Trending now

ផ្លូវប្រណាំងរថយន្ត F1 នៅរដ្ឋធានី Ha Noi បានកសាងរួចរាល់ហើយ និងត្រៀមខ្លួនជាស្រេចសម្រាប់រដូវកាលឆ្នាំ ២០២០

15:01 | 28/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - គណៈកម្មការរៀបចំកម្មវិធី Vietnam Grand Prix បាននិយាយថា ផ្លូវប្រណាំងរថយន្ត F1 នៅរដ្ឋធានី Ha Noi និងបណ្តាសំណង់ពាក់ព័ន្ធត្រូវបានកសាងរួចរាល់ហើយ។

មានប្រវែង ៥.៦០៧ គីឡូម៉ែត្រ ដោយមានរបត់ផ្លូវចំនួន ២៣ ផ្លូវប្រណាំងរថយន្ត Ha Noi ឆ្លើយតបនឹងស្តង់ដារខ្ពស់បំផុតនៃការប្រណាំងរថយន្ត F1។ ផ្លូវថ្នល់ត្រូវក្រាលកៅស៊ូ ៣ ស្រទាប់ ដែលផលិតយ៉ាងពិសេស។

ការប្រណាំងនៅទីក្រុងហាណូយបានត្រៀមរួចរាល់សម្រាប់រដូវកាល ២០២០។ (រូបថត៖ Vietnam Grand Prix)

ប្រភេទកៅស៊ូនេះត្រូវបានផ្ញើទៅកាន់បន្ទប់ពិសោធន៍នៅប្រទេសសិង្ហបូរីនិងប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើតេស្ត៍ដោយធានាបាននូវតម្រូវការនៃកម្លាំងកកិតនិងរលោងរលើប។ ដូច្នេះនៅពេលរថយន្តប្រណាំងឈានដល់ល្បឿន ៣៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្ទៃផ្លូវនឹងមិនខូចខាត ។

ក្រៅពីរចនាសម្ព័ន្ធសំខាន់ៗ ដែលបានកសាងរួចរាល់ បណ្តាសំណង់ផ្សេងៗ ទៀតដូចជា លើវេទិកា - តំបន់ដែលដាក់ឈ្មោះតាមខេត្តនិងទីក្រុងធំៗរបស់វៀតណាម មណ្ឌលព័ត៌មាននិងមណ្ឌលសុខភិបាល កន្លែងទទួលភ្ញៀវសំរាប់ក្រុមប្រណាំងនិងសំរាប់ក្រុម​ការងារបំរើ​​ការប្រណាំងដែល​មកពី ភោជនីយដ្ឋាន សណ្ឋាគារ ស្ថានីយ៍អង្កេតមើល អត្ថាធិប្បាយ របាំងសុវត្ថិភាព...សុទ្ធតែកំពុងប្រញាប់កសាង។

កាលពីមុន អគារប្រតិបត្តិ Pit ប្រវែង ៣០០ ម៉ែត្រដែលជានិមិត្តរូបនៃការប្រណាំង F1 នៅរដ្ឋធានី Ha Noi ត្រូវបានយកនូវការបំផុសគំនិត ពី Hoang Thanh Thang Long និង Khue Van Cac - និមិត្តសញ្ញា ២ តំណាងឱ្យប្រវត្តិសាស្ត្រនិងបេតិកភណ្ឌវប្បធម៌ដ៏យូរលង់របស់ប្រទេសវៀតណាមក៏ត្រូវបានកសាងរួចរាល់ហើយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)