Trending now

សាកលវិទ្យាល័យ Da Nang ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឡាវនិងកម្ពុជា

20:37 | 22/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - មន្ទីរកិច្ចការបរទេសនៃទីក្រុង Da Nang និងសាកលវិទ្យាល័យ Da Nang បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឡាវនិងកម្ពុជា។

នាយកមន្ទីរកិច្ចការបរទេសនៃទីក្រុង (ស្តាំ) និងនាយករងសាកលវិទ្យាល័យ Da Nang (ឆ្វេង) ក្នុងពិធីចុះហត្ថលេខា

នាថ្ងៃទី ២២ ខែកញ្ញា មន្ទីរកិច្ចការបរទេសនៃទីក្រុងនិងសាកលវិទ្យាល័យ Da Nang បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឡាវនិងកម្ពុជាក្រោមកម្មវិធីអាហារូបករណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុង។

តាមនោះ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឡាវនិងកម្ពុជាគឺជាមូលដ្ឋានធាតុសម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ជួយដល់មូលដ្ឋានក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ក្រៅពីនេះ វាក៏ធ្វើឱ្យមនោសញ្ចេតនាកាន់តែស៊ីជម្រៅថែមទៀត ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម ឡាវនិងកម្ពុជា។

យោងតាមនាយកមន្ទីរកិច្ចការបរទេសលោក Huynh Duc Truong អនុស្សរណៈនៃការយោគយល់បន្ទាប់ពីចុះហត្ថលេខា នឹងត្រូវអនុវត្តភ្លាមៗនៅឆ្នាំក្រោយ ដោយសន្យាថា នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនក្នុងការលើកកម្ពស់គុណភាពនៃការជ្រើសរើស បណ្តុះបណ្តាលនិងការគ្រប់គ្រងនិស្សិតបរទេស។ លើសពីនេះទៅទៀត នេះក៏ជាមូលដ្ឋានធាតុដើម្បីបង្កើតកម្មវិធីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានភាពចម្រុះនិងទូលំទូលាយបន្ថែមទៀតសម្រាប់មូលដ្ឋានរបស់ឡាវនិងកម្ពុជា។

សាស្ត្រាចារ្យរងបណ្ឌិត Le Quang Son នាយករងសាកលវិទ្យាល័យ Da Nang បានមានប្រសាសន៍ថា៖ “ជាមួយនឹងខ្លឹមសារជាក់ស្តែងនៃអនុស្សរណៈនៃការយោគយល់នេះ ខ្ញុំសង្ឃឹមថា ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសមិត្តឡាវនិងកម្ពុជានឹងសម្រេចបានគុណភាពកាន់តែប្រសើរឡើងខ្ពស់អំពីកម្រិតនិងទំហំកាន់តែធំជាង ដោយហេតុនេះ ចូលរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងពីរនិងពង្រឹងសាមគ្គីភាពរវាងប្រជាជន”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

ខេត្ត Binh Phuoc បានបើកការដ្ឋានសាងសង់ បណ្តុំសំណង់រំលឹកអនុស្សាវរីយ៍នូវដំណើរការសង្គ្រោះប្រទេសរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា
ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាកើនឡើងបីដង
ប្រទេសវៀតណាមនៅតែកៀកស្មាគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជំនះនូវការលំបាកនានាដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩
ខេត្តសឹនឡា ថាញ់ហ័រ និងអគ្គកុងស៊ុលវៀតណាមនៅប្រចាំនៅហ្លួងហ្វាបាង (ឡាវ) គាំទ្រប្រទេសឡាវក្នុងការការពារនិងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ។
កាសែតឡាវ​ចុះផ្សាយព័ត៌មាន​ជាច្រើនអំពី​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
រាជធានីភ្នំពេញនិងរដ្ឋធានីវៀងច័ន្ទវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមពិភាក្សាតាមរយៈប្រព័ន្ធអ៊ីនធើណិតរបស់គណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh
រាជធានីភ្នំពេញ ៖ ខណៈពេលអ្នកឆ្លងជំងឺកូវីដ ១៩ ថយចុះ អាជ្ញាធរ ភ្នំពេញនឹងបង្រួមតំបន់បិទខ្ទប់ឲ្យកាន់តែតូច
សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យមានការកាត់បន្ថយថ្លៃសេវាកម្មសម្រាប់ប្រជាជន
ប្រទេសកម្ពុជាបានកំណត់គោលដៅបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍នៅចុងឆ្នាំនេះ