Trending now

ឥណ្ឌា និង​ប៉ា​គី​ស្ថាន វាយប្រហារ​គ្នា​រឿង​កា​ស្មៀ​រ នា​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា​

08:17 | 21/11/2019 (ប្រភព៖ thmeythmey.com)

កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ពីរ​នៅ​ទឹកដី​កម្ពុជា​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា បាន​ក្លាយជា​វេទិកា​របស់​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បាន​វាយប្រហារ​គ្នា​ទៅមក​ជុំវិញ​វិបត្តិ​កា​ស្មៀ​រ​។ ប៉ា​គី​ស្ថាន ជា​អ្នក​និយាយ​រិះគន់​ឥណ្ឌា​មុន​ពាក់ព័ន្ធ​ការ​បំបិទ​សិទ្ធិសេរីភាព និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់​កា​ស្មៀ​រ​ដែល​ឥណ្ឌា​គ្រប់គ្រង​។ ឥណ្ឌា​វិញ ក៏​វាយបក​វិញ​ថា ប៉ា​គី​ស្ថាន ប្រឹង​ចេញមុខ​ការពារ​សិទ្ធិ​ជនភាគតិច ទាំង​ខ្លួនឯង​ជា​អ្នក​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ផ្ដល់​ជម្រក​ឲ្យ​ភេរវជន​ទៅទៀត​។​

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ thmeythmey)

អំឡុងពេល​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា អនុប្រធាន​សភាជាតិ​ប៉ា​គី​ស្ថាន Qasim Khan Suri ដែល​លើកឡើង​ពី​បញ្ហា​អន្តរជាតិ​ជាច្រើន ក៏​ឆ្លៀត​និយាយ​ដល់​បញ្ហា​កា​ស្មៀ​រ ដែលជា​ចំណុចរសើប​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​។ លោក Khan Suri បាន​ចោទ​ឥណ្ឌា​ចំៗ​ជុំវិញ​ការស្លាប់ និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទឹកដី​មួយ​នេះ​។​

​ចំពោះមុខ​មេដឹកនាំ​បរទេស​ជាច្រើន ប្រធាន​ប្រតិភូ​ប៉ា​គី​ស្ថាន​រូបនេះ​អះអាងថា ក្នុង​បញ្ហា​កា​ស្មៀ​រ​នេះ មនុស្ស​ចំនួន​១០០​ពាន់​នាក់ បាត់បង់​ជីវិត ហើយ​កុមារ​១០​ពាន់​នាក់ បាន​កំព្រា​ឪពុកម្ដាយ​។ លោក​បន្តថា​៖ «​ស្ត្រី​១១​ពាន់​នាក់ រង​ការបំពាន​ផ្លូវភេទ មាន​រណ្ដៅ​កប់​សព​រួមគ្នា​រាប់ពាន់ ប្រជាជន​ស្លូតត្រង់​ជាច្រើន​ទៀត រង​ការឈឺចាប់​។​» លោក​បន្ថែមថា អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ក៏បាន​មើល​ការប្រើ​កម្លាំង​អាវុធ​ដោយ​ឥណ្ឌា ដែល​ពាក់ព័ន្ធ​ជាពិសេស​នៅ​កា​ស្មៀ​រ ដែល​មា​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។

​នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា អនុប្រធាន​អំពាវនាវ​ឲ្យ​មាន​ការគោរព​សិទ្ធិ សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន​កា​ស្មៀ​រ ដែល​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​៕

(ប្រភព៖ thmeythmey.com)

(ប្រភព៖ thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់