Trending now

ស្វែងយល់អំពីសក្តានុភាពនៅកោះទេសចរណ៍ Ly Son ខេត្ត Quang Ngai ប្រទេសវៀតណាម

17:40 | 23/07/2019 (សរុបដោយ ហេង វុធ្ធី)

យុគសម័យ - ដោយមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត កោះ Ly Son ខេត្ត Quang Ngai (ប្រទេសវៀតណាម) ត្រូវបានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជ្រើសរើសជាគោលដៅទេសចរណ៍មួយ ដើម្បីធ្វើការទស្សនាកម្សាន្តនិងស្វែងរកអ្វីៗថ្មីចំលែកផងដែរ។

កោះ Ly Son ខេត្ត Quang Ngai (រូបថត៖​bamboovietnamtravel)

កោះ Ly Son បង្កប់ភាពស្រស់ស្អាតដ៏អាថ៌កំបាំងដែលរំញោចដល់ភ្ញៀវទេសចរធ្វើការរុករក។ កោះនេះមានចម្ងាយប្រមាណ ១៥ ម៉ាយល៍ពីដីគោកខាងជើងនៃខេត្ត Quang Ngai ដែលមានជួរភ្នំតូចធំជាប់ៗគ្នាចំនួន ៥ នៅមហាសាគរដ៏ធំល្វីងល្វើយ។ រួមជាមួយកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រនិងវប្បធ៌មជិត ១០០ កន្លែង កោះ Ly Son បានក្លាយទៅជាគោលដៅទេសចរណ៍និងទីលំហែកាយដ៏គួរឲ្យចាប់អារម្មណ៍មួយសំរាប់មនុស្សជាច្រើនផងដែរ។

កោះ Ly Son ជាគោលដៅទេសចរដ៏ល្បីៗសំរាប់គូរស្នេហ៍ (រូបថត៖bamboovietnamtravel)

នៅពេលទៅទស្សនានៅទីនេះ ភ្ញៀវទេសចរមានឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រនិងប្រជាជននៅកោះ Ly Son ឬក៏ទស្សនានៅកន្លែងដែលមានទស្សនីយភាពដ៏ស្រស់ស្អាតជាមួយនឹងអាកាសធាតុស្រស់ថ្លាផងដែរ។ ទន្ទឹមនឹងនេះដែរ ភ្ញៀវទេសចរក៏មានឱកាសទទួលទានគ្រឿងសមុទ្រដ៏ឆ្ងាញជក់មាត់ ក៏ដូចជាសម្របខ្លួនជាមួយនឹងទេសភាពបែបធម្មជាតិនៅទីនេះផងដែរ។

ក្រុមទេសចរណ៍វ័យក្មេងថតរូបទុកជាអនុស្សាវរីយ៍នៅកោះ Ly Son (រូបថត៖congthuong,vn)

ក្រៅពីតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ កោះ Ly Son ក៏ទទួលបានអំណោយផលជាច្រើនពីធម្មជាតិដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ទៀតផង។ នោះគឺធនធានសមុទ្រនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ដែលមានទេសភាពស្រស់ស្អាតជាច្រើនដោយមិនទាន់មានផលប៉ះពាល់ផងដែរ។ នាបច្ចុប្បន្ននេះ កោះ Ly Son នៅតែក្សាបាននូវកែរិ៍្តតំណែលជាប្រវត្តិសាស្ត្រជាង ៥០ ដែលបានកត់សម្គាល់ជាវប្បធម៌ Sa Huynh វប្បធម៌ចំប៉ា និងវប្បធម៌ Dai Viet។

គ្រឿងសមុទ្រដ៏ឆ្ងាញ់ជក់មាំត់នៅកោះ Ly Son ( រូបថត៖ dulich24h)

ប្រធានគណះកម្មាធិការប្រជាជនស្រុក Ly Son លោក Nguyen Quoc Viet បានឲ្យដឹងថា កាលពីមុនឆ្នាំ ២០១៤ ភ្ញៀវទេសចរទៅទស្សនានៅកោះ Ly Son មានចំនួនតិចជាង ១០,០០០ នាក់។ ក៏ប៉ុន្តែដល់ត្រឹមឆ្នាំ ២០១៨ ភ្ញៀវទេសចរសម្រេចបានចំនួន២៣០,០០០ នាក់ ហើយគេព្យាករណ៍ថានឹងកើនឡើងដល់ចំនួន ៣០០,០០០ នាក់នៅឆ្នាំ ២០១៩ ។

ទេសភាពមួយនៅកោះ Ly Son (រូបថត៖​bamboovietnamtravel)

ដោយមានទិសដៅនិងសកម្មភាពល្អប្រសើរ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ Ly Son នាពេលអនាគត កោះ Ly Son​ នឹងក្លាយទៅជាគោលដៅទេសចរណ៍ប្រចាំតំបន់ដ៏ពិសេសមួយ ដោយទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនកុះករ តាមរយៈនោះរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល ការងារធ្វើដ៏ស្ថិរភាពសម្រាប់ប្រជាជនក្នុងតំបន់ ព្រមទាំងធានាការការពារសន្តិសុខដ៏រឹងមាំទៀតផង៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)