Trending now

ខេត្ត An Giang គាំទ្រម៉ាស់វេជ្ជសាស្រ្ត និងទឹកលាងដៃសំលាប់មេរោគជូនប្រជាជនក្រីក្រមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា

11:58 | 28/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Le Van Phuocទើបតែបានចុះហត្ថលេខាលើលិខិតផ្លូវការលេខ ១៤១ / UBND-KGVX អំពីការដែលគាំទ្រម៉ាស់វេជ្ជសាស្រ្ត ទឹកលាងដៃសម្លាប់មេរោគសម្រាប់បជនជាតិខ្មែរក្រីក្រមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19។

នៅថ្ងៃទី ២៥ ខែកុម្ភៈ សមាគមខ្មែរ - វៀតណាម នៅកម្ពុជាបានចេញលិខិតផ្លូវការលេខ ១១ / CV-KVA ស្នើសុំការគាំទ្រម៉ាស់វេជ្ជសាស្រ្ត ទឹកលាងដៃសម្លាប់មេរោគដំសំរាប់ជនជាតិខ្មែរក្រីក្រមានដើមកំណើតវៀតណាមក្រីក្រ នៅប្រទេសកម្ពុជា ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19។ តាមនោះប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានអនុម័តលើគោលនយោបាយគាំទ្រម៉ាស់វេជ្ជសាស្រ្តចំនួន ១ ម៉ឺន និងទឹកលាងដៃដំណសំលាប់មេរោគដៃចំនួន ២ ដបធំចំណុះ ៥០០ មល / ដប ដែលប្រគល់ជូនប្រជាជន ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត An Giang បានប្រគល់ការសម្ភារៈពេទ្យជូនដល់រណសិរ្សសាមគ្គីភាពនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខេត្តតាកែវ។ (រូបថត៖ កាសែត An Giang)

គណៈកម្មាធិការប្រជាជនខេត្តបានចាត់ឱ្យមន្ទីរសុខាភិបាលទទួលបន្ទុកនិងសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត An Giang បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត នគរបាលខេត្ត, បញ្ជាការដ្ឋានយោធាខេត្ត, មន្ទីរកិច្ចការបរទេសនិងស្ថាប័នពាក់ព័ន្ធ ពិភាក្សានិងឯកភាពជាមួយសមាគមខ្មែរ - វៀតណាមនៅកម្ពុជា ដើម្បីរៀបចំនិងអនុវត្ត។

ប្រឈមនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺ COVID-19 លោក Le Van Phuoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បាននិយាយឲ្យដឹងថា គណៈកម្មាធិការខេត្តស្នើឱ្យមន្ទីរនានា និងស្រុកជាប់ព្រំដែនបន្តពង្រឹងការគ្រប់គ្រងនិងរឹតបន្តឹងតំបន់ជាប់ព្រំដែន ត្រួតពិនិត្យយ៉ាងតឹងរឹងតំបន់ព្រំដែន ក្នុងរយៈពេល ២៤/២៤ ម៉ោង ជាពិសេសផ្លូវបើក ផ្លូវលំ។ គ្រប់គ្រងសកម្មភាពឆ្លងព្រំដែនយ៉ាងតឹងរឹង ទប់ស្កាត់រាល់ការចូលប្រទេសដោយខុសច្បាប់។

គណៈកម្មាធិការប្រជាជនខេត្តក៏ស្នើអោយស្ថាប័នរដ្ឋ អង្គការនយោបាយនិងអង្គការមហាជនពីភូមិទៅឃុំ ស្រុកនិងទីរួមស្រុកត្រូវទទួលខុសត្រូវ គ្រប់គ្រងយ៉ាងតឹងរឹងចំពោះប្រជាជនដែលរស់នៅតំបន់នោះ ។ នៅពេលមានបុគ្គលណានៅក្រៅខេត្តឬតំបន់ដែលមានជម្ងឺឆ្លង COVID-19 ចូលមករស់នៅឬស្នាក់នៅក្នុងតំបន់នោះពួកគេត្រូវរាយការណ៍ជាបន្ទាន់ទៅគណៈកម្មាធិការដឹកនាំ ដើម្បីការពារនិងទប់ស្កាត់ការរាតត្បាត សម្របសម្រួលជាមួយស្ថាប័នសុខាភិបាលក្នុងតំបន់ក្នុងការធ្វើសេចក្តីប្រកាសវេជ្ជសាស្រ្តតាមដានសុខភាពនិងចាត់វិធានការ ដើម្បីការពារនិងទប់ស្កាត់នឹងការរាតត្បាតស្របតាមបទប្បញ្ញត្តិ។

ខេត្តក៏ស្នើអោយស្ថាប័ននិងអង្គភាពនានាក្នុងខេត្តអនុវត្តអោយបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការការពារនិងទប់ស្កាត់នឹងការឆ្លងជម្ងឺ នៅតាមការិយាល័យ ភ្នាក់ងារ រោងចក្រ សហគ្រាសផលិតកម្មនិងសហគ្រាសសេវាកម្ម ... ផាកពិន័យករណីមិនពាក់ម៉ាស់ នៅតាមទីសាធារណៈស្របតាមបទប្បញ្ញត្តិ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ
កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
ចូវដុក (Chau Doc) រៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងជូនអំណោយដល់ឃុំចីជប់និងកំពង់ក្រសាំង (កម្ពុជា) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១។
ខេត្ត Kien Giang ពិនិត្យជំងឺឲ្យប្រជាជនកម្ពុជាក្រីក្រជាង ៤០០០ នាក់
ប៉ុស្តិ៍ការពារព្រំដែនដារូ (Đắk Ruê ) ផ្តល់អំណោយនិងជូនពរឆ្នាំថ្មីដល់ឆ្មាំព្រំដែនកម្ពុជា
អភិបាលរាជធានីភ្នំពេញ បញ្ចេញអង្ករ១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត
រាជធានីភ្នំពេញនៅថ្ងៃដំបូងនៃការបិទខ្ទប់
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ