Trending now

ឥណ្ឌូណេស៊ីបង្កើនកងកម្លាំងប្រដាប់អាវុធនៅទីក្រុងហ្សាកាតា

18:48 | 23/05/2019 (ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ ខែឧសភាបានបង្កើនទាហាននិងប៉ូលិសរាប់ម៉ឺននាក់នៅតាមដងផ្លូវនៅទីក្រុងហ្សាកាតា បន្ទាប់ពីបាតុកម្មបានប្រែក្លាយទៅជាអំពើហិង្សា ដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីពីរថ្ងៃមុននោះ។

ទិដ្ឋភាពនៃបាតុកម្មនៅឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃទី ២៣ ខែឧសភា បុស្តិ៍ប៉ូលិសមួយ និងស្តង់លក់ទំនិញនៅផ្លូវបែកជា៤នៅតំបន់ Sabang នៅចំកណ្តាលទីក្រុងហ្សាការតា ត្រូវបានដុតបំផ្លាញចោលដោយក្រុមបាតុករ។ អំពើហិង្សាក៏បានផ្ទុះឡើងនៅមុខទីស្នាក់ការពិនិត្យមើលការបោះឆ្នោតជាតិរបស់ឥណ្ឌូនេស៊ី (Bawaslu) បន្ទាប់ពីក្រុមបាតុករបានបោះដបនិងផាវទៅកាន់កម្លាំងសន្តិសុខ។

ឥណ្ឌូណេស៊ីបង្កើនកងកម្លាំងប្រដាប់អាវុធនៅទីក្រុងហ្សាកាតា

ប្រឈមមុខនឹងកុបកម្មនៅទីក្រុងហ្សាកាតានាថ្ងៃទី ២២ ខែឧសភា បេក្ខជនពីររូបដែលចូលរួមការបោះឆ្នោតរួមមានលោក Prabowo Subianto និង លោក Sandiaga បានរៀបចំឡើងសន្និសីទសារព័ត៌មាននិងអ្នកគាំទ្រ។ លោក Prabowo បានសម្តែងការសោកស្តាយចំពោះក្រុមគ្រួសារនៃជនរងបួសនិងស្លាប់នៅឯក្នុងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ។ លោកបានអំពាវនាវអ្នកគាំទ្រកុំឱ្យធ្វើអំពើហិង្សា សូម្បីតែពាក្យសម្ដីឬការញុះញង់ណាមួយក៏ដោយ។

ទិដ្ឋភាពបន្ទាប់ពីកុបកម្មដោយហិង្សា

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ត្រូវបានស្លាប់និងជាង ៣៥០ នាក់ទៀតត្រូវបានរងរបួសនៅក្នុងកុបកម្មហិង្សា ដែលបានកើតឡើងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតជាតិឥណ្ឌូណេស៊ី (KPU) កាលពីថ្ងៃទី ២១ ខែឧសភាបានប្រកាសពីលទ្ធផលចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីនិងការបោះឆ្នោតរដ្ឋសភាឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៩។

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា លោក Joko Widodo បានទទួលជ័យជំនះដោយមានសម្លេងគាំទ្រចំនួន ៥៥,៥% បើប្រៀបធៀបនឹងសម្លេងគាំទ្រចំនួន ៤៤,៥% របស់គូប្រជែង លោក Prabowo Subianto ក្នុងការបោះឆ្នោតប្រធានាធិបតីនៅឥណ្ឌូនេស៊ីកន្លងទៅ។ មិនយូរប៉ុន្មានក្រុមអ្នកគាំទ្ររលោក Prabowo Subianto បានធ្វើបាតុកម្មដោយហិង្សាជាបន្តបន្ទាប់នៅក្នុងរដ្ឋធានីហ្សាកាតា ដែលបានធ្វើឱ្យមនុស្សជាច្រើននាក់ត្រូវបានស្លាប់និងរងរបួស ហើយឥណ្ឌូណេស៊ីត្រូវតែប្រកាសគ្រាអាសន្ននៅហ្សាកាតាផងដែរ៕

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ