Trending now

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ

22:16 | 15/05/2018

ក្នុងជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Konhthong Phongvichit អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ នាថ្ងៃទី១៥ ឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខការពារជាតិរវាងវៀតណាមនិងឡាវ។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវឧត្តមសេនីយ៍ទោ Konthong Phongvichit

លោកប្រធានរដ្ឋស្នើឲ្យកងកម្លាំងនគរបាលនៃប្រទេសទាំងពីរបង្កើនកិច្ចសហការគ្នា សំដៅអនុវត្តន៍ឲ្យបានល្អនូវគោលជំហររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរក្នុងការធានាសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម នៅប្រទេសនីមួយៗក្នុងគ្រប់កាលៈទេសៈ។ មិនទុកឲ្យករណីចៃដន្យដោយឧបាយកលបំផ្លិចបំផ្លាញសន្តិសុខជាតិនៅប្រទេសនីមួយៗ ឬឧបាយកលបំបែកបំបាកចំណងមិត្តភាពពិសេសវៀតណាម-ឡាវមួយកើតមានឡើយ។ រួមជាមួយគ្នានោះ តស៊ូប្រឆាំងការ ជួញដូរគ្រឿងញៀនឆ្លងដែន ដើម្បីរួមគ្នាកសាងខ្សែព្រំដែនរួមប្រកបដោយសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។

រីឯខ្លួនវិញ ឧត្តមសេនីយ៍ទោ Konthong Phongvichit បានសម្ដែងគោលបំណងចង់ឲ្យប្រធានរដ្ឋលោក Tran Dai Quang បន្តបង្កលក្ខណៈងាយស្រួលដើម្បីទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួងទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)