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបុណ្យនេះ ហើយលោកអញ្ជើញលើកច្បាស់ថា វៀតណាមកំពុងស្ថិតនៅក្នុងដំណើរការនៃឧស្សាហូបនីយកម្មនិងនគរូបនីយកម្ម។ ជារៀងរាល់ឆ្នាំ វៀតណាមត្រូវចំណាយផ្ទៃដីជាច្រើនដើម្បីអភិវឌ្ឍឧស្សាហកម្មនិងទីក្រុង។ ជាមួយនឹងដំណើរការនេះគុណភាពបរិស្ថានក៏កំពុងថយចុះទៅកម្រិតដែលគួរអោយព្រួយបារម្ភ ពោលគឺ ផលប៉ះពាល់នៃការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការឡើងកំដៅផែនដីនិងកំណើននីវ៉ូទឹកសមុទ្រចេះតែកើនឡើងនោះ សុទតែជាបញ្ហាប្រឈមមួយ សម្រាប់មនុស្សលោកក្នុងសតវត្សទី ២១។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ VGP/Nhat Bac)

ក្នុងបរិបទនេះ យើងទាំងអស់គ្នា កាន់តែជ្រួតជ្រាបនូវការណែនាំរបស់លោកប្រធានហូជីមិញ នូវភាពចាំបាច់និងសារៈសំខាន់នៃការដាំដើមឈើនិងបង្កើតឲ្យមានព្រៃឈើ។ “ការដាំដើមឈើកាន់តែច្រើននឹងរួមចំណែកក្នុងការយកឈ្នះលើការបំផ្លាញកា រកេងប្រវ័ញ្ចព្រៃឈើដោយមិនរើសមុខ ទប់ស្កាត់សំណឹកនិងការកាត់បន្ថយទឹកជំនន់។ ការដាំដើមឈើកាន់តែច្រើន នឹងរួមចំណែកក្នុងការបង្កើតសក្តានុពលដ៏អស្ចារ្យសម្រាប់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននិងសង្គមទាំងអស់។ សម្រាប់ទីក្រុងនិងមជ្ឈមណ្ឌលឧស្សាហកម្ម ការដាំដើមឈើច្រើនថែមទៀតក៏រួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន រក្សាខ្យល់អាកាសបរិសុទ្ធ” នេះបើយោងតាមការវិភាគរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ដោយលោកបានអះអាងថា “ជាច្បាស់លាស់ថា នេះជាការងារចាំបាច់ណាស់”។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងឧបនាយករដ្ឋមន្ត្រី​លោក Trinh Dinh Dung អញ្ជើញចូលរួមក្នុងបុណ្យរុក្ខទិវា (រូបថតៈ VGP/Nhat Bac)

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអំពាវនាវដល់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងក្រសួងស្ថាប័ននៅគ្រប់ជាន់ថ្នាក់ គ្រប់សាខាស្រុក ប្រជាជនទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការដាំដើមឈើ។ ទន្ទឹមជាមួយគ្នានោះ ចាំបាច់ក្នុងការលើកកម្ពស់ការយល់ដឹងនិងចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីការពារព្រៃឈើ រាំងស្កាត់ការកាប់ឈើខុសច្បាប់ ការដុតព្រៃ និងការកេងប្រវ័យព្រៃឈើខុសច្បាប់។ ក្រៅពីនោះ ត្រូវបង្កើនការអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បង្កើតយន្តការជួយឧបត្ថម្ភនិងលើកទឹកចិត្តការអភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើប្រកបដោយចីរភាព។

នាឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានកិត្តិយសនៃសមាគមកាកបាទក្រហមវៀតណាម បានផ្តល់អំណោយចំនួន២០០កញ្ចប់សម្រាប់ជនរួមជាតិបណ្តាជនជាតិនៅខេត្ត Yen Bai (រូបថតៈ VGP/Nhat Bac)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានជឿជាក់ថា: “ពិធីបុណ្យដាំដើមឈើដឹហគុណចំពោះលោកប្រធានហូជីមិញជានិច្ច” នានិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ នឹងទទួលបានផ្លែផ្កាល្អជាច្រើន រួមចំណែកកសាងប្រទេសវៀតណាមស្រស់បំព្រងនិងស្ថេរភាពជានិច្ច ដូចទៅនឹងមរត៌សាសន៍ដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ “និទាឃរដូវគឺជាពិធីបុណ្យដាំដើមឈើ/ ធ្វើឲ្យប្រទេសជាតិកាន់តែស្រស់ស្អាតជានិរន្ត”។

ប្រជាជនច្រើននាក់បានចូលរួមក្នុងពិធីបុណ្យដាំដើមឈើផងដែរ (រូបថតៈ VGP/Nhat Bac)

នាឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយនិងជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិ សម្រាប់គ្រួសារសាយុទ្ធជនពិការ កម្រិត ១/៤ លោក Van Huu Khanh នៅភូមិទី៦ ឃុំ Viet Cuong ស្រុក Tran Yen និងគ្រួសារវីរៈអ្នកម្តាយវៀតណាម Nguyen Thi Lo នៅភូមិទី៣ ឃុំ Van Phu ទីក្រុង Yen Bai ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)