Trending now

ធូរចិត្តនៅលំហរសមុទ្រ

10:38 | 02/03/2021 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងនាមជាភរិយារបស់កម្មាភិបាលរដ្ឋបាលជលផលគឺត្រូវតែចេះថែរក្សាគ្រួសារឱ្យបានល្អ ដើម្បីឱ្យប្តីរបស់ខ្លួននិងមិត្តរួមការងាររបស់គាត់អាចបំពេញល្អភារកិច្ចរបស់ខ្លួន នៅតំបន់លំហរសមុទ្រ។ នោះគឺជាការលើកឡើងរបស់អ្នកស្រី Hoang Thi Ha Nga ជាភរិយារបស់លោក Nguyen Huu Khanh Linh ប្រធាននាវាលេខ ៣៦៤ នៃក្រុមរដ្ឋបាលជលផលលេខ ៣ ។

ក្នុងអំឡុងពេលនៃបុណ្យចូល​ឆ្នាំ​ថ្មីប្រពៃណីជាតិ​វៀត​ណាម​ យើងបាន​ធ្វើដំណើរទៅកាន់ទីរួម​ស្រុក​ Hoa Xa ស្រុក Vinh Linh ខេត្ត Quang Tri ដើម្បីជួបជាមួយអ្នកស្រី Hoang Thi Ha Nga ។ ពិតជា​ពិបាកណាស់ទើប​បាន​ជួប​លោក​​ស្រីរូបនេះ ​ព្រោះ​គាត់​រវល់នឹង​ការងារ​ផ្ទះ។ កូនច្បងរបស់គាត ម្នាក់មានអាយុ ២ ឆ្នាំ ហើយ​កូនទី ២ របស់គាត់ទើបតែកើតបានជាង ៤ ខែប៉ុណ្ណោះ ម្តាយនិងកូន​កំពុង​រស់នៅជាមួយម្តាយក្មេក។

លោកស្រី Nguyen Thi Minh ម្តាយក្មេករបស់អ្នកស្រី ​ Nga បានចែក​រំលែក​ថា៖“​អាណិតនាងណាស់​។ នាង​បានរៀបការជាមួយ​កូនប្រុសរបស់​ខ្ញុំ ​អស់រយៈពេលជាង ៤ ឆ្នាំមកហើយ ប៉ុន្តែ​នៅជាមួយគ្នាមិន​បាន​ប៉ុន្មាន​​ថ្ងៃ​​ទេ​។ ឪពុកម្តាយ​នាង​​ចាស់ហើយ។ ខ្ញុំក៏ចាស់ហើយដែរ​​នៅឆ្នាំនេះខ្ញុំមានជំងឺដាច់សរសៃឈាម​ខួរក្បាល ដូច្នេះខ្ញុំមិនបាន​ជួយ​អ្វីៗ ដល់​នាងបាន​ទេ។ ឪពុករបស់ Linh ​ទទួលមរណភាព នៅពេលគាត់រៀនថ្នាក់ទី ១០ ។ រាល់ថ្ងៃនាង​មើល​​កូនពីរនាក់ផង ហើយត្រូវធ្វើការងារផ្ទះផង​។ មាន​ថ្ងៃខ្លះ កូន​ឈឺគ្រុនក្តៅខ្លួន​យំរហូត​ នាង​មិន​​​បាន​គេង​ទេ។ ខ្ញុំដឹងតែ​ខ្ញុំមិនអាចជួយបានច្រើនទេ”។

អ្នក​ស្រី​ Nga បាននិយាយថាយើងរៀបការអស់រយៈពេលជាង ៤ ឆ្នាំមកហើយតែ​គ្មាន​​ពេល​ណាដែល​បង​ Linh អាច​​​ឈប់​សំរាក​​ច្បាប់​យ៉ាង​​គ្រាប់គ្រាន់​​ទេ​។ ប្រហែលជា ២ ឆ្នាំមុនពេលដែលគាត់​ឈប់សម្រាកច្បាប់បាន​តែ​​ ៣ ប៉ុណ្ណោះ​​ ស្ថាប័ន​របស់​​គាត់​មាន​ការងារ​សំខាន់ គាត់​ត្រូវ​ទៅ​​បំពេញភារកិច្ច អស់​រយៈពេល​ជិត​មួយខែ​នៅពេលដែល​លឺគា​ត់ហៅទូរស័ព្ទ​​​ប្រាប់​ ថា​សុខភាពរបស់គាត់​នៅតែល្អនោះ ខ្ញុំ​សប្បាយចិត្តដោយ​​​យំតែម្តង។ ឆ្នាំនេះកូនទី ២ របស់ខ្ញុំ កើត បង Linh គ្រោងនឹងសូម​ឈប់សម្រាកច្បាប់​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​ដើម្បី​ទៅជួប​កូន និងក្រុមគ្រួសារប៉ុន្តែដោយសារនាវា​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​ប្រចាំ​ការ​​នៅលើសមុទ្រ ហេតុនេះ​ហើយ​គាត់មិនអាច​វិលត្រឡប់​មកវិញបានទេ។ ខ្ញុំត្រូវលើកទឹកចិត្តប្តី​​ឱ្យគាត់​បំពេញភារកិច្ចរបស់ខ្លួន​ឱ្យ​បានល្អ។

ថ្នាក់ដឹក​នាំ​​ក្រុម​រដ្ឋបាល​ជលផលទី ៣ ផ្តល់អំណោយនិងលើកទឹកចិត្ត​ដល់កម្មាភិ​បាល​​មុនពេល​ទៅបំពេញភារកិច្ច​

មុនពេលបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១ បង Tran Van Hung ជាមន្រ្តី​នាវា​លេខ ៣១៧ នៃ​ក្រុមរដ្ឋបាល​ជលផលលេខ ៣ បានវិញត្រឡប់​ទៅ​ជួប​​​ភរិយាបាន​ពីរបីថ្ងៃហើយត្រូវ​មក​អង្គភាពវិញ​ដើម្បីទទួល​ភារកិច្ច​ទៅបំពេញ​ភារកិច្ច​​​។ ជាមួយឆ្នាំទៀតដែល​គាត់មិនបាន​ទទួល​អំណរ​ចូល​ឆ្នាំ​ថ្មី​នៅផ្ទះជាមួយគ្រួសារ​។ ទោះជាយ៉ាងណាភរិយា​គាត់តែង​តែលើកទឹកចិត្តគាត់ឲ្យ​​ខិតខំ​​អស់ពីសមត្ថភាព​ ដើម្បី បំពេញភារកិច្ចបាន​ល្អ​។ កាលពី ២ ឆ្នាំមុន លោកTran Van Hung រៀបការ​ជាមួយលោកស្រី Bui Thu Ngan ។ អ្នកទាំង ២ ជួលផ្ទះនៅសង្កាត់ Tho Quang, ទីក្រុង Da Nang។ ប្តីប្រពន្ធ​នៅ​​ជាមួយគ្នាមិន​បាន​ប៉ុន្មាន​ថ្ងៃ​​ទេ បង Hung ត្រូវ​ទៅ​បំពេញ​ភារកិច្ច​នៅ​លើ​សមុទ្រ។ អ្នកស្រី Ngan បានចែករំលែកថា នៅមុន​ថ្ងៃបុណ្យចូល​ឆ្នាំថ្មីយើងសម្អាតផ្ទះ​ជាមួយគ្នា​រៀបចំបាយដំណើប វេចនាំអន្សម​ហើយ​​រួម​គ្នាដើរទៅទិញផ្កាមាក់ខៃ និងទិញរបស់​​សម្រា​ប់​​បុ​ណ្យ​ចូល​ឆ្នាំ​ ថ្មី​​ដើម្បី​ថ្ងៃស្អែក​គាត់​ទៅ​អង្គភាពវិញ​បន្តបំពេញភាកិច្ច​របស់ខ្លួន។​​ ខ្ញុំគ្រាន់តែសង្ឃឹមឲ្យ​​គាត់​មានសុខភាព​ល្អនិងបំពេញ​ភារកិច្ចបានល្អ” ។

លោក Le Van Thuyen ជាឪពុករបស់កម្មាភិបាល​រដ្ឋបាល​ជលផល Le Thanh Long នៃនាវាលេខ ៣៦២ មកពីឃុំ Xuan Thuy ស្រុក Le Thuy ខេត្ត Quang Binh ។ គាត់ក៏ដូច​ជាឪពុកដទៃទៀតដែរកំពុងធ្វើការទាំងយប់ទាំងថ្ងៃដែល​ជាទីបង្អែក​ដ៏រឹងមាំ​ឲ្យ​​កូន​គាត់អាច​​បំពេញល្អ​ភារកិច្ចនៅសមុទ្រឆ្ងាយ​ដាច់ស្រយាល​។ មិនដូចអ្នកខ្លះ​នៅលើនាវានោះទេ Long មិនស្ថានភាពពិសេស បុណ្យចូល​ឆ្នាំថ្មី​​​នេះLong មានអាយុ ២១ ឆ្នាំប៉ុន្តែគាត់កំព្រាម្តាយ​កាលពី ១៣ ឆ្នាំមុន។ ឱពុក​Long បាន​ចិញ្ចឹមបងប្អូនLongឱ្យធំដឹងក្តី។ លោក Thuyen បានចែករំលែក​ថា​​៖ ​ទទួល​អំណរចូល​ឆ្នាំថ្មី​តែ​​​ខ្វះសមាជិកគ្រួសារគឺអ្នកណា​​ក៏​នឹក​​ខ្លាំងណាស់​​ដែរ។ ទោះជាយ៉ាងណាក្រុមគ្រួសារទាំងមូ​ល​តែ​ងតែ​មា​នមោទនភាពដោយ​មានកូនប្រុសម្នាក់កំពុងបំពេញ​ភារកិច្ច​នៅសមុទ្រ​​ឆ្ងាយ​ដាច់​ស្រយាល។ ខ្ញុំសង្ឃឹមថាកូនប្រុសខ្ញុំ​នឹងជំនះការលំបាកបំពេញភារកិច្ចបានល្អ។

ផ្សព្វផ្សាយ​ភារកិច្ច​​មុនពេលនាវា​ចេញ​ទៅសមុទ្រនៅក្រុម​រដ្ឋបាល​ជលផលលេខ​ ៣

លោក Pham Minh Son កម្មាភិបាល​នៃក្រុមរដ្ឋបាល​ជលផលលេខ ៣ ឲ្យ​ដឹង​ថា៖“ ១០០% នៃកម្មាភិបាល និងបុគ្គលិកដែល​​បំពេញភារកិច្ចប្រចាំ​ការក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​សុទ្ធ​តែមានឆន្ទៈនិងការប្តេជ្ញាចិត្តបំពេញភារកិច្ចនេះបាន​យ៉ា​ង​ល្អ។ ថ្នាក់ដឹកនាំង​តែងតែ​លើកទឹកចិត្តដល់កម្មាភិបាលនិងបុគ្គលិក​​ ជា​ពិសេ​សបងប្អូនដែលមានស្ថានភាពលំបាក” ។

បរិយាកាសបុណ្យចូល​ឆ្នាំ​ថ្មី​ពាសពេញគ្រប់តំបន់នៃប្រទេស។ ក្រុមគ្រួសារនិមួយៗ​​មាន​ភាព​សប្បាយរីករាយកទទួល​អណរចូល​ឆ្នាំថ្មី​។ កម្មភិបាល និងបុគ្គលិក​​រដ្ឋបាល​ជលផល​ទោះបីមិនអាចជួបជុំ​ជាមួយគ្រួសារ​និងសាច់ញាតិរបស់ពួកគេក៏ដោយប៉ុន្តែពួកគេទាំងអស់​មានមោទនភាពចំពោះភារកិច្ចរបស់ខ្លួន​។ ពួកគេ​សម្បាយរីករាយ​ទទួល​អំណរ​បុណ្យចូល​ឆ្មីថ្មីផង ហើយប្តេជ្ញា​បំ​ពេ​ញល្អ​​​ភា​រកិ​ច្ចរបស់ខ្លួនផង./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ
កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
ចូវដុក (Chau Doc) រៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងជូនអំណោយដល់ឃុំចីជប់និងកំពង់ក្រសាំង (កម្ពុជា) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១។
ខេត្ត Kien Giang ពិនិត្យជំងឺឲ្យប្រជាជនកម្ពុជាក្រីក្រជាង ៤០០០ នាក់
ប៉ុស្តិ៍ការពារព្រំដែនដារូ (Đắk Ruê ) ផ្តល់អំណោយនិងជូនពរឆ្នាំថ្មីដល់ឆ្មាំព្រំដែនកម្ពុជា
អភិបាលរាជធានីភ្នំពេញ បញ្ចេញអង្ករ១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត
រាជធានីភ្នំពេញនៅថ្ងៃដំបូងនៃការបិទខ្ទប់
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ