Trending now

តំបន់ទេសចរណ៍ល្បីៗ ទាំង៨កន្លែងនៅក្នុងខេត្តកណ្តាល

08:11 | 07/05/2020

ខេត្តកណ្តាល គីជាខេត្តមួយដែលស្ថិតនៅជាប់នឹងជាយទីក្រុងភ្នំពេញតាមដងផ្លូវជាតិលេខ៥ នៅភាគខាងត្បួងប្រទេសកម្ពុជា។ ដោយសារតែខេត្តនេះមានទីតាំងជិតទីក្រុងភ្នំពេញជាងខត្តដទៃទៀត ជាហេតុធ្វើឲ្យខេត្តនេះមានទេសចរណ៍ទៅលេងកម្សាន្តច្រើនរៀងរាល់ចុងសប្តាហ៍។​ មោះ!​ មកមើលថាតើមានកន្លែងណាលេងខ្លះនៅក្នុងខេត្តនេះ!

១, ភ្នំព្រះរាជទ្រព្យ ឬ ភ្នំឧត្តុង្គ

ភ្នំឧត្តុង្គមានរូបរាងដូចជាសត្វនាគ លាតសន្ធឹងពីជើងទៅត្បូងប្រវែងប្រមាណ ១,៥០០ម៉ែត្រ និង ទទឹង ៧០០ម៉ែត្រ មានទេសភាពធម្មជាតិខៀវខ្ចីស្រស់ស្អាតព័ទ្ធជុំវិញភ្នំ និងស្រឡះល្អពោរពេញដោយខ្យល់អាកាសបរិសុទ្ធ ដោយអាចទាក់ទាញភ្ញៀវទេសចរណ៍ចង់ទៅលំហែកាយ។

២, រមណីយដ្ឋានធម្មជាតិ កៀនស្វាយក្រៅ

រមណីយដ្ឋានធម្មជាតិនេះនេះមានផ្ទៃដីប្រមាណជាង ១០ហិកតា មានធម្មជាតិធំតូចនៅអមមាត់ទឹកត្រជាក់ល្ហឹម មានដំណាំចម្ការ និងដំណាំហូបផ្លែនៅក្បែរនោះថែមទៀតផង។ ភ្ញៀវទេសចរច្រើនសម្រាកលំហែអារម្មណ៍នឹងធម្មជាតិ ជិះទូកកម្សាន្ដលេង ញ៉ាំចំណីលក់តាមទូក និងផ្ដិតយកទេសភាពលើមាត់ទឹកនៅកន្លែងនេះ។

៣, វត្តទួលរាជា

វត្តទូលរាជា អាចនិយាយបានថាជាអារាមដ៏ស្កឹមស្កៃនៃព្រះពុទ្ធសាសនា ដែលហូរហៀរទៅដោសមិទ្ធិផលជាច្រើននៅផ្ដុំគ្នា ហើយក៏មានសំណង់បដិមាព្រះពុទ្ធធំជាងគេបង្អស់នៅក្នុង ប្រទេសកម្ពុជា គឺរូបសំណាកដ៏ធំនេះហើយដែលអ្នកនឹងមើលឃើញពីចម្ងាយនៅឡឹមៗ ខណៈធ្វើដំណើរទៅកាន់ទីអារាមមួយនេះ ដោយមានទីតាំងនៅទីខ្ពស់មួយ តាមមាត់ទន្លេបាសាក់នាត្រើយខាងកើត ក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

៤, រមណីយដ្ឋានទេសចរណ៍ឆ្នេរខ្សាច់កោះដាច់

កោះដាច់ មានឆ្នេរយ៉ាងស្រស់ស្អាតដែលកើតឡើងដោយទន្លេមេគង្គ មានខ្សាច់សក្បោះនិងម៉ដ្ឋល្អ រីឯទឹកទន្លេក៏ថ្លាល្អត្រជាក់ស្រឹបគួរឱ្យចង់លេង ដោយផ្អល់អារម្មណ៍ស្រស់ថ្លា និងទាក់ចិត្តភ្ញៀវទេសចរឱ្យចង់សម្រាកលំហែ ដោយមានតូបប្រក់ដំបូរស្បូរនៅអមមាត់ឆ្នេរយ៉ាងច្រើនសន្ធឹកសន្ធាប់ចាំទទួលភ្ញៀវទេសចរទៅសម្រាកលំហែនៅកន្លែងនេះ។

៥, រមណីយដ្ឋានចំការស្នេហ៍

នៅរមណីយដ្ឋានចំការស្នេហ៍ មានខ្យល់អាកាសបរិសុទ្ធល្អ បរិយាកាសស្ងប់ស្ងាត់ មានកន្លែងសម្រាប់ភ្ញៀវស្នាក់នៅដោយទទួលអារម្មណ៍ប្លែក ត្បិតមានការរៀបចំជាកូនផ្ទះជនជាតិព្នង កូនកញ្ចុះតូចៗ ទីកន្លែងហែលទឹកធម្មជាតិ មានសត្វព្រៃសម្រាប់ភ្ញៀវទស្សនា និងផលដំណាំហូបផ្លែជាច្រើនត្រូវបានដាំដុះនៅក្នុងកន្លែងនេះ។

៧, រមណីយដ្ឋានព្រែកលាប និងបាក់ខែង

រមណីយដ្ឋានព្រែកលាប និងបាក់ខែង គឺជារមណីយដ្ឋានប្របនឹងមាត់ទឹក ដោយអ្នកនឹងឃើញមានកញ្ចុះឬតូបស្បូវលើទឹកជាច្រើនតាមដងទន្លេ សម្រាប់ទទួលភ្ញៀវទេសចរសម្រាកលំហែអារម្មណ៍ ស្រូបយកខ្យល់អាកាសបរិសុទ្ធតាមបណ្ដោយមាត់ដងទន្លេមេគង្គ។

៨, ភ្នំពេញសាហ្វារី

សួនសត្វភ្នំពេញសាហ្វារី ជាទីកន្លែងកម្សាន្ដថ្មីមួយ នៅចន្លោះរវាង ភ្នំពេញនិងខេត្តកណ្ដាល ដោយមានទីតាំងនៅ ភូមិព្រែកតារ័ត្ន ឃុំ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។សួនសត្វដែលលាតសន្ធឹងលើផ្ទៃដីល្វឹងល្វើយជាង ៦០ហិកតា នេះ មានសត្វសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនា ច្រើនជាង ៦០ប្រភេទ រួមមានដូចជា សត្វខ្លា ខ្លាឃ្មុំ ក្រពើ ស្វា ត្រី សត្វស្លាប និងសត្វផ្សេងៗជាច្រើនទៀត។

៩, រមណីយដ្ឋាន 7NG

នៅតំបន់នេះអ្នកអាចនឹងមានជម្រើសដើរកម្សាន្ដបានច្រើនកន្លែង ដោយមានកញ្ចុះលក់ម្ហូបអាហារអមតាមដងផ្លូវនៅទីនោះជាច្រើន។ ហើយទីកន្លែងនេះអ្នកក៏អាចចូលលេងកន្លែងកម្សាន្ដដ៏ធំមួយទៀត គឺ Jet's Garden Park ដោយក្នុងនោះជារមណីយដ្ឋានរៀបចំ មានធម្មជាតិស្រស់ស្អាត ខ្យល់អាកាសស្រឡះល្អ ដោយបង្កើតឱ្យមាន កូនភ្នំតូចៗ កន្លែងលេងទឹក និងរូបសំណាកជាច្រើនប្រភេទដូចជាសត្វព្រៃ និងព្រះពុទ្ធ។

(ប្រភពព័ត៌មាន: tnaot.com)

វត្តអារាមសម្បូរទៅដោយវប្បធម៌និងស្ថាបត្យកម្មនៅតំបន់ភាកខាងលិចវៀតណាម
តោះយើងស្វែងរកពិធីចាប់ត្រីបែបប្រពៃណីដ៏ប្លែកៗរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc
តោះយើងធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គ (វៀតណាម - ភ្នំពេញ - សៀមរាប)
ខ្លឹមសារសង្ខេប នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ខុសនឹងធម្មតា