Trending now

ឥណ្ឌាប្រកាសអំពី «សង្រ្គាមពាណិជ្ជកម្ម» របស់ខ្លួនប្រឆាំងនឹងប្រទេសធំៗនៅអាស៊ី

20:42 | 07/11/2019 (សរុបដោយវិច្ឆិកា)

រដ្ឋាភិបាលឥណ្ឌាជឿជាក់ថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់កន្លងមក ត្រូវបានព្រមព្រៀងគ្នាយ៉ាងឆាប់រហ័សដោយរដ្ឋាភិបាលរួបរួម United Progressive Alliance (UPA) ដែលដឹកនាំដោយសភា ហើយបញ្ហានេះបាននាំឱ្យមានការកើនឡើងនូវឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌា។

ឥណ្ឌាប្រកាសអំពី «សង្រ្គាមពាណិជ្ជកម្ម» របស់ខ្លួនប្រឆាំងនឹងប្រទេសធំៗនៅអាស៊ី។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោក Piyush Goyal បានបញ្ជាក់សារជាថ្មីថា ការសម្រេចចិត្តរបស់ប្រទេសឥណ្ឌាមិនចូលរួមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងចុងក្រោយសម្រាប់ពេលនេះ ថា រដ្ឋាភិបាលឥណ្ឌានឹងធ្វើការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមាននាពេលបច្ចុប្បន្នរបស់ខ្លួនជាមួយអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោក Goyal បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងប្រទេសផ្សេងទៀតនៅអាស៊ី ត្រូវបានចុះហត្ថលេខាយ៉ាងប្រញាប់។ «ឥណ្ឌាមិនទទួលបានទីផ្សារណាមួយសម្រាប់ឧស្សាហកម្មរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងទាំងនេះទេ ហើយផលប្រយោជន៍ឥណ្ឌាក៏មិនត្រូវបានធានានោះដែរ»។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយបន្ថែមថា «ឱនភាពពាណិជ្ជកម្មជាមួយអាស៊ី និងប្រជាជាតិដទៃទៀតបានកើនឡើង ១១ដង ពីតម្លៃ ៧ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០០៤ ដល់ ៧៨ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៤»។

លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ឥណ្ឌាជាមួយកូរ៉េខាងត្បូងកំពុងត្រូវបានពិនិត្យឡើងវិញ ហើយដំណើរការនៃកិច្ចចរចាជាមួយជប៉ុនក៏ទំនងជានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះដែរ ដោយលោកបាននិយាយថា «កិច្ចប្រជុំលើកដំបូងស្តីពីការចរចា FTA ជាមួយជប៉ុននឹងត្រូវធ្វើឡើងនៅចុងខែនេះ»៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ