Trending now

សេចក្តីជូនដំណឹងបន្ទាន់ដល់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម នៅកម្ពុជាអំពីហានិភ័យនៃការឆ្លងមេរោគ SARS-CoV-2

10:55 | 25/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ២៤ ខែកុម្ភៈមុនពេលគ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺ COVID-19 រីករាលដាលទៅដល់ខេត្តនិងក្រុងមួយចំនួននៃប្រទេសនេះ ក្រៅពីរាជធានីភ្នំពេញ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយជូនដល់ សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម នៅតាមបណ្តាខេត្ត (ស្ថិតក្នុងតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក) អំពីវិធានការណ៍បង្ការនឹងការរីករាលដាលនិងវិធានការជួយគាំទ្រក្នុងករណីចាំបាច់។

កម្លាំងសមត្ថកិច្ចកម្ពុជាកំពុងបំពេញភារកិច្ចនៅកោះពេជ្រ។ (រូបថត៖ VNA)

មុននេះនៅល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ​អាជ្ញាធរ​ខេត្តព្រះសីហនុ​បានប្រកាសថា បានរកឃើញករណីឆ្លងថ្មីចំនួន ២ ករណី​នៅក្នុងខេត្តនេះដែលជាភ្ញៀវទេសចរបរទេសស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្ត។

សេចក្តីជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលវៀតណាម (តំបន់ដែល​ស្ថានអគ្គកុងស៊ុលទទួល រួមមាន៖ ខេត្តព្រះសីហនុ​ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង ខេត្តតាកែវនិងខេត្តកំពង់ស្ពឺ) បានបញ្ជាក់​ថា​ សហគមន៍ប្រជាជនមានដើមកំណើត​វៀតណាម ​ជាពិសេស​ចំនួនប្រជាជនរស់នៅខេត្តព្រះសីហនុកប្បី​ស្ងប់ចិត្ត មិន​ប្រារម្ភ​និងចាំបាច់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវលក្ខណៈវិនិច្ឆ័យ "០៣ ប្រការនិង ០៣ មិន" ដែល​រាជរដ្ឋាភិបាល​និងវិស័យសុខាភិបាល​ បានដាក់ចេញ។ ការពារខ្លួន​ដោយ​ការពាក់ម៉ាស់​ នៅពេល​ចេញ​ខាងក្រៅ ​លាងដៃឱ្យបានញឹកញាប់​ជាមួយនឹង​ទឹកថ្នាំ​សំលាប់មេរោគ ហើយត្រូវគោរពតាមគោលការណ៍ណែនាំ​អំពី​ការបង្ការនឹងការរីករាលដាលនៃជំងឺ COVID-19 របស់ក្រសួងសុខាភិបាល​នៃប្រទេសកម្ពុជា។ ក្រៅពីនេះ ប្រជាជន​ជៀសវាងការប្រមូលផ្តុំ​ដែលមិនចាំបាច់ និង​អនុវត្តវិធានការរក្សា​គម្លាតសង្គម ដើម្បី​ទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត។

នៅក្នុងបរិបទនៃការរាតត្បាត នាពេលបច្ចុប្បន្ន​សេចក្តីជូនដំណឹង​បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើបងប្អូនប្រជាជន​មានសំណួរ​និង​ត្រូវការជំនួយ​និងការពន្យល់អ្វី ​ពីភ្នាក់ងារតំណាង​សូមទាក់ទង​តាមលេខទូរស័ព្ទ 0882248888; (ពាក់ព័ន្ធនឹងការងារ​កុងស៊ុល) ទាក់ទងនឹងការងារសហគមន៍ (អាណិកជនវៀតណាម)តាម លេខទូរស័ព្ទ 0977988666 ។

ស្ថានអគ្គកុងស៊ុលតែងតែយកចិត្តទុកដាក់និងរួមដំណើរជាមួយប្រជាជនមានដើមកំណើតវៀតណាម នៅតំបន់ភាគនិរតីនៃ​ប្រទេស​កម្ពុជា ​ក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាល​ COVID-19 ធ្វើបច្ចុប្បន្នភាព​ព័ត៌មានទាន់ពេល​ ដើម្បីឱ្យ​ប្រជាជន​មានអារម្មណ៍សុវត្ថិភាព និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយឌីណា)

កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា
បុស្តិ៍ការពារព្រំដែនផ្តល់អំណោយនិងអបអរសាទរដល់កងកំលាំងការពារព្រំដែនឡាវនិងកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ
សកម្មភាពជាច្រើនដែលរៀបចំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវនិងកម្ពុជា សម្រាប់និស្សិតនៃប្រទេសទាំងពីរ
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ
សម្តេចតេជោ ហ៊ុន សែន៖ «មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ»
រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា