Trending now

ការចែកចាយវ៉ាក់សាំងដោយសមភាព៖ កូនសោររុញថយក្រោយជម្ងឺរាតត្បាតសកល Covid-19

11:58 | 28/02/2021

កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រទេសមានឧស្សាហកម្មអភិវឌ្ឍឈានមុខគេទាំង៧ (G7) ទើបតែបានបិទបញ្ចប់ក្រោមអធិបតីភាពរបស់អង់គ្លេស ក្នុងនាមជា ប្រទេសម្ចាស់ផ្ទះប្ដូរវេន។ ខ្លឹមសារលេចធ្លោមួយដែលត្រូវបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ រួមនៃកិច្ចប្រជុំនេះ គឺថ្នាក់ដឹកនាំក្រុម G7 បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការឆ្លើយ តបនឹងជម្ងឺរាតត្បាតសកល Covid-19 ហើយសន្យាលុបបំបាត់ “វ៉ាក់សាំងជាតិនិយម” ដោយចាត់ទុកកិច្ចសហប្រតិបត្តិការនិងការចែកចាយផ្គង់ផ្គង់វ៉ាក់សាំងដោយសមភាពគឺជាកូនសោរដើម្បីរុញថយក្រោយជម្ងឺរាតត្បាត។

យោងតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំថា G7 បានឯកភាពបង្កើនទំហំ ហិរញ្ញប្បទានឡើងដល់ទី៧,៥ពាន់លានដុល្លាអាមេរិកសម្រាប់កម្មវិធីចែកចាយវ៉ាក់ សាំងអន្តរជាតិ COVAX ដែលបានបំផុសឡើងនិងដឹកនាំដោយអង្គការ WHO។ សំខាន់ បំផុតគឺ ក្រុមប្រទេស G7 បានយល់ព្រមចែក ចាយផ្គត់ផ្គង់មួយចំណែកនៃចំនួនវ៉ាក់សាំងដែល គេបានកក់ទិញ ជូនចំពោះប្រទេសកំពុងអភិវឌ្ឍនានា។

រួមដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម

កិច្ចប្រជុំ G7 បានផ្ញើរសាររួមមួយថា ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 លើ ទូទាំងពិភពលោកនឹងមិនមានអត្ថន័យអ្វីសោះ ប្រសិនបើប្រជាជននៅតាមប្រទេស អ្នកមាន ទទួលបានការចាក់វ៉ាក់សាំង ខណៈដែលប្រជាជននៅតាមប្រទេសកំពុង អភិវឌ្ឍមិនមានវ៉ាក់សាំងគ្រប់គ្រាន់នោះ។ ហេតុដូច្នេះ ការងារចាំបាច់និងបន្ទាន់បំផុត នាបច្ចុប្បន្ន គឺរួមគ្នាធ្វើសកម្មភាព ធានាឲ្យប្រជាជនលើពិភពលោកទាំងមូលទទួលបាន ការចាក់វ៉ាក់សាំងបង្ការ Covid-19 ហើយយកឈ្នះលើជម្ងឺរាតត្បាតនេះ។


Ảnh minh họa

ក្នុងនាមជាប្រធានប្ដូរវេន G7 អង់គ្លេសបានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែង រួមនេះ ដោយការសន្យានឹងផ្ដល់ជាងពាក់កណ្ដាលនៃចំនួនវ៉ាក់សាំងនៅសល់របស់ អង់គ្លេសជូនចំពោះប្រទេសកំពុងអភិវឌ្ឍនានា តាមរយៈកម្មវិធី COVAX។ ប្រធាន គណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសថា សហភាពអឺរ៉ុប (EU) នឹងបង្កើនទ្វេដងនៃទំហំហិរញ្ញប្បទានសម្រាប់កម្មវិធី COVAX ស្មើនឹងទឹកប្រាក់ ចំនួន១ពាន់លានអឺរ៉ូ។

ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានបញ្ជាក់ថា អាមេរិកនឹងផ្ដល់ប្រាក់ ជំនួយចំនួន៤ ពាន់លានដុល្លាអាមេរិកបន្ថែមទៀតដល់កម្មវិធី COVAX ក្នុងនោះទឹក ប្រាក់ចំនួន២ពាន់លានដុល្លាត្រូវបានផ្ដល់ជូនភ្លាមមួយរំពិច។

ក្នុងពេលជាមួយគ្នានោះ លើវិសាលភាពទូទាំងពិភពលោក គិតរហូតមកទល់ ពេលនេះ ចិនបានផ្គត់ផ្គង់វ៉ាក់សាំងជាង៤២៤លានដូសជូនប្រទេសចំនួន២៧ ខណៈ ដែលរុស្ស៊ីបានផ្គត់ផ្គង់ចំនួន ៣៨៨ លានដូស ជូនប្រទេសចំនួន២០។ ឥណ្ឌា ដែលជា ប្រទេសផលិតវ៉ាក់សាំងធំបំផុតលើពិភពលោក កំពុងខិតខំផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ ប្រទេសជិតខាងនានាក៏ដូចជាប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមនៅទ្វីបអាហ្វ្រិកផងដែរ។

លុបបំបាត់វ៉ាក់សាំងជាតិនិយម

ការប្រកួតប្រជែងរកទិញវ៉ាក់សាំងរវាងប្រទេសនានាលើពិភពលោកចាប់ផ្ដើម ឡើងកំដៅតាំងពីដើមឆ្នាំនេះ ក្រោយពីវ៉ាក់សាំងជាច្រើនប្រភេទត្រូវបានស្រាវជ្រាវ ដោយជោគជ័យហើយឈានចូលដំណាក់កាលផលិតកម្ម។ តាមពិតទៅ ប្រទេស អ្នកមានមួយចំនួនបានកក់ទិញវ៉ាក់សាំងក្នុងបរិមាណធំចាប់តាំងពីឆ្នាំ២០២០រួចហើយ នៅពេលដែលវ៉ាក់សាំងកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង។ ក្នុងពេលជាមួយ គ្នានោះ ប្រទេសក្រីក្រនិងប្រទេសកំពុងអភិវឌ្ឍដែលទើបតែកក់ទិញ នឹងត្រូវតែរង់ចាំ ព្រមទាំងត្រូវទិញតាមរយៈការដេញថ្លៃផងដែរ។

រហូតមកដល់ពេលនេះ លើពិភពលោកមានប្រទេសប្រមាណ១៣០ មិនទាន់កក់ទិញ បានវ៉ាក់សាំងនៅឡើយ។ ហេតុដូច្នេះ ដើម្បីរុញថយក្រោយជម្ងឺរាតត្បាត ចាំបាច់ត្រូវអនុវត្តការចែកចាយវ៉ាក់សាំងដោយសមភាព។ នៅពេលណាដែល ប្រជាជនទាំងអស់លើពិភពលោកត្រូវបានអភិក្រមនឹងវ៉ាក់សាំងនោះ ទើបសកម្ម ភាពដោះដូរពាណិជ្ជកម្មវិលត្រឡប់មកប្រក្រតីភាពឡើងវិញ ហើយបង្កលក្ខណៈងាយ ស្រួលដល់ការស្ដារសេដ្ឋកិច្ចសកល។

នាពេលថ្មីៗនេះ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ក៏បានព្រមានថា ការដែលប្រទេសនានាផ្ទុកបម្រុង វ៉ាក់សាំងសំដៅបម្រើផលប្រយោជន៍ជាតិ អាចបណ្ដាលឲ្យស្ថានភាពជម្ងឺរាតត្បាតកាន់ តែធ្ងន់ធ្ងរឡើង ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ស្កាត់ “វ៉ាក់សាំងជាតិ និយម” ក្នុងការចែកចាយវ៉ាក់សាំងលើទូទាំងពិភពលោកផងដែរ។

ក្នុងបរិបទដែលជម្ងឺ Covid-19 នៅតែបង្កឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើទូទាំង ពិភពលោក ទោះបី ជាល្បឿននៃការរាតត្បាតមានសញ្ញាធូរស្បើយក៏ដោយ រាល់ការ ព្រមព្រៀងនិងការសន្យារបស់ថ្នាក់ដឹកនាំក្រុម G7 ក្នុងកិច្ចប្រជុំកំពូលលើកនេះ ពិតជា សញ្ញាវិជ្ជមានមួយដែលជួយបង្កាត់ភ្លើងនៃចំណងសាមគ្គីភាព ការចែករំលែក កិច្ចសហ ប្រតិបត្តិការនិងការប្ដេជ្ញាចិត្តយកឈ្នះលើជម្ងឺរាតត្បាត Covid-19៕


(ប្រភពព័ត៌មាន: vovworld.vn)