Trending now

បន្ថែមជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៦០ នាក់ពីសហរដ្ឋអាមេរិក

15:30 | 08/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកធ្វើដំណើរលើជើងហោះហើរនេះស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងត្រូវអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក តាមបទប្បញ្ញត្តិ។

ក្នុងរយៈពេល ២ ថ្ងៃ ត្រូវថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថាប័ន​តំណាងវៀតណាមប្រចាំ​នៅសហរដ្ឋអាមេរិក​ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីបានបញ្ជូន​ពលករ​វៀតណាម​ជិត ៣៦០ នាក់​ ត្រឡប់ទៅស្រុកកំណើតវិញ​ដោយសុវត្ថិភាព។

អ្នកដំណើរនៅលើជើងយន្ដហោះរួមមាន​ ក្មេងអាយុក្រោម ១៨ ឆ្នាំ​ មនុស្សចាស់ជរា មនុស្សមានជំងឺ​និងនិស្សិត​វៀតណាម​​ដែលបានបញ្ចប់ការសិក្សាដោយគ្មាន​កន្លែងស្នាក់នៅ​ដោយសារការបិទអន្តេវាសិកដ្ឋាននិង​កាលៈទេសៈពិបាកផ្សេងៗ​ទៀត។ ។

បញ្ជូនពលរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិក​​បាន​ត្រឡប់​ប្រទេសវៀតណាម​វិញ នាខែកញ្ញា ឆ្នាំ២០២០

ស្ថាប័នតំណាងវៀតណាមបានគាំទ្រដល់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងនោះមានមនុស្សជាច្រើន​ដែលនៅឆ្ងាយដែល​ត្រូវការធ្វើដំណើរទៅកាន់ទីកន្លែងប្រជុំ នៅព្រលាន​យន្តហោះ​អន្តរជាតិ San Francisco និង Los Angeles ។ ទន្ទឹម​នឹងនេះ ​ការបញ្ជូនមន្រ្តីទៅអាកាសយានដ្ឋាន​ដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញបែបបទ និង​ដំណើរការ​ឡើងយន្តហោះ​បាន​រៀបចំ​យ៉ាងសុវត្ថិភាពនិង​ឆាប់រហ័ស។

ដោយគោលបំណងធានាសុខភាពរបស់ប្រជាជន ទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការសន្តិសុខ សុវត្ថិភាព​និង​អនាម័យ​រាតត្បាត​ក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកធ្វើ​ដំណើរក្នុងការហោះហើរ​ ស្ថិតនៅក្រោមការ​ត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងអនុវត្តវិធានការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក តាមបទប្បញ្ញត្តិ។ នៅពេលខាងមុខនេះការបញ្ជូនពលរដ្ឋដែលមានស្ថានភាពលំបាកខ្លាំងនឹងត្រូវរៀបចំឡើងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋ ស្របតាមស្ថានភាពនៃការរាលដាល​និងសមត្ថភាព​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែកក្នុងប្រទេស./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)