Trending now

ឥណ្ឌា៖ វិនិយោគិនអាស៊ានចូលរួមរាល់គម្រោងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

22:34 | 19/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - “កិច្ចសន្ទនា Delhi” លើកទី១០ចាប់ផ្តើមជាផ្លូវការនាថ្ងៃទី១៩ ខែកក្កដា នៅរដ្ឋធានីញូដេលី ដោយវេទិកាឆ្នាំនេះផ្តោតសំខាន់លើការពង្រឹងការផ្សាភ្ជាប់ជាពិសេសកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងឥណ្ឌាតាមផ្លូវសមុទ្រ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Swaraj (រូបថតៈ TTXVN)

“កិច្ចសន្ទនា​ Delhi ”​ ដែលបានផ្តោត​សំខាន់​លើ​ការ​កិច្ចសហប្រតិបត្តិការ​តាមផ្លូវ​សមុទ្រ ដែលជា​ក្របខណ្ឌនៃ​កិច្ចសហប្រតិបត្តិការ​ថ្មី​។ មូលបទ​នៃ​កិច្ចសន្ទនា​នេះ​គឺ​ “ពង្រឹង​ទំនាក់ទំនង​រវាង​ឥណ្ឌានិង​អាស៊ាន​លើ​កិ​ច្ចស​ប្រតិបត្តិការ​ផ្លូវ​សមុទ្រ​”​។​

ថ្លែងបើកកិច្ចសន្ទនា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោកស្រី Sushma Swaraj បានលើកឡើងពីការវិវត្តនៃទំនាក់​ទំនងរវាងឥណ្ឌានិងអាស៊ាន។ លោកស្រីសង្ឃឹមថា គម្រោងផ្សាភ្ជាប់ថ្មីៗទៀតជាពិសេសតាម​សមុទ្រនឹងត្រូវ​ដាក់ចេញហើយការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងឥណ្ឌាជាពិសេសរដ្ឋភាគ​ឦសានជាមួយ​អាស៊ាននឹងអភិវឌ្ឍកាន់តែរហ័សថែមទៀតនៅពេលខាងមុខ។

រូបភាព ៖ ក្រសួងការបរទេសឥណ្ឌា

“កិច្ច​សន្ទនា​ Delhi” ​ឆ្នាំនេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​តំណាង​ប្រទេស​អាស៊ាន​ជាច្រើន​នាក់​ផងដែរ​ក្នុងនោះ​មាន​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក​បណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រុយ​ណេ​លោក Abdul Mutalib Yusof, អនុរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី A.M. Fachir, អនុរដ្ឋមន្ត្រី​ការបរទេស​ឡាវ Thongphane Savanphet, រដ្ឋមន្ត្រី​អភិវឌ្ឍ​អន្តរជាតិ​មី​យ៉ាន់​ម៉ា Kyaw Tin ក៏ដូចជា​តំណាង​អគ្គលេខាធិការ​អាស៊ាន លោក​អគ្គលេខាធិការ​ង​អាស៊ាន លោក Hoang Anh Tuan។

សូមបញ្ជាក់ថា “កិច្ចសន្ទនា​ Delhi” ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០០៩​ក្នុង​គោលបំណង​ស្វែងរក​យន្តការ​ជំរុញ​ការផ្សាភ្ជាប់​រវាង​ឥណ្ឌានិងអាស៊ាន​ដែលមាន​ទំនាក់​ទំនាក់​យូរអង្វែង​មកហើយ​នោះ​។ ផ្តោត​សំខាន់​លើ​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជននិង​ការផ្សាភ្ជាប់​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ទាំង​ផ្លូវទឹក គោក និង​អាកាស បូក​រួមទាំង​ប្រព័ន្ធ​ឌីជីថលនិង​ថាមពល​ផងដែរ​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់