Trending now

ឥណ្ឌូណេស៊ី បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឃ្លាំមើល​នាវា​ចិន​ក្នុង​សមុទ្រខាងកើត

11:21 | 09/01/2020 (សរុបដោយ ហេង វុធ្ធី)

ទំនងជា​ចង់​គំរាម​ឲ្យ​នាវា​យាមល្បាត និង​ទូក​នេសាទ​ចិន ដកចេញ​ពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ឲ្យ​កាន់តែ​ឆាប់រ​ហ័យ នា​ថ្ងៃទី​៧ ខែមករា ទីក្រុង​ហ្សា​ការ​តា(ប្រទេសឥណ្ឌូនេស៊ី) បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤​គ្រឿង ទៅ​ឃ្លាំមើល​នាវា និង​ទូក​នេសាទ​របស់​ចិន​។ បើតាម​អ្នកនាំពាក្យ​កងកម្លាំង​ជើង​អាកាស​ឥណ្ឌូណេស៊ី​លោក Fajar Adriyanto យន្តហោះ​ចម្បាំង​ប្រភេទ F-16 ចំនួន​៤​គ្រឿង ត្រូវ​បើក​ប្រតិបត្តិការ​របស់ខ្លួន ហោះហើរ​លើ​ប្រជុំ​កោះ​ណា​ទុ​ណា និង​តំបន់​ជុំវិញ​ប្រជុំ​កោះ​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អមជាមួយនាយអគ្គសេនាធិការយោធាឥណ្ឌូណេស៊ី លោកGatot Nurmantyo (ខាងឆ្វេង) និង មេបញ្ជាការកងទ័ពអាកាសAgus Supriatna (ខាងស្តាំ)។ រូបភាព៖ Reuters​

នា​ថ្ងៃទី​៧ ខែមករា ឥណ្ឌូណេស៊ីបាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤​គ្រឿង និងនាវាចម្បាំង​ចំនួន​៤​គ្រឿង​បន្ថែម​ទៀតទៅ​កាន់តំបន់​ភាគ​ខាងជើង​នៃ​ប្រជុំ​កោះ​ណា​ទុ​ណា ដែល​ស្ថិតក្នុង​សមុទ្រ​ខាងកើត ​ដើម្បី​តាមឃ្លាំមើល​សកម្មភាព​ទូក​នេសាទ និង​នាវា​យាមល្បាត​របស់​ចិន ដែល​ចូលមកក្នុង​តំបន់​សមុទ្រ​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន​។

បន្ទាប់ពី​នាវា​យាមល្បាត និង​ទូក​នេសាទ​របស់​ចិន​ចូលមកក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​នា​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​មក ទីក្រុង​ហ្សា​ការ​តា បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី​មក​បកស្រាយ​ពី​បញ្ហា​នេះ​។ ក្រៅពី​កោះហៅ​ភាគី​ចិន​មក​បំភ្លឺ​អំពី​ទូក​នេសាទ​របស់ខ្លួន​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ឥណ្ឌូណេស៊ី​ក៏បាន​ចាត់វិធានការ​ផ្សេងៗ​ផងដែរ ដើម្បី​ទប់ស្កាត់​នាវា​របស់​ចិន កុំ​ឲ្យ​រុល​ចូលមក​ជ្រៅ​ក្នុង​ដែនទឹក​ភាគ​ខាងជើង​របស់ខ្លួន​។ ​វិធានការ​នោះ​មានដូចជា បទបញ្ជា​ឲ្យ​យោធា​ឥណ្ឌូណេស៊ី​ប្រុង​ជើងការ ការរៀបចំ​សម្ភារ​សឹក​ឲ្យ​រួចរាល់ ការដាក់​នាវាចម្បាំង​ចំនួន ៨​គ្រឿង​នៅក្នុង​តំបន់​តានតឹងនិង​ការអនុញ្ញាត​ឲ្យ​ទូក​នេសាទ​ឥណ្ឌូណេស៊ី​ចូលទៅក្នុង​តំបន់​ភាគ​ខាងជើង​កោះ​ណា​ទុ​ណា​ជាដើម​។

នៅថ្ងៃពុធ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក៏បានធ្វើដំណើរទៅកាន់ដែនទឹកដែលសម្បូរធនធាននៅជុំវិញប្រជុំកោះណាទូណា (Natuna) ផងដែរដែលមានព្រំប្រទល់ជាប់នឹងសមុទ្រខាងកើតដែលផ្នែកភាគច្រើនត្រូវបានទាមទារដោយប្រទេសចិនបើទោះបីជាមានការប្រជែងពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីក៏ដោយ។

យន្តហោះចម្បាំងរបស់ឥណ្ឌូនេស៊ី (រូបថត៖ kampucheathmey.com)

​ទំនងជា​ចង់​គំរាម​ឲ្យ​នាវា​យាមល្បាត និង​ទូក​នេសាទ​ចិន ដកចេញ​ពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ឲ្យ​កាន់តែ​ឆាប់រ​ហ័យ នា​ថ្ងៃទី​៧ ខែមករា ទីក្រុង​ហ្សា​ការ​តា បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤​គ្រឿង ទៅ​ឃ្លាំមើល​នាវា និង​ទូក​នេសាទ​របស់​ចិន​។ បើតាម​អ្នកនាំពាក្យ​កងកម្លាំង​ជើង​អាកាស​ឥណ្ឌូណេស៊ី​លោក Fajar Adriyanto យន្តហោះ​ចម្បាំង​ប្រភេទ F-16 ចំនួន​៤​គ្រឿង ត្រូវ​បើក​ប្រតិបត្តិការ​របស់ខ្លួន ហោះហើរ​លើ​ប្រជុំ​កោះ​ណា​ទុ​ណា និង​តំបន់​ជុំវិញ​ប្រជុំ​កោះ​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ ​យ៉ាងណាក៏ដោយ ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-16 គ្រាន់តែ​ឃ្លាំមើល និង​ការពារ​ប្រជុំ​កោះ​ណា​ទុ​ណា​តែប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​យកទៅ​ប្រឈមមុខ​ជាមួយ​ទីក្រុង​ប៉េកាំង ឬ​បង្ក​សង្គ្រាម​ណាមួយ​ឡើយ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ភាព​តានតឹង​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អះអាងថា ទីក្រុង​ប៉េកាំង បាន​បើក​កិច្ចចរចា​ការទូត​ជាមួយ​ទីក្រុង​ហ្សា​ការ​តា​ហើយ តាំងពី​ឧបទ្ទវហេតុ​ចុង​ក្រោយមក​ម្លេះ ហើយ​ភាគី​ទាំងសងខាង​គួរតែ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ជាជាង​ការប្រឈមមុខ​ដាក់គ្នា និង​បង្កជម្លោះ​ជាមួយគ្នា​៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់