Trending now

ខេត្ត Quang Ngai ខិតខំការពារអធិបតេយ្យភាពទឹកដីប្រទេសជាតិ

14:08 | 21/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងអាណត្តិឆ្នាំ ២០១៥-២០២០ គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនខេត្ត Quang Ngai បានផ្តោតលើការដឹកនាំនិងប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវសេចក្តីសម្រេចចិត្ត បទបញ្ជា និងភារកិច្ចការងារកងទ័ពការពារព្រំដែន និងក្តាប់ជាប់យ៉ាងសកម្មនូវការស្រាវជ្រាវ ការព្យាករណ៍ និងការវាយតម្លៃចំពោះស្ថានភាពដោះស្រាយបញ្ហាដែលមានប្រសិទ្ធិភាពដែលកើតមានឡើងនៅតាមតំបន់ព្រំដែនសមុទ្រផងដែរ។

កម្លាំងការពារព្រំដែនខេត្ត Quang Ngai ចូលរួមក្នុងការការពារនិងទប់ទល់នឹងទឹកជំនន់និងព្យុះ និងជួយសង្គ្រោះដល់ប្រជានេសាទនៅលើលំហរសមុទ្រ (រូបថតើ៖ Baoquangngai)

ពង្រឹងការអនុវត្តវិធានការការពារកងទ័ពព្រំដែនរបស់ប្រជាជនទាំងមូល

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក គណៈកម្មាធិការបក្សខេត្ត Quang Ngai បានផ្តល់សេនាធិការដល់ថ្នាក់គណៈកម្មាធិការបក្សនិងអាជ្ញាធរមូលដ្ឋាននូវភារកិច្ចកសាងនិងគ្រប់គ្រងតំបន់ព្រំដែនសមុទ្រនិងកសាងប្រព័ន្ធការពារព្រំដែនប្រជាជនទាំងមូលដ៏រឹងមាំផងដែរ។ ជាពិសេស កងទ័ពការពារព្រំដែនបានផ្តល់យោបល់អំពីការអនុវត្តគោលនយោបាយសំខាន់ៗរបស់ខេត្តនិងថ្នាក់មជ្ឈិមដូចជាការរពិនិត្យឡើងវិញរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារចរលេខ០១ របស់នាយករដ្ឋមន្រ្តីវៀតណាមស្តីពី “ការរៀបចំចលនាប្រជាជនទាំងមូលដើម្បីចូលរួមការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី" និងក្រិត្យលេខ ៧១ របស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងសកម្មភាពមនុស្ស និងយានយន្តក្នុងតំបន់ព្រំដែនសមុទ្រជាដើមផងដែរ។

ទន្ទឹមនឹងនេះកម្លាំងការពារព្រំដែនខេត្តក៏តែងតែបំពេញបន្ថែមនិងសុក្រិត្យនូវគណៈកម្មការដឹកនាំសម្រាប់ការពារនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ ការរុករកនិងជួយសង្គ្រោះគ្រោះថ្នាក់ក្នុងកម្លាំងការពារព្រំដែនខេត្ត ព្រមទាំង រៀបចំការបណ្តុះបណ្តាលផែនការនិងផែនការត្រៀមឆ្លើយតបជាប្រចាំក្នុងគ្រប់ស្ថានភាពទាំងអស់ នៅតាមតំបន់នានានិងអនុវត្តតាមបាវចនា "នៅ នឹងកន្លែង៤" ក៏ដូចជាជួយសង្គ្រោះនាវានេសាទនិងប្រជានេសាទដែលជួបគ្រោះថ្នាក់នៅសមុទ្រជាដើម។

យុទ្ធជ័យនៅលើលំហរសមុទ្រ

ក្នុងចន្លោះឆ្នាំ ២០១៥-២០២០ ស្ថានភាពនៅសមុទ្រខាងកើតកាន់តែមានអស្ថិរភាពនិងភាពស្មុគស្មាញកើតមានឡើង។ សកម្មភាពរុករកប្រេងនិងធនធានផ្សេងៗនិងការធ្វើនេសាទរបស់នាវាបរទេសដោយខុសច្បាប់នៅទីនេះក៏ប៉ះពាល់ដោយផ្ទាល់ទៅលើការគ្រប់គ្រងនិងការការពារអធិបតេយ្យភាពរបស់វៀតណាមលើដែនសមុទ្រនិងកោះ។ ស្ថានភាពបំពុលបរិស្ថាន ការផ្លាស់ប្តូរទីលំនៅដីធ្លីជាដើម បានប៉ះពាល់ដល់ការជីវភាពរស់នៅរបស់ប្រជាជន សន្តិសុខជនបទ រួមទាំងប្រតិបត្តិការការពារការពារព្រំដែនសមុទ្រនិងកោះទៀតផង។

ក្នុងពេលដំណាលគ្នានោះ សកម្មភាពនៃឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀននិងគ្រឿងផ្ទុះ ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងអំពើអាក្រក់ក្នុងសង្គមនៅតែមានភាពស្មុគស្មាញផងដែរ។ ផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ការរីករាលដាលជំងឺ ជាពិសេសការរីករាលដាលនៃជំងឺ Covid-19 បានជះឥទ្ធិពលយ៉ាងគំហុកដល់គ្រប់ទិដ្ឋភាពនៃជីវិតសង្គមនិងលទ្ធផលនៃការអនុវត្តភារកិច្ចនយោបាយរបស់អង្គភាពការពារព្រំដែន។

ប៉ុន្តែក្នុងស្មារតីនិងប្តេជ្ញាខ្ពស់ ក្នុងរយៈពេលកន្លងមកកម្លាំងការពារព្រំដែនបានរៀបចំការជួយសង្គ្រោះដោយផ្ទាល់ដល់ទូកនេសាទចំនួន ១៧ គ្រឿង / ប្រជានេសាទចំនួន ១៦៥ នាក់ ដោយមានការចូលរួមពីកម្មាភិបាលនិងយុទ្ធជនចំនួន ១៦០ នាក់ ព្រមទាំង អំពាវនាវនិងណែនាំយានយន្តចំនួន ១៦៤.៦៧៦ គ្រឿង / អ្នកនេសាទចំនួន ១,២ លាននាក់ ទៅរកកន្លែងមានសុវត្ថិភាពដើម្បីស្នាក់នៅ។

លើកពីនេះទៅទៀតកម្លាំងការពារព្រំដែនបានសម្របសម្រួលដោះស្រាយព័ត៌មានចំនួន ២.០២៥ ទាក់ទងនឹងគ្រោះថ្នាក់នៅ លើលំហរសមុទ្រ និងជួយដល់កប៉ាល់នេសាទចំនួន ២៩ គ្រឿងដោយម៉ាស៊ីនខូចនៅសមុទ្រ រីឯមាន​៣ ករណី / អ្នកនេសាទ ៣ នាក់បានធ្លាក់ខ្លួនឈឺនិងជួបគ្រោះថ្នាក់នៅសមុទ្រជាដើមផងដែរ។ ទន្ទឹមនឹងនោះដែរ កម្លាំងការពារព្រំដែនខេត្តក៏បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវផែនការជំនាញដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀន គ្រឿងផ្ទុះ ប្រេងឥន្ធនៈ ក៏ដូចជាការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងការធ្វើទំនិញក្លែងបន្លំផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquangngai.vn)

(បកប្រែដោយ ហេងវុធ្ធី)