Trending now

សម្តេច​តេ​ជោ​៖ “​ទិវា​ជាតិ​នៃ​ការ ចងចាំ​” រំលឹក និង​គោរព​វិញ្ញាណក្ខន្ធ ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់​ស្លាប់​ក្នុង​របប​ប៉ុលពត

19:27 | 20/05/2019 (ប្រភព៖​ rasmeinews.com សរុបព័ត៌មានដោយ សំណាង)

“​ទិវា​ជាតិ​នៃ​ការចងចាំ​” នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា មានប្រសាសន៍ថា គឺ​បង្កើតឡើង​ដើម្បី​រំលឹក​និង​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើបុណ្យ ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់ នៅក្នុង​របប​ប៉ុលពត​ដ៏​ឃោរឃៅ​។​

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប បានដឹង និងយល់ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្មដ៏​ជូរចត់​ដែល​ប្រជា​​ពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ គ្មាន​ពេល​សម្រាក ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត ដែលជា​សិទ្ធិ​មូលដ្ឋាន មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុងអំឡងពេលតស៊ូគ្រាសម័យសង្រ្គាម

សព្វថ្ងៃនេះ ក្រោយពី​កម្ពុ​ជាមាន​សន្តិភាព​ផុតពី​សង្គ្រាម គឺ​ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុមគ្រួសារ ហើយ​មាន​ការងារ និង​មុខ​របបរ​ធ្វើ​ទៅតាម​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន ជាមួយនឹង​ជីវភាព​រស់នៅ​ធូរធារ​សមរម្យ​។




​នាយករដ្ឋមន្ត្រីនៃ​កម្ពុជា សង្កត់ធ្ងន់ថា “​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង ដល់​ពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ​, សហគមន៍ និង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឆាប់រហ័ស​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ឱ្យបាន​គង់វង្ស​ជា​រៀងរហូត ហើយ​នាំគ្នា​ទប់ស្កាត់​កុំឲ្យសង្គ្រាម និង​របប​ប្រល័យពូជសាសន៍​វិល​មក​កម្ពុជា​សាជាថ្មី​”៕

(ប្រភព៖​ rasmeinews.com សរុបព័ត៌មានដោយ សំណាង)

(ប្រភព៖​ rasmeinews.com សរុបព័ត៌មានដោយ សំណាង)

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap មកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់កងកម្លាំងប្រដាប់អាវុធ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនា តាមរយៈទូរសព្ទ ជាមួយលោករដ្ឋមន
កងទ័ពជើងទឹករបស់វៀតណាមនិងកម្ពុជាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ
ក្រសួងនគរបាលវៀតណាម អបអរសាទរចំពោះស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាមក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃព្រះរាជាណាចក្រកម្ពុជាឆ
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang
ខេត្តយ៉ាឡាយ (Gia Lai) ជូនអំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដល់កងទ័ពការពារព្រំដែនកម្ពុជា