Trending now

វៀតណាម-កម្ពុជាចែករំលែកបច្ចេកវិទ្យានិងព័ត៌មានទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្ស

00:54 | 15/05/2019 (យោងតាម Fresh News)

យុគសម័យ - នៅរសៀលថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម (រូបថតៈ Fresh News)

នៅក្នុងជំនួបនេះ លោក Nguyen Manh Hung បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាថា នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកបានត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍នៃប្រទេស វៀតណាម។

លោក Nguyen Manh Hung បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ពីវឌ្ឍនភាពនៃវិស័យទូរគមនាគមន៍នៅប្រទេសវៀតណាម ដែលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន នោះគឺជាបច្ចេកវិទ្យាដែលអាចតាមដាន ពួក Hacker អាចធ្វើការវិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។

ទិដ្ឋភាពនៃជំនួប (រូបថតៈ Fresh News)

ជាងនេះទៅទៀត លោកក៏បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ អំពីកិច្ចពិភាក្សារវាងលោកផ្ទាល់ជាមួយនឹងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជាពាក់ព័ន្ធនឹងបញ្ហា E-Goverment និង ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (Ecommerce) ក៏ដូចជាទីក្រុងឆ្លាតវៃ ហើយក៏បានយល់ស្រប ជាមួយគ្នាក្នុងការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំឲ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរ ព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

ទន្ទឹមនឹងនោះដែរ លោក Nguyen Manh Hung ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាចំនួន៤រូប សម្រាប់សិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT។

ទិដ្ឋភាពនៃជំនួប (រូបថតៈ Fresh News)

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែងនូវការអបអរសាទរ ចំពោះវឌ្ឍនភាពរបស់ប្រទេស វៀតណាម ជាពិសេសលើវិស័យប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខនេះ ហើយក៏បានស្វាគមន៍នូវអ្វីដែលបានពិភាក្សា និងការព្រមព្រៀងគ្នាជាមួយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានសង្កត់ធ្ងន់សូមឲ្យភាគីទាំងពីរធ្វើយ៉ាងណាចែករំលែកបច្ចេកវិទ្យា និងព័ត៌មានគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះថានេះជាកត្តាសំខាន់ដែលអាចជួយកម្ពុជា ក្នុងការការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ICT៕

(យោងតាម Fresh News)

(យោងតាម Fresh News)

កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា
បានអនុម័តគោលនយោបាយវិនិយោគគម្រោងនៅខេត្តស្ទឹងត្រែង
វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩
យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ
សកម្មភាពជាច្រើនដែលរៀបចំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវនិងកម្ពុជា សម្រាប់និស្សិតនៃប្រទេសទាំងពីរ
ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
សម្តេចតេជោ ហ៊ុន សែន៖ «មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ»
រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា
នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ឯកភាព​ជំរុញ​ភាព​ជា​ដៃគូ ដើម្បី​បន្ត​ទំនាក់ទំនង​លើ​គ្រប់​វិស័យ