Trending now

អាហ្សង់ទីនប៉ះអាយឡែន វគ្គសន្សំពិន្ទុនៃពូល D នៅ World Cup 2018

21:52 | 16/06/2018 (ស្រីពេជ្រ បូកសរុបព័ត៌មាន)

យុគសម័យ - ក្រុមជើងខ្លាំងប្រចាំទ្វីបអាមេរិកឡាទីន អាហ្សង់ទីន នឹងត្រូវប៉ះជាមួយក្រុម អាយឡែន (Iceland) នាម៉ោង៨យប់ថ្ងៃទី១៦ ខែមិថុនាវគ្គជម្រុះសន្សំពិន្ទុនៃពូល D ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

ការប្រកួតនេះដែរបានធ្វើឡើងនៅក្នុងកីឡដ្ឋាន ស្ថិតក្នុងទីក្រុង Sochi នៃប្រទេសរុស្ស៊ី ខណៈម៉ោង១១យប់ថ្ងៃទី១៦មិថុនា (ម៉ោងនៅវៀតណាម) ក្រុមប៉េរូនឹងប៉ះជាមួយក្រុមដាណឺម៉ាក។

ដោយមានបច្ចេកវិទ្យានិងសំណាងដែលជួយឲ្យបារាំងរកបានបីពន្ទុ

មុននោះ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង​ រកបាន៣ពិន្ទុនៅថ្ងៃបើកឆាកនៃពូល​ C ក្រោយឈ្នះអូស្រ្តាលី​ ២-១​ នៅ​ World Cup 2018។ កីឡាករខ្សែប្រយុទ្ធ​ Antoine Griezmann ជាអ្នករកគ្រាប់បែកពងមាន់​ ដោយបាល់ប៉េណាល់ទីនៅនាទីទី៥៨​ និងរំលងបានតែ៤នាទីអូស្រ្តលីតាមបនស្មើ​ ១-១​ វិញ។

ការប្រកួតអូសបន្លាយរហូតដល់នាទីទី៨២​ ទើបកីឡាករ​ Paul Pogba រកគ្រាប់ជ័យជម្នះ​ ២-១​ជួយបារាំងឡើងឈរលេខ១​ នៃពូល​ C បណ្តោះអាសន្ន​ មុនពេលដាយណឺម៉ាក​ ប៉ះប៉េរូ​ នៅវេលាម៉ោង១១យប់ថ្ងៃទី១៦មិថុនា៕

(ស្រីពេជ្រ បូកសរុបព័ត៌មាន)

(ស្រីពេជ្រ បូកសរុបព័ត៌មាន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម