Trending now

ពិធីសំណេះសំណាលនិងផ្លាស់ប្តូរជាមួយបងប្អូនជនជាតិវៀតណាម នៅប្រទេសអ៊ុយក្រែន

15:52 | 15/12/2020 (បកប្រែដោយឌីណា)

យុគសម័យ -ថ្មីៗនេះ នៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែន ពិធីសំណេះសំណាល រវាងលោកឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំប្រទេសអ៊ុយក្រែន Nguyen Hong Thach និងតំណាងសមាគមនិងសហគមជនជាតិវៀតណាម នៅប្រទេសអ៊ុយក្រែនបានប្រព្រឹត្តទៅ។

នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត Nguyen Hong Thach បានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីរបស់សហគមជនជាតិវៀតណាម ក្នុងការអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងអ៊ុយក្រែន។ ដូច្នេះភ្លាមៗ​ បន្ទាប់ពី​មានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទទួលយកបេសកកម្ម​នេះ លោកឯកអគ្គរដ្ឋទូតចង់ជួប​និងផ្លាស់ប្តូរ​ជាមួយតំណាងមកពី​តំបន់នានា​របស់ប្រទេសអ៊ុយក្រែន។

ក្នុងនាមសមាគម អង្គការ សហគមន៍នានា ប្រតិភូមួយចំនួន​បាន​រាយការណ៍យ៉ាងខ្លី​ទៅកាន់លោក​ឯកអគ្គរដ្ឋទូតអំពីរចនាសម្ព័ន្ធ​និងសកម្មភាពរបស់សមាគម និងអង្គការរបស់ពួកគេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ​នេះ ​ផលប៉ះពាល់នៃការរីករាលដាល​នៃជំងឺ COVID-19​ ដល់​ការរស់នៅរបស់ប្រជាជននិងគំនិត​និងសេចក្តីប្រាថ្នា​របស់ប្រជាជនវៀតណាម នៅប្រទេសអ៊ុយក្រែន។

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thach បានបញ្ជាក់ថា​ លោកនឹង គាំទ្រជានិច្ចដល់បងប្អូនប្រជាជនវៀតណាមក្នុងការងារ ក៏ដូចជាក្នុងជីវិត ផងដែរ។ (រូបថត៖ VNA)

លោកឯកអគ្គរដ្ឋទូតបានពិភាក្សាជាមួយតំណាងសមាគមនិងអង្គការ អំពីបញ្ហាសំខាន់ៗ មួយចំនួនក្នុ​ងការប្រជាជនវៀតណាមនៅបរទេស​ នាពេលខាងមុខនេះ លើកទឹកចិត្តប្រជាជនរួបរួមគ្នា​ ដើម្បីជំនះ​ការរីករាលដាលនៃជំងឺ COVID-19 កែប្រែទម្រង់និងវិធានការធ្វើ អាជីវកម្ម ដើម្បីឱ្យសមនឹងស្ថានភាពថ្មី។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងអមដំណើរជានិច្ច​និងជួយឧបត្ថម្ភប្រជាជនក្នុងការងារ ក៏ដូចជាក្នុងជីវិត។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ កក់ក្តៅ រួមចំណែក​កសាងសហគមន៍ជនជាតិវៀតណាម កាន់តែស្ថិរភាព​សាមគ្គីភាព ដើម្បីជំនះរាល់ការលំបាក។

មុននេះ ឆ្លើយតបនឹងការអំពាវនាវរបស់លោកអគ្គលេខាធិការ​ ប្រធានរដ្ឋ Nguyen Phu Trong លោកនាយករដ្ឋមន្រ្តី​Nguyen Xuan Phuc ​ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែន បានសហការ​ជាមួ​យ​សមាគមជនជាតិវៀតណាម នៅប្រទេសអ៊ុយក្រែន​បំផុសចលនា​ គាំទ្រប្រជាជន​នៅតំបន់កណ្តាលដែលរងការខូចខាត​ដោយសារព្យុះនិងទឹកជំនន់។ គិតត្រឹមថ្ងៃទី ៣១ ខែតុលា​ បានទទួល​ថវិកាចំនួន ១៧. ៤២៩ ដុល្លារអាមេរិក./.​

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)