Trending now

ពិធីប្រគល់អង្ករ ១០០ តោនដល់កងកំលាំងការពារព្រំដែននិងកំលាំងគ្រប់គ្រងព្រំដែនកម្ពុជា

15:27 | 08/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃខេត្តតៃនីញ (វៀតនាម) មេបញ្ជាការជាន់ខ្ពស់ការពារព្រំដែនក្រសួងការពារប្រទេសវៀតណាមនិងសារជីវកម្ម TTC បានប្រគល់អង្ករ ១០០ តោនដល់កងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនព្រះរាជាណាចក្រកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយនេះ។

ពិធីប្រគល់អង្ករ ១០០ តោនដល់កងកំលាំងការពារព្រំដែននិងកំលាំងគ្រប់គ្រងព្រំដែនកម្ពុជា

តាងនាមកំលាំងគ្រប់គ្រងនិងការពារព្រំដែនកម្ពុជា លោកនាយឧត្តមសេនីយ៍ឯក ហូសាគុន អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលកម្ពុជាបានថ្លែងអំណរគុណដល់បញ្ជាការដ្ឋានការពារព្រំដែនវៀតណាមចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោកដល់ប្រជាជនកម្ពុជានៅតំបន់រងគ្រោះជំនន់ទឹកភ្លៀង។ លោកនាយឧត្តមសេនីយ៍ត្រីក៏បានចែករំលែកថា“ យើងនិងប្រជាជននៅតំបន់លិចទឹកនៃប្រទេសកម្ពុជា ពិតជារំជួលចិត្តនិងចងចាំជានិច្ចនូវអារម្មណ៍ដ៏ស្មោះស្ម័គ្ររបស់មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពការពារព្រំដែនវៀតណាម” ។

ទន្ទឹមនឹងនេះដែរ តំណាងសារជីវកម្ម TTC ក៏បានមានប្រសាសន៍ថាក្រុមហ៊ុន TTC បានបរិច្ចាគអង្ករ ១០០ តោនដើម្បីជួយដល់ប្រជាជនកម្ពុជាដោយមានបេសកកម្ម“ ដើម្បីសហគមន៍និងការអភិវឌ្ឍមូលដ្ឋាន” ។ តម្លៃអង្ករសរុប ១០០ តោនគឺជិត ១,២ ពាន់លានដុងឧបត្ថម្ភដោយក្រុមហ៊ុន Thanh Thanh Cong - Bien Hoa (TTC Sugar) ផងដែរ»៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nld.com.vn)

(បកប្រែដោយ ហេង វុធ្ធី)