Trending now

កងទ័ពការពារព្រំដែនខេត្ត Nghe An សហការគ្នាយ៉ាងជិតស្នីទក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)

10:52 | 14/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ- ក្នុងបរិបទដែលស្ថានភាពជំងឺរាតត្បាតកូវីដ១៩កាន់តែវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះកងទ័ពការពារព្រំដែនប៉ុស្តិ៍ការពារព្រំដែនខេត្ត Nghe An បានប្រគល់សម្ភារៈបរិក្ខាពេទ្យនិងគ្រឿងឧបករណ៍ចាំបាច់ដើម្បីជួយដល់ប្រទេសឡាវនិងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះផងដែរ។


បុស្តិ៍ការពារព្រំដែន Phuc Son កងទ័ពការពារព្រំដែនខេត្ត Nghe An បានធ្វើការផ្លាស់ប្តូរនិងសម្របសម្រួលគ្នាក្នុងការការពារព្រំដែន រួមទាំងបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ជាមួយបុស្តិ៍ត្រួតពិនិត្យព្រំដែនភាគឡាវ

នៅច្រកទ្វារព្រំដែន Cao Veu (ស្រុក Anh Son ខេត្ត Nghe An) បុស្តិ៍ការពារព្រំដែន Phuc Son កងទ័ពការពារព្រំដែនខេត្ត Nghe An បានធ្វើការផ្លាស់ប្តូរនិងសម្របសម្រួលគ្នាក្នុងការការពារព្រំដែន រួមទាំងបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ជាមួយបុស្តិ៍ត្រួតពិនិត្យព្រំដែនលេខ ២៥២ (ប៉ុស្តិ៍នគរបាលថូឡុងហ្វីឡា ស្រុកស៊ីនចំផុន ខេត្តបៃលីខាំសាយ ប្រទេសឡាវ)។ ក្នុងឱកាសនេះតំណាងនៃភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពស្តីពីការការពារអធិបតេយ្យភាពទឹកដីនិងសន្តិសុខសណ្តាប់ធ្នាប់ព្រំដែន និងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ដោយហេតុនេះ ឯកភាពគ្នាអំពីការផ្លាស់ប្តូរព័ត៌មាន ទំនាក់ទំនងនិងច្បាមជាប់យកស្ថានភាពដែលពាក់ព័ន្ធនានាជាប្រចាំ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការនិងទប់ស្កាត់ការរាតត្បាតការពារសន្តិភាពនៅតំបន់ព្រំដែនវៀតណាម - ឡាវផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)