Trending now

សកម្មភាពជាច្រើនអបអរសាទរទិវាគ្រូពេទ្យវៀតណាម

14:32 | 26/02/2021

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីសំណេះសំណាល កោតសរសើរ និងផ្តល់កិត្តិនាមជា “គ្រូពេទ្យប្រជាជន គ្រូពេទ្យឆ្នើមលើកទី ១៣”។

លោក Vuong Dinh Hue ប្រគល់​កិត្តិនាមជា “គ្រូពេទ្យប្រជាជន” ជូនបុគ្គលទាំង ៣ (រូបថត៖ nhandan.com.vn)

នៅក្នុងពិធីនេះ ដោយបានប្រទានសិទ្ធពីប្រធានរដ្ឋ លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីហាណូយបានផ្តល់កិត្តិនាមជា “គ្រូពេទ្យប្រជាជន” ជូនបុគ្គល ៣ រូបគឺបណ្ឌិត វេជ្ជបណ្ឌិត Nguyen Khac Hien នាយកមន្ទីរសុខាភិបាលទីក្រុងហាណូយ; សាស្ត្រាចារ្យរង បណ្ឌិត Hoang Duc Hanh អនុប្រធានមន្ទីរសុខាភិបាលទីក្រុង​ហាណូយ; វេជ្ជបណ្ឌិតជំនាញផ្នែកទី១ លោក Nguyen Van Dung អតីតអនុប្រធានមន្ទីរសុខាភិបាលទីក្រុង​ហាណូយ។ បន្ទាប់មកទៀត លេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងលោកស្រី Nguyen Thi Tuyen ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការបក្សទីក្រុងហាណូយបានផ្តល់កិត្តិនាម “គ្រូពេទ្យឆ្នើម” ជូនបុគ្គលចំនួន ៤៣ នាក់។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥/២៧ កុម្ភៈ ២០២១) គណៈប្រតិភូកាសែតកងទ័ពប្រជាជនដឹកនាំដោយលោកវរសេនីយ៍ឯក Tran Anh Tuan អគ្គនិពន្ធនាយករង បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរកម្មាភិបាល និងវេជ្ជបណ្ឌិតនៅតាមអង្គភាពពេទ្យ​យោ​ធា​នានា។ តាងនាមគណៈកម្មាធិការបក្ស គណៈនិពន្ធនាយកកាសែតកងទ័ពប្រជាជន លោកវរសេនីយ៍ឯក Tran Anh Tuan អបអរសាទរកម្មាភិបាល គ្រូពេទ្យ បុគ្គលិក និងយុទ្ធជននៃស្ថាប័ន អង្គភាពពេទ្យយោធាទាំងឡាយឲ្យពង្រីកប្រពៃណី សម្រេចបានជោគជ័យភារកិច្ចប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19; ការអប់រំបណ្តុះបណ្តាល; ការត្រួតពិនិត្យ ការព្យាបាល និងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រដែលផ្សាភ្ជាប់នឹងការអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿនទំនើបក្នុងការសង្គ្រោះបន្ទាន់ និងការព្យាបាល... រួមចំណែកក្នុងការកែលម្អគុណភាពនៃការថែទាំសុខភាពកងទ័ព និងប្រជាជន៕

(ប្រភពព័ត៌មាន: kh.qdnd.vn)