Trending now

ទំនាក់ទំនងវាងកងទ័ពនិងប្រជាជននៅស្រុកកោះពោរពេញទៅដោយមនោសញ្ចេតនា

13:12 | 26/03/2021

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនាយទាហាននិងយុទ្ធជនការពារព្រំដែនលីកោះ Ly Son (ខេត្ត Quang Ngai) បានរួបរួមជាមួយប្រជាជន ដើម្បីជួយប្រជាជននៅលើកោះនេះជំនះនូវផលវិបាកដែលបណ្តាលមកពីព្យុះ សំដៅធ្វើឱ្យជីវិតរបស់ប្រជាជននៅទីនេះមានស្ថេរភាពនាពេលឆាប់ៗនេះ។ ដោយហេតុនេះ មនោសញ្ចេតនារវាងកងទ័ពនិងកាន់តែជិតស្និទ្ធ ។

ក្រោយពីព្យុះ អជ្ញាធរមូលដ្ឋានបានជួយគាំទ្រ​សន្លឹកដំបូល​ ប៉ុស្ត​កងទ័ពការពារព្រំដែនលើកោះ Ly Son បានបញ្ជូននាយទាហាន និងទាហានយ៉ាងរហ័សទៅជួយក្រុមគ្រួសារលោកស្រី Lam ជួស​ជុលផ្ទះ។ លោកស្រី Lam បានសារភាពថា៖“ រដ្ឋបានជួយគាំទ្រ​សន្លឹកដំបូល ​ដើម្បីជួសជុលផ្ទះឡើងវិញ ​ប៉ុន្តែគ្មាននរណា​ម្នាក់​ធ្វើបានទេ។ តែសំណាងល្អ​ណាស់​ ទាហានបានមក​ជួយខ្ញុំ បើសិនជាគ្មានការជួយនេះ ខ្ញុំមិនបានដឹងថាពេលណា​ខ្ញុំអា​ច​ធ្វើដំបូលផ្ទះឡើងវិញទេ” ។

លោកអនុប្រធានរណសិរ្សភូមិ Bac Le Dai បាននិយាយថា៖ ភូមិទាំងមូលមានផ្ទះចំនួន ៦៧ ខ្នង រងការខូចខាតដំបូល ដែលបណ្តាល​ដោយ​ខ្យល់បោកបក់។ ក្រោយពីព្យុះ ក្នុង​រយៈពេលជាងមួយខែ​ ការធ្វើដំណើរពីកោះ Be ទៅកោះ​ធំត្រូវបាន​ផ្អាក។ ការដឹកជញ្ជូនទំនិញ​ជំនួយ ក៏​ដូចជាសំភារៈសំណង់​សម្រាប់​ការជួសជុលផ្ទះជូនប្រជាជនត្រូវបានជួបការលំបាកជាច្រើន។ គ្រួសារជាច្រើនត្រូវរុះរើសម្ភារៈសំណង់មិនខូចខាត ដើម្បី​ជួសជុលផ្ទះជាបណ្តោះអាសន្ន។ ដោយសារការជួយពីកងទ័ព​ការពារព្រំដែន បណ្តាផ្ទះដែលខូចខាតភាគច្រើន​ត្រូវបានជួសជុល​រហូតមកដល់ពេលនេះជួយប្រជាជនឱ្យមានស្ថេរភាពក្នុងជីវិត។

នាយទាហាននិងទាហានការពារព្រំដែនលីកោះ Ly Son ជួយអ្នកនេសាទ ។( រូបថត៖ PV)

លោកប្រធាននយោបាយប៉ុស្តកងទ័ពការពារព្រំដែនលើកោះ Ly Son វរសេនីយ៍ឯក Nguyen Van Thuong បានចែករំលែកថា៖“ រយៈពេលមួយខែនេះ បុគ្គលិក នាយទាហាន​និងទាហានមានវត្ត​មានស្ទើរតែរាល់ថ្ងៃ នៅតាមភូមិ ​ដើម្បីជួយប្រជាជន​ជួសជុលផ្ទះ​របស់ពួកគេ។ ផ្ទះណាដែលមានសំភារៈ​ បានជួស​ជុល​ជាមុន​ ប្រសិនបើគ្រួសារណាមិនមាន​សម្ភារៈសំណង់​ត្រូវរង់ចាំអោយ​សមុទ្រស្ងប់ នាវានិងទូកបានធ្វើដំណើរនិង​ដឹកសម្ភារៈមក ​ហើយយើងបន្តការជួសជុល។ រហូតមកដល់ពេលនេះ​ការងារជួសជុលផ្ទះសម្រាប់ប្រជាជនបានធ្វើឲ្យ​ជាច្រើនហើយ។ ប្រជាជនជាច្រើនមានសេចក្តីសុខនិងយកចិត្តទុកដាក់លើ លើការដាំដុះខ្ទឹមរដូវនិទាឃរដូវ។ យើងបន្ត​អំពាវនាវនិង​សហការ​ជាមួយអ្នកឧបត្ថម្ភ ដើម្បីផ្តល់អំណោយដល់ប្រជាជន​ដែលរង​ផលប៉ះពាល់ លើកទឹកចិត្តនិងជួយគ្នា ដើម្បីជំនះការលំបាក” ។

កងទ័ពឈរជើង រស់នៅជាមួយប្រជាជននៅ​លើ​កោះ​ពោរពេញទៅ​ដោយ​រលកសមុទ្រនិងខ្យល់​ នាយទាហាននិងទាហាននៅ​ប៉ុស្តកងទ័ពការពារព្រំដែន​​ Ly Son​ តែងតែលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងការជួយប្រជាជននិងអាជ្ញាធរមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។ ។ កម្មាភិបាលនិងទាហានប្តេជ្ញាចិត្តរួមសុខរួមទុក្ខជាមួយប្រជាជន ដើម្បីជំនះរាល់ការលំបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនិងក្លាយជាខែល“ ដែកថែប” នៅលើកោះព្រំដែន​នៃមាតុភូមិ​./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ
កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
អភិបាលរាជធានីភ្នំពេញ បញ្ចេញអង្ករ១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត
រាជធានីភ្នំពេញនៅថ្ងៃដំបូងនៃការបិទខ្ទប់
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ