Trending now

​ឥណ្ឌា បង្ហាញ​អានុភាព​យោធា​ ក្នុង​ថ្ងៃ​​ប្រារធ្ធ​ទិវា​សាធារណរដ្ឋ​

07:24 | 29/01/2020 (សរុបដោយវិច្ឆិកា)

​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មករា​បាន​ប្រារព្ធ​ទិវា​សាធារណរដ្ឋ​ទី​៧១ ចំ​ពេល​មាន​វិធានការ​ពង្រឹង​សន្តិសុខ​។​

ពិធី​សំខាន់​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​រ៉ាច​ផាតហ៍ ​(Rajpath) ​នៅ​ក្នុង​ទីក្រុង​ញូវដែលី​ ជា​រដ្ឋ​ធានី​ជាតិ​ឥណ្ឌា​ ជា​ទី​ដែល​យោធា​ និង​វប្បធម៌​ផ្សេង​ៗ​គ្នា​របស់​ឥណ្ឌា​ ត្រូវ​បាន​ធ្វើ​យ៉ាង​ពេញ​លេញ​​នៅ​ទី​នោះ​។​

ប្រធានាធិបតី​ឥណ្ឌា​លោក​ រ៉ាម ​ណាតហ៍គូវីនដ៍​ បាន​បង្ហូត​ទង់​ជាតិ​ឥណ្ឌា​ ដែល​បន្ទាប់​ពី​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​នោះ​។ ​នៅ​ក្នុង​​ពេល​​ជាមួយ​គ្នា​នោះ​ ដោយ​មាន​ការ​បាញ់​កាំភ្លើង​ធំ ​២១ ​មិល្លីម៉ែត្រ ​ត្រូវ​បាន​គេ​បង្ហាញ​ដើម្បី​​ចាប់​ផ្តើម​ធ្វើ​ព្យុហយាត្រា​។​

ឥណ្ឌា​បាន​ប្រារព្ធ​ទិវា​សាធារណរដ្ឋ​ទី​៧១ កាលពី​ថ្ងៃអាទិត្យ ចំ​ពេល​មាន​វិធានការ​ពង្រឹង​សន្តិសុខ។ (ប្រភព៖​ AFP)

ការ​ប្រារព្ធ​ថ្ងៃ​បុណ្យ​សាធារណរដ្ឋ​បាន​ចាប់​ផ្តើម​ជាមួយ​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ណារិនដ្រា​ ​ម៉ូ​ឌី​ នៅ​កន្លែង​ពិធី​រំឭក​ខួប​សង្គ្រាម​ជាតិ​ជា​ទី​ដែល​លោក​បាន​បង់​​វិភាគ​ទាន​ទៅ​ឲ្យ​ក្រុម​ទាហាន​ឥណ្ឌា​ ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ ​ដើម្បី​ប្រទេស​ជាតិ​។​

លោក ​គូវូនដ៍ ​បាន​គោរព​ព្យុហយាត្រា​ និង​យន្តហោះ​ចម្បាំង​នៅ​លើ​អាកាស​ ផែន​យោធា​ប៉ូលិស ​និង​ផែន​យោធា​ប៉ារ៉ា​ បាន​ដង្ហែ​ក្បួន​ឆ្លង​កាត់​វេទិកា​កិត្តិយស​​ ដោយ​មាន​ក្រុម​ស្លៀកពាក់​ចម្រុះ​វប្បធម៌​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្យុហយាត្រា​នោះ​។​

មន្ត្រី​ម្នាក់​បាន​ថ្លែង​ថា​៖ «​ព្យុហយាត្រា​ដ៏​អស្ចារ្យ​មួយ​របស់​កងកម្លាំង ​និង​ក្បួន​​យន្តហោះ​ចម្បាំង​ដ៏​ធំ​របស់​យោធា​នៅ​ថ្ងៃ​នេះ​ បាន​ប្រារព្ធ​​ទិវា​​សាធារណរដ្ឋ​លើក​ទី ​៧១​»​ ដោយ​បាន​បន្ថែម​ថា​ ក្បួន​ព្យុហយាត្រា​បាន​បង្ហាញ​អំពី​សមត្ថភាព​យោធា​របស់​ប្រទេស ​ឥណ្ឌា​។ ​វា​ក៏​ជា​វេទិកា​ការពារ​សិល្បៈ និង​វប្បធម៌​ផ្សេង​ៗ​គ្នា​របស់ ប្រទេស ​ឥណ្ឌា​ ​ផង​ដែរ​។​

ព្យុហយា​ត្រានៃទិ​វាសាធារណ​រដ្ឋ​​​លើកទី ៧១​ ត្រូវ​បាន​រៀ​ប​ចំឡើង​នៅក្នុង​ក្រុងញូវដែលី​​​កាល​ពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០​​​។ (ប្រភព៖ AFP)

រថក្រោះ​ប៊ីសហ៍ម៉ា​ (Bhishma) ​ប្រយុទ្ធ​របស់​យោធា​ឥណ្ឌា​ រថយន្ត​ប៊លវ៉េ ​ម៉ាឈីន​ ភីកាទី​ (Ballway ​Machine Pikate​) ​ប្រយុទ្ធ​ទ័ព​ថ្មើ​ជើង​ និង​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ ប្រភេទ​ថ្មី​របស់​ទ័ព​អាកាស​ ក្រុម​ឧទ្ធម្ភាគចក្រ​ឈីណុក​ និង​អាប៉ាឈី ​ត្រូវ​បាន​បង្ហាញ​នៅ​អំឡុង​ពេល​ធ្វើ​ព្យុហយាត្រា​នោះ​។ ​ជា​លើក​ទី ១​ ​ដែល​អាវុធ​ (ASAT)​ ប្រឆាំង​ផ្កាយ​រណប​មក​ពី​អង្គភាព​បេសកកម្ម​ស្សាកទី​ និង​កាំភ្លើង​ធំ​ដាណូសហ៍​ ត្រូវ​បង្ហាញ​នៅ​ក្នុង​ក្បួន​​នោះ​​ដែរ​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់