Trending now

​អង្គការ​សហប្រជាជាតិ អំពាវនាវ​សុំ​ជំនួយ ​៤,៧ ​ពាន់​លាន​ដុល្លារ​​បន្ថែម​ ​ដើម្បី​​ប្រយុទ្ធ​​​ប្រឆាំង​​ជំងឺរាតត្បាត

10:35 | 09/05/2020 (សរុបដោយវិច្ឆិកា)

អគ្គលេខាធិការ​រង​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​មនុស្សធម៌​ គឺ​លោក ម៉ាក​ ឡូវឃុក​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«ឥទ្ធិពល​គ្រោះ​មហន្តរាយ​ និង​ភាព​ជ្រួល​ច្របល់​» ​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ដ៏​​ចម្លែក​នេះ​ «​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​បណ្តា​​ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​​ពិភព​លោក​»​។

លោក អង់​តូ​នី​ញ៉ូ​ ហ្គុយ​តឺរេស កំពុង​ថ្លែង​នៅ​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​​​ នៅ​ទី​ស្នាក់ការ​អង្គការ​​សហប្រជាជាតិ​​ នៅ​​ក្នុង​​ទី​ក្រុង​ញូវយ៉ក។ (ប្រភព៖ AFP)

​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​សេចក្តី​អំពាវនាវ​ថ្មី​មួយ​សុំ​ជំនួយ​ចំនួន ៤,៧ ​ពាន់​លាន​ដុល្លារ​បន្ថែម​​ ដើម្បី «ការពារ​អាយុ​ជីវិត​មនុស្ស​ជា​ច្រើន​លាន​នាក់​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​​ចម្លែក​ នៅ​ក្នុង​ប្រទេស​ដ៏​ផុយ​ស្រួយ​មួយ​ចំនួន​ទៀត​នៅ​​ក្នុង​ពិភព​លោក​»​។

ទឹក​ប្រាក់​នេះ គឺ​ជា​​ចំនួន​នៃ ២​ ពាន់​លាន​ដុល្លារ​ ដែល​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​​នៅ​ពេល​ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ផែនការ​ឆ្លើយ​តប​មនុស្ស​ធម៌​សកល​របស់​ខ្លួន​កាល​ពី​ថ្ងៃទី ២៥ ​ខែ​មីនា​ ហើយ​រហូត​មក​ទល់​ពេល​នេះ​ ខ្លួន​បាន​ទទួល​ទឹក​ប្រាក់​ប្រហែល​ពាក់​កណ្តាល​ប៉ុណ្ណោះ​​។​

អគ្គលេខាធិការ​រង​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​មនុស្សធម៌​ គឺ​លោក ម៉ាក​ ឡូវឃុក​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«ឥទ្ធិពល​គ្រោះ​មហន្តរាយ​ និង​ភាព​ជ្រួល​ច្របល់​» ​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ដ៏​​ចម្លែក​នេះ​ «​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​បណ្តា​​ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​​ពិភព​លោក​»​។

លោក​​ ឡូវ​ឃុក​ បាន​ព្រមាន​ថា​៖ «បច្ចុប្បន្ន​ប្រសិន​បើ​យើង​បាន​ចាត់​វិធានការ​ យើង​គួរ​ត្រូវ​បាន​រៀបចំ​សម្រាប់​ការ​កើន​ឡើង​នៅ​ក្នុង​ជម្លោះ​ដ៏​សំខាន់​មួយ​ ដូច​ជា​ការ​ស្រេកឃ្លាន​អាហារ​ និង​ភាព​ក្រីក្រ​​ និង​ការ​ព្រួយ​បារម្ភ​អំពី​ការ​គំរាមកំហែង​ពី​​គ្រោះ​ទុរ្ភិក្ស​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត​»​។

ទឹក​ប្រាក់​ចំនួន​ ៦,៧ ​ពាន់​លាន​ដុល្លារ​ទាំង​មូល​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​យក​ទៅ​ចំណាយ​លើ​គម្រោង​ឆ្លើយ​តប​មនុស្ស​ធម៌​ រហូត​ដល់​ខែ​ធ្នូ ខាង​មុខ​នេះ​។​

គម្រោង​ថវិកា​នោះ ​បាន​ផ្តល់​អាទិភាព​ទៅ​ឲ្យ​ប្រទេស​ប្រហែល​ចំនួន ​២០​ នៅ​ក្នុង​នោះ​​​មាន​ប្រទេស​ខ្លះ មាន​​ជម្លោះ​ដូច​ជា ​ប្រទេស ​អាហ្វហ្គានីស្ថាន និង​ស៊ីរី ជា​ដើម​​។​

ការ​អំពាវនាវ​សុំ​ជំនួយ​ជា​ថ្មី​នេះ​បាន​កើត​ឡើង ​ខណៈ​ដែល​ប្រទេស​ចំនួន ​៩ ​ថែម​ទៀត ​ត្រូវ​បន្ថែម​ទៅ​ក្នុង​បញ្ជី​មាន​ដូចជា ប្រទេស ​បេណាំង ជីប៊ូទី ​លីបេរីយ៉ា​ ម៉ូហ្សំប៊ិក ​ប៉ាគីស្ថាន ​ហ្វីលីពីន ​សៀរ៉ាឡេអូន ​តូហ្គោ និង​ប្រទេស ​ហ្ស៊ីមបាវ៉េ។​

យោង​តាម ​UN ​បាន​ឲ្យ​ដឹង​ថា​មូលនិធិ​ទាំង​នេះ ​នឹង​ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បី​ទិញ​បរិក្ខារពេទ្យ​​​សម្រាប់​ធ្វើ​តេស្ត​ និង​ព្យាបាល​អ្នក​ជំងឺ​ផ្តល់​កន្លែង​លាង​ដៃ​ធ្វើ​យុទ្ធនាការ​ផ្តល់​ព័ត៌មាន​ និង​បង្កើត​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​ជា​លក្ខណៈ​មនុស្ស​ធម៌​ទៅ​អាហ្វ្រិក​ ​អាស៊ី​ និង​អាមេរិក​ឡាទីន​។

អង្គការ​នេះ ​ក៏​មាន​បំណង​បង្កើត​កម្មវិធី​ថ្មីៗ​ទៀត ​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អសន្តិសុខ​ស្បៀង ​ដែល​កំពុង​កើន​ឡើង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ដែល​បង្ក​​ឡើង​ពី​ជំងឺ​កូវីដ ​១៩​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ