Trending now

ទំនិញវៀតណាម - កម្ពុជា នៅតែនាំចេញនិងនាំចូល ប្រកបដោយរលូន ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19

13:29 | 27/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - រថយន្តកម្ពុជារាប់សិបគ្រឿងដឹកផ្លែឈើនិងអង្ករនាំចូលទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien ។ រីឯភាគីវៀតណាមវិញក៏បានមានរថយន្តរាប់សិបគ្រឿងដឹកកសិផលនិងទំនិញគ្រប់មុខដែលនាំចេញទៅកាន់ប្រទេសកម្ពុជាក្នុងបរិបទរឹតបន្តឹង ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19។

ទំនិញវៀតណាម - កម្ពុជា នៅតែនាំចេញនិងនាំចូល ប្រកបដោយរលូន ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19

កាលពីថ្ងៃទី ២៤ ខែកុម្ភៈយោងតាមគេហទំព័រ Tuoi Tre Online បានអោយដឹងថា ប្រហែលជាម៉ោង ៩ ព្រឹក​ នៅ ច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien ស្រុក Tinh Bien ខេត្ត An Giang មានរថយន្តដឹកទំនិញរបស់​កម្ពុជាទៅកាន់​តំបន់​ច្រកទ្វារព្រំដែន ដើម្បីបំពេញបែបបទនាំចូល​សម្រាប់រថយន្ត​ធុនធំ ។ ហើយប្រទេសវៀតណាមក៏បានដឹក​ទំនិញជាច្រើនប្រភេទ​និងកសិផលក ទៅកាន់តំបន់ច្រកទ្វារព្រំដែននេះ​ ដើម្បី​បញ្ជូនទំនិញ​ទៅរថយន្តកម្ពុជាសម្រាប់នាំចេញ។ បរិយាកាស​របស់កម្មករដែលលីទំនិញនៅទី​នេះកាន់​តែ មមាញឹកដែរ។

កន្លែងបំពេញបែបបទឆ្លងដែននិងអន្តោប្រវេសន៍ត្រូវបានរឹតបន្តឹង។ នៅពេលដែលអ្នកបើកបរ​រថយន្ត​កម្ពុជា​ម្នាក់​បានមកដល់​តំបន់ច្រកទ្វារព្រំដែន​ គាត់ត្រូវបានអនុវត្ត​វិធាន​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែកពីគ្នា ​ដោយកម្លាំង​ការពារ​ព្រំដែន​នៅ​ច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien រយន្ត​ដឹកទំនិញ​ត្រូវបាន​បាញ់ថ្នាំសំលាប់មេរោគ មុនពេល​អនុញ្ញាត​ឱ្យ​កម្មករ​បញ្ជូន​ទំនិញទៅរថយន្តផ្សេងទៀត។

ផ្ទុយទៅវិញ រថយន្តវៀតណាមទៅដល់តំបន់ច្រកទ្វារព្រំដែន​អ្នកបើកបរវៀតណាមក៏ត្រូវអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយទំនិញនឹងបញ្ជូនទៅរថយន្តកម្ពុជា​ដោយកម្មករលីទំនិញ (បន្ទាប់ពី រថយន្តបានបាញ់ទឹកថ្នាំ​សម្លាប់មេរោគ​) ។

សហគ្រាស់មួយឲ្យជួលចំណត នៅតំបន់ច្រកទ្វារព្រំដែន Tinh Bien បាននិយាយថា ប៉ុន្មានថ្ងៃមុននេះ បរិមាណអង្ករ កម្ពុជាបាននាំទៅប្រទេសវៀតណាមមានចំនួនច្រើនណាស់។ ចំនួនអង្ករនេះភាគច្រើនមកពីបណ្តាខេត្តជាប់ព្រំដែន​ជាមួយ​ប្រទេសវៀតណាម​ដែលត្រូវបាន​ប្រមូល​និង​ទិញ ដោយសហគ្រាស។តំបន់ច្រកទ្វារព្រំដែននេះមានកន្លែងប្រមូលទំនិញចំនួន ៣ កន្លែង ។ នៅឯចំណតរបស់ខ្ញុំ ដែលមានស្រូវជិត ២០០ តោនក្នុងមួយថ្ងៃ។ ស្រូវកម្ពុជា​នៅពេល​នេះកំពុង​ប្រមូល​ផលយ៉ាងច្រើន។ ប្រហែលជាក្នុងមួយសប្តាហ៍ ស្រូវនឹងអស់ហើយ” - សហគ្រាសនេះបាននិយាយឲ្យដឹង​ថា។

លោកវរសេនីយ៍ទោ Tran Hoa Hiep ប្រធាន​ប៉ុស្តិ៍កងទ័ព​ការពារ​ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien បាន​និយាយថា រថយន្តកម្ពុជាទៅប្រទេសវៀតណាមមានចាប់ពី ៥០-៦០ គ្រឿង / ក្នុងមួយថ្ងៃ (រថយន្តចំណុះ ២៥ តោន) ។ ភាគច្រើនដឹកផ្លែឈើនិងអង្ក។ រថយន្តដឹក​ទំនិញ​របស់វៀតណាម​នាំចេញទៅកាន់កម្ពុជា ភាគច្រើន​ជា​កសិផល​និងទំនិញគ្រប់មុខមានចំនួនជាង ២០ គ្រឿង / ថ្ងៃ។ និយាយអំពីការនាំចូលស្រូវពីប្រទេសកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ​ឧស្សាហកម្មនិងពាណិជ្ជកម្ម ខេត្ត An Giang បានបញ្ជាក់ថា សហគ្រាស​ដែលត្រូវ​បានអនុញ្ញាតឱ្យនាំចូលអង្ករកម្ពុជា ប៉ុន្តែនៅពេលនាំចេញ​ត្រូវតែមានអាជ្ញាប័ណ្ណស្របតាម​បទប្បញ្ញត្តិពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ។

ក្នុងខេត្តទាំងមូលដែលមានសហគ្រាសប្រហែល ១៧ នាំចូលនិងនាំចេញអង្ករ។ លោកបានបន្ថែមថា“ ដោយសារតែកង្វះអង្ករ នៅប្រទេសវៀតណាម​ នាពេល​បច្ចុប្បន្ននេះ​សហគ្រាស​មួយចំនួន បាននាំចូលអង្ករកម្ពុជា សម្រាប់កែច្នៃ បន្ទាប់មកនាំចេញ” ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Tuoi Tre online)

(បកប្រែដោយឌីណា)

កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា
បុស្តិ៍ការពារព្រំដែនផ្តល់អំណោយនិងអបអរសាទរដល់កងកំលាំងការពារព្រំដែនឡាវនិងកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ
សកម្មភាពជាច្រើនដែលរៀបចំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវនិងកម្ពុជា សម្រាប់និស្សិតនៃប្រទេសទាំងពីរ
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ
សម្តេចតេជោ ហ៊ុន សែន៖ «មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ»
រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា