Trending now

ផ្សព្វផ្សាយទេសចរណ៍ Phong Nha - Ke Bang ទៅកាន់ Hollywood

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាពេលថ្មីៗនេះ ខេត្ត Quang Binh និងដៃគូររបស់ខ្លួនបានជួបពិភាក្សាសំដៅលើកកម្ពស់រូបភាពរបស់ Phong Nha-Ke Bang នៅរដ្ឋធានីភាពយន្តហូលីវូដ។

សោភណ្ឌភាពនៅ Quang Ninh, Phong Nha – Ke Bang

លោក Ho An Phong នាយកមន្ទីទេសចរណ៍ខេត្ត Quang Binh បានឱ្យដឹងថា: ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយដៃគូដែលជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ខ្សែភាពយន្តនៅអាស៊ីអាគ្នេយ៍ (Indochinaproductions) និងឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម លោក Jordan Vogt – Robert ជាអ្នកដែលបានផលិតខ្សែភាពយន្ត Kong: Skull Island កាលពីឆ្នំា២០១៦។

សារនៃព្រឹត្តិការណ៍នេះគឺដើម្បីនាំយករូបភាពរបស់ Quang Binh ទៅស្ទូឌីយោនិងអញ្ជើញស្ទូឌីយោទៅកាន់ Quang Binh ដែលកន្លែងសម្រាប់ផលិតខ្សែភាពយន្តនាពេលអនាគត។

ភ្ញៀវអន្តរជាតិពេញចិត្តដោយបានទស្សនានូវសកម្មភាពជាច្រើននៅ Phong Nha – Ke Bang

យោងតាមការវាយតម្លៃរបស់អ្នកដឹកនាំរឿង Jordan Vogt-Roberts ខេត្ត Quang Binh សមនឹងបង្ហាញរូបភាពដល់អ្នកផលិតខ្សែភាពយន្តហូលីវូដ។ ការងារនេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នអស់រយៈពេលពីរឆ្នាំមកហើយនៅពេលដែលមានខ្សែភាពយន្តអន្តរជាតិជាច្រើនដែលថតនៅ Quang Binh ហើយបានបង្កើតកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់វិស័យភាពយន្ត៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)