Trending now

កម្ពុជា បន្តអនុញ្ញាតឲ្យនាំចូលត្រី ៤ប្រភេទ ពីវៀតណាមឡើងវិញ

09:30 | 09/02/2021 (ប្រែសម្រូលដោយវិច្ឆិកា)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបន្តការអនុញ្ញាតឲ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីប្រទេសវៀតណាមឡើងវិញ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងក្នុងស្រុក ក្រោយក្រសួងប្រកាសផ្អាក នាំចូលប្រមាណជាមួយខែមុននេះ។

រូបឧទាហរណ៍។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញសេចក្តី ប្រកាសព័ត៌មាន ដែលជាការជូនដំណឹងអំពីការព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និង អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន ៤ប្រភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ ពីក្រៅប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា “ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

ទន្ទឹងនឹងនេះ បន្ទាប់ពីប្រកាសបើកការនាំចូលវិញ ក្រសួងបញ្ជាក់ថា នឹងបន្តពិគ្រោះយោបល់ជាមួយ សមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។

បើតាមលិខិតក្រសួងដដែល តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងសហការ ជាមួយក្រសួងពាក់ព័ន្ធនឹង បន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករ ស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្ញើលិខិតមកកាន់ លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ ដើម្បីស្នើឲ្យពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយ លោក វេង សាខុន កាលពីថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ បានចេញសេចក្តី ប្រកាសហាមឃាត់ការនាំចូលត្រីចំនួន៤ ប្រភេទ គឺត្រីប្រា ត្រីពោ ត្រីអណ្តែងនិងត្រីឆ្តោពីបរទេស (ក្នុងនោះមានវៀតណាម) ដើម្បីការពារទីផ្សារក្នុងស្រុក។

បន្ទាប់ពីឃើញសំណើរបែបនេះ កាលពីថ្ងៃ ៥កុម្ភៈ លោក ប៉ាន់ សូរស័ក្តក៏តបទៅលោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម។ ក្នុងខ្លឹមសារលិខិតរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មខ្មែរ ជាភាសាអង់គ្លេសដែល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃ៦ កុម្ភៈ គឺមានន័យថាក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជូនលិខិតយោងខាងលើ ទៅក្រសួងកសិកម្មសម្រាប់ ការពិចារណារួចហើយ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ
កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
ចូវដុក (Chau Doc) រៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងជូនអំណោយដល់ឃុំចីជប់និងកំពង់ក្រសាំង (កម្ពុជា) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១។
ខេត្ត Kien Giang ពិនិត្យជំងឺឲ្យប្រជាជនកម្ពុជាក្រីក្រជាង ៤០០០ នាក់
ប៉ុស្តិ៍ការពារព្រំដែនដារូ (Đắk Ruê ) ផ្តល់អំណោយនិងជូនពរឆ្នាំថ្មីដល់ឆ្មាំព្រំដែនកម្ពុជា
អភិបាលរាជធានីភ្នំពេញ បញ្ចេញអង្ករ១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត
រាជធានីភ្នំពេញនៅថ្ងៃដំបូងនៃការបិទខ្ទប់
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ