Trending now

១០ កន្លែង​ល្អ​បំផុត​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​​ពី​ជុំវិញ​ពិភពលោក

11:09 | 29/12/2018

យុគសម័យ - ទីក្រុងស៊ីដនី ហុងកុង ឌូបៃ តែងតែ​ជាប់​ជា​កន្លែង​មើល​កាំជ្រួច​ឆ្លង​ឆ្នាំ​ស្អាត​បំផុត​របស់​ពិភពលោក ប៉ុន្តែ​ទីក្រុង​បាងកក​ក៏​ជាប់​ជា​កន្លែង​ក្នុង​ការ​ប្រារព្ធ​បុណ្យ​ឆ្លង​ឆ្នាំ​ដ៏​ល្អ​បំផុត​របស់​បញ្ជី​ពិភពលោក​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេច​បាន។ នេះ​បើ​តាម CNN ទើប​បាន​ចុះ​ផ្សាយ។ ខាង​ក្រោម​នេះ​គឺ​ជា១០ កន្លែង​ល្អ​បំផុត​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ជុំវិញ​ពិភពលោក៖​

ខាង​ក្រោម​នេះ​គឺ​ជា១០ កន្លែង​ល្អ​បំផុត​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ជុំវិញ​ពិភពលោក៖​

១. ទីក្រុង​ស៊ីដនី

ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​គឺ​ជា​ទីក្រុង​អន្តរជាតិ​ដ៏​សំខាន់​ដំបូង​គេ​ដែល​ស្វាគមន៍​ឆ្នាំ​ថ្មី។ ការដុត​កាំជ្រួច​ដ៏​ស្រស់​ស្អាត​គ្មាន​គូ​ប្រៀប​​នៅ​ស៊ីដនី​ហាប៊័រ​ (Sydney Harbour) គឺ​ជា​អ្វី​ដែល​មនុស្ស​តែង​ប្រាថ្នា​ទៅ​ទស្សនា​ក្នុង​ឆាក​ជីវិត។

២. ទីក្រុង​ហុងកុង

ទិដ្ឋភាព​ដ៏​ល្អ​ឥតខ្ចោះ​​នៃ​ការ​ដុត​កាំជ្រួច​នៅ Victoria Harbor ជា​កន្លែង​​ដែល​មនុស្ស​កុះករ​រាប់​ម៉ោង​មុន​​ការ​ដុត​កាំជ្រួច​ដើម្បី​​ចាប់​កន្លែង​រង់​ចាំ​មើល​​ទស្សនីយភាព​ប្រចាំ​ឆ្នាំ រួម​នឹង​ការ​សម្ដែង​សិល្បៈ របាំ​ ល្ខោន​គឺ​ជា​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេច​បាន។ ឆ្នាំ​នេះ​ទីក្រុង​ហុងកុង​គ្រោង​នឹង​ចាយ​ជិត​២​លាន​ដុល្លារ​អាមេរិក​ដើម្បី​ដុត​កាំជ្រួច​អបអរ​ឆ្នាំ​ថ្មី។

៣. ទីក្រុង​​បាងកង

បាងកក​ល្បីល្បាញ​ជា​ទីក្រុង​រាត្រី​ដ៏​ល្អ​បំផុត​ប្រចាំ​អាស៊ី។ Times Square, CentralWorld Plaza គឺជា​កន្លែង​ប្រមូល​ផ្តុំ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ និង កន្លែង​ប្រមូល​ផ្ដុំ​ដ៏​ពេញនិយម​មួយ​ផ្សេង​ទៀត​គឺ​ការ​ដើរ​ទិញ​ឥវ៉ាន់​និង​តំបន់​កម្សាន្ត​តាម​បណ្តោយ​ដង​ទន្លេ​ចៅប្រះយ៉ា។

​​៤.ឌូបៃ

Burj Khalifa នៅក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម​ដែល​ជា​អគារ​ខ្ពស់​បំផុត​លំដាប់​ទី​១ (៨២៩,៨​ម៉ែត្រ) ​​នៅ​លើ​ពិភពលោក គឺ​ជា​កន្លែង​មើល​កាំជ្រួច​ដ៏​ស្រស់​ស្អាត​បំផុត​បន្ទាប់​ពី ស៊ីដនី និង ហុងកុង។

៥. ទីក្រុង​ម៉ូស្គូ

តំបន់​ប្រវត្តិសាស្រ្ត​ Red Square នៅទីក្រុងមូស្គូ​ជា​កន្លែង​ត្រជាក់​បំផុត​ ក៏​ជា​កន្លែង​ទាក់ទាញ​បំផុត​​ក្នុង​ការ​មើល​កាំជ្រួច​បុណ្យ​ឆ្លង​ឆ្នាំ។ Ritz-Carlton ប្រហែល​ជា​ទី​កន្លែង​ដែល​អ្នក​មិន​អាច​ខកខាន​ប្រសិន​បើ​អ្នក​បាន​ទៅ​ដល់​រុស្ស៊ី។


៦. ខេបថោន (Cape Town)

ខេប​គឺ​ជា​ទីក្រុងមួយ​ស្រស់​ស្អាត​បំផុត​នៅ​ទ្វីប​អាហ្វ្រិក និង សម្រាប់​ពិភពលោក។ កាំជ្រួច​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​រឹត​ធ្វើ​ឱ្យ​វា​កាន់​តែ​អស្ចារ្យ។ ខេប​​ ទីក្រុង​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​នេះ​ល្បី​ជា​កន្លែង​ដែល​មាន​អាហារ​ឆ្ងាញ់ ពិសេស​អាហារ​ព័រទុយហ្គាល់។


៧. ទីក្រុងឡុងដ៍


ទិដ្ឋភាព​ដ៏​រស់​រវើក​នៅ​តាម​បណ្តោយ​ដង​ស្ទឹង អម​ជាមួយ​កាំជ្រួច​ក្រហម​ច្រាល​នៅ​លើ​ទីក្រុង​បណ្តែត​ទឹក​មួយ​នេះ។ សំបុត្រ​មើល​កាំជ្រួច​កន្លែង​រៀបចំ​ផ្លូវការ​តែង​លក់​ដាច់​លឿន​បំផុត។ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​មើល​កាំជ្រួច​ដោយ​ free ដ៏​ស្រស់​ស្អាត​ពី​ទី​ទួល​​មួយ​ចំនួន​ដូចជា៖ Primrose Hill, Parliament Hill, Greenwich Park និង Alexandra Palace ជា​ដើម។

៨. ទីក្រុង Rio de Janeiro

ប្រសិនបើអ្នកចង់ស្វាគមន៍ឆ្នាំថ្មី​ជាមួយ​នឹង​អារម្មណ៍​ដែល​មាន​មនុស្ស​២​លាន​នាក់​កំពុង​អបអរ​ជាមួយ Rio de Janeiro ជា​​ទីក្រុង​ឆ្នេរ​ដ៏​កក់ក្តៅ​សម្រាប់​ឆ្លង​ឆ្នាំ​របស់​ប្រទេស​ប្រេស៊ីល។ កន្លែង​ប្រមូល​ផ្តុំ​ដ៏​ទាក់ទាញ​ស្ថិត​នៅ​ឆ្នេរ កូប៉ាខាបាណា អម​ទៅ​ដោយ​ទិដ្ឋភាព​ប្រពៃណី រួម​មាន​សិល្បៈ​ចម្រុះ​ដ៏​សម្បូរ​បែប និង កាំជ្រួច​ដ៏​ស្រស់​ស្អាត។

៩. ទីក្រុង​ញូវយ៉ក

Times Square នៅ​ មេនហាថាន់ (Manhattan) វា​មាន​អត្ថន័យ​ ហាក់​ដូច​ជា​កន្លែង​សម្រាប់​ប្រារព្ធ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ទាំង​មូល​របស់​សហរដ្ឋអាមេរិក។ មនុស្ស​ប្រមាណ​ជា​១​លាន​នាក់​​ប្រមូល​ផ្តុំ​ជា​រៀងរាល់​ឆ្នាំ​នៅ​ទីនោះ។

១០. ឡាសវេហ្គាស

ឡាសវេហ្គាស​គឺ​ជា​ទីក្រុង​ដ៏​ស្រស់​ឆើតឆាយ ការ​តុបតែង​លំអ​ទៅ​ដោយ​ភ្លើង​ពណ៌ និង ការ​ដុត​កាំជ្រួច​អបអរ​ដ៏​គគ្រឹក​គគ្រេង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ។ កាស៊ីណូ​ជា​ច្រើន​ដុត​កាំជ្រួច​ព្រោងព្រាត​ពី​ដំបូល​អាគារ​របស់​ពួកគេ៕

(ប្រភពព័ត៌មាន: Sabay news- យោងតាមប្រភព CNN, ប្រែ​សម្រួល៖ សុខ លាងហ៊ត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម