Trending now

កេរដំណែលប្រវតិ្តសាស្រ្តនៅខេត្ត Quang Ngai

08:22 | 09/06/2018

ខេត្ត Quang Ngai មានទីតាំងនៅភូមិភាគកណ្ដាលវៀតណាម។ នៅក្នុងសម័យសង្រ្គាម ខេត្តនេះជាសមរភូមិយ៉ាងកាចសាហាវ។ នាបច្ចុប្បន្នខេត្ត Quang Ngai មានកេរដំណែលជាច្រើនបង្ហាញនូវជ័យ ជម្នះដ៏ត្រចះត្រចង់ក៏ដូចជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនក្នុងសង្គ្រាមផងដែរ។ មកទស្សនាកេរដំណែលទាំងនេះ ភ្ញៀវទេសចរកាន់ តែ យល់ដឹងថែមទៀតពីការរួមចំណែករបស់កងទ័ពនិងប្រជាជនក្នុង បុព្វហេតុតស៊ូរំដោះជាតិ។

កេរដំណែលគិលានដ្ឋាន Dang Thuy Tram

ខេត្ត Quang Ngai មានទីតាំងនៅភូមិភាគកណ្ដាលវៀតណាម។ នៅក្នុងសម័យសង្រ្គាមខេត្តនេះជាសមរភូមិយ៉ាងកាចសាហាវ។នាបច្ចុប្បន្នខេត្ត Quang Ngai មានកេរដំណែលជាច្រើនបង្ហាញនូវជ័យជម្នះដ៏ត្រចះត្រចង់ក៏ដូចជាការបាត់បង់ដ៏ធំធេងរបស់ប្រជា ជនក្នុងសង្គ្រាមផងដែរ។ មកទស្សនាកេរដំណែលទាំងនេះ ភ្ញៀវទេសចរកាន់ តែ យល់ដឹងថែមទៀតពីការរួមចំណែករបស់កងទ័ពនិងប្រជាជនក្នុង បុព្វហេតុតស៊ូរំដោះជាតិ។

ទីកន្លែងមួយដែលទាក់ទាញភ្ញៀវជាច្រើនមកទស្សនានោះគឺមណ្ឌលអនុស្សាវរីយអតីតនាយករដ្ឋមន្រ្តី Pham Van Dong នៅឃុំ Duc Tan ស្រុក Mo Duc។ នេះជាស្រុកកំណើត កន្លែងកើតឡើងនិងធំដឹងក្ដីរបស់លោក Pham Van Dong ។ នៅទីនេះមានផ្ទះនៅរួមជាមួយរូបថតនិងវត្ថុតាងចំនួន៥០០ស្ដីពីជីវិតនិងបុព្វហេតុរបស់អតីតនាយករដ្ឋមន្រ្តី Pham Van Dong។ លោកជានាយករដ្ឋមន្រ្តីមួយរូបដែលកាន់តំណែងយូរបំផុតនៅវៀតណាមពីឆ្នាំ១៩៥៥រហូតដល់ឆ្នាំ១៩៨៧។ លោកជាអ្នកដឹកនាំឈ្លាសវាងវៃនិងមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះស្រុកកំណើត។ ក្នុងក្រុមសិស្សានុសិស្សមកទស្សនាមណ្ឌលអនុស្សាវរីយអតីតនាយករដ្ឋមន្រ្តី Pham Van Dong នេះ ប្អូន Huynh Thi Kim Trang ជាសិស្សសាលាវិទ្យាល័យ Pham Van Dong បានសំណោះសំណាលថា៖ “ខ្ញុំមានកិតិ្តយសដែលបានសិក្សារៀនសូត្រនៅសាលាយកឈ្មោះអតីតនាយករដ្ឋមន្រ្តី Pham Van Dong។ តាមរយៈការសិក្សាប្រវតិ្តសាស្រ្តហើយបានមកទស្សនាទីកន្លែងនេះ ខ្ញុំកាន់តែយល់ដឹងអំពីប្រវត្តិក៏ដូចជាសកម្មភាពរបស់លោកអ៊ំ Pham Van Dong។ ហេតុនេះហើយខ្ញុំមានមោទនភាពយ៉ាងក្រៃលែងអំពីស្រុកកំណើតរបស់ខ្លួន”។

នៅប៉ែកខាងត្បូងទីក្រុង Quang Ngai មានកេរដំណែលប្រវតិ្តសាស្រ្តមួយកន្លែងដែលត្រូវបានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសស្គាល់ នោះគឺមណ្ឌលកេរដំណែលគិលានដ្ឋាន Dang Thuy Tram។ កេរដំណែលនេះស្ថិតនៅក្នុងដែនដីស្រុក Duc Pho ជាកន្លែងរក្សាទុកវត្ថុតាងស្ដីពីការប្រយុទ្ធដ៏អង់អាចក្លាហានរបស់យុទ្ធនារីពលី វេជ្ជបណ្ឌិតDang Thuy Tram។ ក្នុងសម័យតស៊ូប្រឆាំងអាមេរីកសង្គ្រោះជាតិ វេជ្ជបណ្ឌិត Dang Thuy Tram (១៩៤២-១៩៧០)បានប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងវ័យ២៨ឆ្នាំ។ ទិនានុលេខន៍របស់នាងបានស្ដែងឡើងបំណងប្រាថ្នារបស់ជំនាន់យុវជនវៀតណាមនាគា្រនោះគឺរស់នៅដោយមានឧត្តមគតិ ប្រយុទ្ធដើម្បីបុព្វហេតុឯករាជ្យនិងឯកភាពប្រទេសជាតិ។ ទិនានុលេខន៍របស់វេជ្ជបណ្ឌិត Dang Thuy Tram ត្រូវបានទាហានអាមេរីកមួយរូបរក្សាទុកអស់រយៈពេល៣៥ឆ្នាំហើយក្រោយមកក៏ប្រគល់ ជូនក្រុមគ្រួសាររបស់នាងវិញ។ ខ្លឹមសារក្នុងទិនានុលេខន៍របស់វេជ្ជបណ្ឌិត Dang Thuy Tram។

មណ្ឌលឧក្រិតកម្មសង្គ្រាម Son My

បានអង្រួនបេះដូងមនុស្សរាប់លាននាក់រួមជាមួយការកោតសរសើរពីទាហានអាមេរីកទៀត ផង។មណ្ឌលកេរដំណែលគិលានដ្ឋាន Dang Thuy Tram ត្រូវបានកសាងឡើងនៅចំទីកន្លែងដែលនាងបានរស់នៅនិងប្រយុទ្ធក្នុងសង្គ្រាម។ ក្នុងបរិវេណមណ្ឌលកេរដំណែលនេះមានអាគារតាំងបង្ហាញរូបថតនិងវត្ថុតាងរួមជាមួយរូបចម្លាក់វីរៈនារីកងកំលាំងប្រដាប់អាវុធ យុទ្ធជន ពលី វេជ្ជបណ្ឌិតនារី Dang Thuy Tram។ នៅក្បែរនោះគឺគិលានដ្ឋានពហុព្យាបាលសំរាប់ពិនិត្យនិងព្យាបាលជំងឺឲ្យប្រជាជននៅនឹងតំបន់។ លោកVo Thanh នៅឃុំ Pho Chau ស្រុក Duc Pho ដែលធ្លាប់បានព្យាបាលជំងឺនៅគិលានដ្ឋាននេះបានសំណេះសំណាលថា៖ “ខ្ញុំមានមោទនភាពក្រៃលែងអំពីស្រុកកំណើតរបស់ខ្លួនជាទីកន្លែងដែលមានវេជ្ជបណ្ឌិត យុទ្ធជនពលី Dang Thuy Tram ពីក្រុងហាណូយមកបំពេញការងារក្នុងសម័យសង្គ្រាមហើយត្រូវបានប្រជាជននៅមូលដ្ឋានជួយគាំពារ។ ឥឡូវនេះ គិលានដ្ឋានបានមានសមូហភាពគ្រូពេទ្យនិងគិលានុបដ្ឋាកខ្នះខ្នែងបំរើអ្នកជំងឺ”។

នៅខេត Quang Ngai នៅមានកេរដំណែលប្រវតិ្តសាស្រ្តល្បីឈ្មោះលើពិភពលោកមួយកន្លែងទៀត នោះគឺមណ្ឌលឧក្រិតកម្មសង្គ្រាម Son My។ នាថ្ងៃទី១៦មិនាឆ្នាំ១៩៦៨ នៅក្រុម My Lai ភូមិ Son My ស្រុក Son Tinh ខេត្ត Quang Ngai ទាហានអាមេរិកបានសំលាប់ រង្គាលពលរដ្ឋចំនួន៥០៤នាក់ដែលភាគច្រើនជានារីនិងកុមារ។មណ្ឌលឧក្រិតកម្មសង្គ្រាម Son My មានផ្ទៃជិត២ហិកតាកន្លះដោយបង្ហាញនូវ ឧក្រិតកម្មរបស់ទាហានអាមេរិកក្នុងសង្រ្គាមឈ្លានពានវៀតណាមព្រមទាំងជាកន្លែងរំលឹកវិញ្ញណក្ខន្ធជនរងគ្រោះ។

កេរដំណែលប្រវតិ្តសាស្រ្តនានានៅខេត្ត Quang Ngai ជាទីកន្លែងសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិស្វែងយល់ពីសង្គ្រាមក្នុងអតីតកាលផងហើយក៏ដើម្បីអប់រំជំនាន់វ័យក្មេងវៀត ណាមពីប្រពៃណីបដិវត្តន៍របស់ប្រជាជាតិទៀតផង៕

(ប្រភពព័ត៌មាន: VOV5)